Hull City តែងតាំងលោក Marco Silva គ្រូបង្វឹកថ្មី
បាល់ទាត់៖ក្រុមខ្លាំធំ Hull City បានប្រកាសតែងតាំងលោក Marco Silva ជាអ្នកចាត់ការទូទៅថ្មីរបស់ក្រុមរហូតដល់បញ្ចប់រដូវកាលនេះ។
គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់៣៩ឆ្នាំរូបនេះ ត្រូវបានក្រុម Hull តែងតាំងជាអ្នកចាត់ការទូទៅថ្មីរបស់ក្រុម បន្ទាប់ពីបានបណ្តាញលោក Mike Phelan ចេញពីតំណែងកាលពីថ្ងៃអង្គារកន្លងទៅ ក្រោយពីដឹកបានត្រឹមតែ៨២ថ្ងៃ ហើយកុងត្រារបស់លោកមានរយៈពេលរហូតដល់ដំណាច់រដូវកាលនេះ។
ក្រោយទទួលតំណែងថ្មី គាត់បាននាំសមាជិកចំនួនបីនាក់ជាមួយគាត់ដែលក្នុងនោះមានជំនួយការគ្រូបង្វឹកលោក Joao Pedro Sousa គ្រូជម្រើសដំបូង Goncalo Pedro និងអ្នកចាំទី Hugo Oliveira៕