Ozil ឈ្នះ​ពាន Germany Footballer of the Year 2016
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 January, 2017 ក+ ក-

​បាល់ទាត់​៖​ខ្សែបម្រើ​ប្រយុទ្ធ​ដ៏​ឆ្នើម​របស់​កាំភ្លើង​ធំ Arsenal កីឡាករ Mesut Ozil ត្រូវបាន​គេ​បោះឆ្នោត​ជាប់​ជា​កីឡាករ​ឆ្នើម​ជាងគេ​របស់ អាល្លឺម៉ង់ Germany Footballer of the Year ប្រចាំឆ្នាំ​២០១៦​លើក​ទី​៦​។​
Ozil ត្រូវបាន​គេ​ស្ទាប់ស្ទង់​មតិ​ច្រើនជាង ៥៤​ភាគរយ​នៃ​ការបោះឆ្នោត​តាម​អន​ឡាញ​ដើម្បី​បញ្ចប់​ការនាំ​មុខ​លើ​កីឡាករ Toni Kroos របស់ Real Madrid និង​ខ្សែការពារ​របស់ FC Koln កិ​ឡាករ Jonas Hector ។​
​ដោយ​អតីត​អតីត​សមាជិក Schalke, Weder Bremen និង Real Madrid វ័យ​២៨​ឆ្នាំ​ខាងលើ ទទួលបាន​សំឡេងគាំទ្រ​៥៤.៥​ភាគរយ​ពី​ចំនួន​បោះឆ្នោត​សរុប​៣១៦,៨៥០​សំឡេង ស្របពេល​ខ្សែបម្រើ​កណ្ដាល Toni Kroos របស់ Real Madrid ជាប់​លេខ​២​ដោយ​ទទួលបាន​សំឡេងឆ្នោត​៣៣.៩​ភាគរយ ខណៈ​ខ្សែការពារ Jonas Hector របស់ Cologne ឈរ​លំដាប់​ទី​៣ ទទួលបាន​សំឡេង​៤​ភាគរយ​។​
​កីឡាករ​សញ្ជាតិ​អា​ល្លឹ​ម៉​ង់​វ័យ​២៨​ឆ្នាំ​រូបនេះ បច្ចុប្បន្ននេះ​នៅក្នុង​កិច្ចពិភាក្សា​ជាមួយ​ក្រុម​កាំភ្លើង​ធំ Arsenal នៅលើ​កិច្ចព្រមព្រៀង​ថ្មី​មួយ​នៅឯ​កីឡដ្ឋាន Emirates មិនទាន់បាន​ត្រូវ​គ្នា​នៅឡើយ​ទេ​។​
​ក្រោយពី​ឈ្នះ​ពាន​ជាថ្មី Ozil បាន​ថ្លែងប្រាប់​គេហទំព័រ​ផ្លូវការ​របស់ FA អាល្លឺម៉ង់​ថា​:«​ពិតណាស់​ខ្ញុំ​មានការ​សប្បាយ​ចិត្តខ្លាំង​ណាស់​ដើម្បី​បានទទួល​ពានរង្វាន់​នេះ​។​ដូចជា​ការ​តម​អាហារ និង​ការហ្វឹកហាត់​របស់ខ្ញុំ​។ វា​ជួយ​ឱ្យ​ខ្ញុំ​ប្រមូល​កម្លាំង​បាន​លឿន​ក្រោយ​ការប្រកួត និង​ជួយ​កាត់បន្ថយ​ឱកាស​រងរបួស​”​។​
​គួរ​បញ្ជាក់ថា Ozil បានឈ្នះ​ពានរង្វាន់ Germany Footballer of the Year លើក​ទី​ដំបូង ២០១១, ២០១២, ២០១៣ និង​២០១៥ និង លើក​ទី​៦ បន្ទាប់ពី​កីឡាករ Mesut Ozil បាន​យកឈ្នះ​លើ​មិត្ត​រួម​ជាតិ Toni Kroos ៕

575b637c8c8d5_Ozil