បាល់ទាត់៖យោងតាមផេក Facebook របស់ក្លិបបឹងកេតអង្គរ បានឲ្យដឹងថា ក្លិបជើងឯកលីគកំពូលកម្ពុជាមួយនេះ បានប្រកាសតែងតាំងលោក John McGlynn ជាគ្រូបង្គោលបណ្ដោះអាសន្ន។
គ្រូបង្វឹកជនជាតិអូស្ត្រាលី ដើមកំណើតអង់គ្លេស តែងតាំងជាគ្រូបង្វឹកបណ្ដោះអាសន្នសារជាថ្មីម្តងទៀត បន្ទាប់លោក ប្រាក់ សុវណ្ណារ៉ា បានប្រកាសចែកផ្លូវគ្នាការពីពេលថ្មីនេះក្រោយពីដឹកនាំបឹងកេតធ្លាក់ពានរង្វាន់អន្ដរជាតិ Toyota Mekong Club Championship 2016។ McGlynn បានចូល ដឹកនាំបឹងកេតអង្គរ មួយរយៈនៅចុងឆ្នាំ២០១៤ ហើយ បច្ចុប្បន្នកំពុងដឹកនាំក្រុមពាក់កណ្ដាលអាជីព Cambodian Future និង ធ្លាប់ជាគ្រូជំនួយភ្នំពេញក្រោន នៅរដូវកាល២០១៤។
ប្រភពដដែលបានបញ្ជាក់បន្ថែមទៀតថា គ្រូបង្វឹកកម្រិត License ខាងលើនឹងមានភារកិច្ចដឹកនាំបឹងកេតអង្គរក្នុងវគ្គ Play-Off ពានរង្វាន់ AFC Cup នៅចុងខែមករានេះ៕