បាល់ទាត់៖គ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Antonio Conte នឹងត្រូវបានរាយការណ៍ថា គ្រោងចំណាយប្រាក់៧៥លានផោនដេញថ្លៃនាំយកកីឡាករ Thomas Muller ពីក្រុម Bayern Munich ប្រសិនបើកីឡាករ Diego Costa ចាកចេញពី ក្លិបនៅខែនេះ។
កីឡាករវ័យ ២៨ឆ្នាំរូបនេះត្រូវគេនិយាយថា គាត់កំពុងតែមានបំណងចង់ចាកចេញពីកីឡដ្ឋាន Stamford Bridge ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករនាពេលបច្ចុប្បន្នបន្ទាប់ពីក្រុម Tianjin Quanjian របស់ក្របខ័ណ្ឌកំពូលចិនបានផ្តល់ជូនជាទឹកប្រាក់សន្ធឹកសន្ធាប់ដើម្បីនាំរូបគាត់មកចូលរួមជាមួយក្លិបនៅភាគខាងកើតរបស់ចិនមួយនេះ ។
យោងតាម The Express News បានអះអាងថា Chelsea កំពុងសម្លឹងរកមើលអ្នកជំនួសដោយគ្រោងដាក់ដេញថ្លៃរហូតដល់ ៨០លានផោនទៅលើការនាំយក Muller មកភាគខាងលិចទីក្រុងឡុងដ៍វិញឲ្យទន់តែបាន ។
Muller នៅពេលបច្ចុប្បន្ននេះទម្រង់លេងរបស់គេហាក់មានការ ធ្លាក់ចុះសម្រាប់ក្លិប Bayern ក្រោយពីស៊ុតបញ្ចូលទីបានតែមួយគ្រាប់គត់ ចាប់តាំងពីការប្រកួតបើកឆាកនៅ La Liga ដែលស្ថិតនៅក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹកក្រុមតោខៀវលោក Carlo Ancelotti ដែលឲ្យ គាត់មិនសប្បាយចិត្តនៅអនាគតរបស់គាត់ជាមួយក្លិបនេះ។
យ៉ាងណាមិញ ក្រុមបិសាចក្រហម Manchester United នៅតែត្រូវបានបង្ហាញការចាប់អារម្មណ៍នៅក្នុងការចុះហត្ថលេខាលើប្រទេសអាល្លឺម៉ង់អន្តរជាតិ, ទោះបីជាមានការប្រជែងគ្នារវាងគូប្រជែងក្របខ័ណ្ឌ Premier League ៕