FIFA បញ្ចូល​ក្រុម​រហូតដល់​៤៨​ក្រុម​សម្រាប់ World Cup នៅ​ឆ្នាំ​២០២៦
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 January, 2017 ក+ ក-

​បាល់ទាត់​៖​សហព័ន្ធ​បាល់ទាត់​ពិភពលោក​ហៅ​កាត់ (FIFA) បានអនុម័ត​កែប្រែ​ទម្រង់​ថ្មី​សម្រាប់​ការប្រកួត​បាល់ទាត់​ពិភពលោក​ដោយ​បន្ថែមចំនួន​ក្រុម​ពី​៣២​ទៅដល់​៤៨​ក្រុម​។​
​ការប្រកាស​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​ប្រជុំ​នៅ​ទីក្រុង Zurich ប្រទេស​ស្វី​ស នៅ​ថ្ងៃ​អង្គារ​នេះ FIFA បានសម្រេច​បង្កើន​ចំនួន​ក្រុម​លេង​នៅ World Cup ដល់​ទៅ​៤៨​ក្រុម ចាប់ពី​ឆ្នាំ​២០២៦​។​
​គួរ​បញ្ជាក់ថា ទម្រង់​ថ្មី​នេះ នឹង​កើនឡើង​ពូ​ល​រហូតដល់ ១៦​ពូ​ល ហើយ​ក្នុង​១​ពូ​ល​មាន​៣​ក្រុម​។ យក​លេខ​១ និង​លេខ​២ ក្នុង​ពូ​ល​នីមួយៗ សល់​ត្រឹម ៣២​ក្រុម ប្រកួត​វគ្គ​ខ្វែង​ជម្រុះ​ចាញ់​ធ្លាក់ រហូតដល់​វគ្គ​ផ្ដាច់ព្រ័ត្រ ដូច​តាម​ទម្រង់​ចាស់​តាំងពី​ឆ្នាំ​១៩៩៨​មក​ដែរ​៕

93317916_getty_infantino_dubai_large