បាល់ទាត់៖យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Calciomercato បានឲ្យដឹងថា ក្រុមបិសាចក្រហម Manchester United គ្រោងចំណាយ៨០លានផោនដើម្បីទិញយកខ្សែប្រយុទ្ធ Harry Kane ពីក្រុមមាន់ខ្នាយមាស Tottenham ។
ខ្សែប្រយុទ្ធក្រុមមាន់ខ្នាយមាស បានស៊ុតបាល់បញ្ចូលទីនៅចំនួន២៦នៅក្របខ័ណ្ឌ Premier League កាលពីរដូវកាលមុននឹង១០គ្រាប់ក្នុងការបង្ហាញខ្លួន ១៤ ប្រកួតនៅរដូវកាលនេះហើយ២គ្រាប់ថ្មីៗនេះ ពេល Tottenham បានទទួលជ័យជម្នះក្នុងលទ្ធផល ៤-១ ជាមួយក្រុម Watford នៅថ្ងៃអាទិត្យ ហើយ ក៏ជាគ្រាប់ទី១០០ របស់ Kane នៅក្នុងក្របខ័ណ្ឌ Premier League ផងដែរ។
Kane ក៏ធ្លាប់មានទំនាក់ទំនងក្នុងការផ្លាស់ប្តូរទៅកាន់ទឹកដី Old Trafford ផងដែល ប៉ុន្តែអ្វីត្រូវបានបញ្ចប់បន្ទាប់ពីខ្សែប្រយុទ្ធរូបនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយនៅក្នុងខែកញ្ញាដើម្បីរក្សាគាត់បានចងទៅនឹងក្រុមមាន់ខ្នាយមាសរហូតដល់ឆ្នាំ ២០២២ ។ ទោះបីជាយ៉ាងក្តីសារព័ត៌មានខាងលើ បានអះអាងថា ក្លិបធំមានសក្តានុពលណាមួយដែលផ្តល់ចំនួនទឹកប្រាក់ច្រើនក្នុងការល្បួងដើម្បីឲ្យក្លិបមួយនេះយល់ព្រមលក់៕