Valencia បន្ត​កុងត្រា​ថ្មី​រយៈពេល​១​ឆ្នាំ​ទៀត​ជាមួយ Man Utd
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 January, 2017 ក+ ក-

​បាល់ទាត់​៖​ខ្សែបម្រើ​កំពូល​ល្បឿន Antonio Valencia បាន​យល់ព្រម​បន្ត​កិច្ចសន្យា​ថ្មី​១​ឆ្នាំ​ទៀត ជាមួយនិង​ក្រុម​បិសាច​ក្រហម Manchester United ហើយ​។​នេះ​បើ​យោងតាម​ការេ​ច​ញ​របស់ BBC កាលពី​ម្សិលមិញ​នេះ​។​
​កីឡាករ​សញ្ជាតិ​អេ​ក្វា​ឌ័​វ័យ​៣១​ឆ្នាំ​រូបនេះ បាន​យល់ព្រម​បន្ត​កិច្ចសន្យា​ថ្មី​១​ឆ្នាំ​ទៀត​បន្ទាប់ពី​ក្រុម​បានផ្ដល់​ដល់​ខ្សែបម្រើ Marouane Fellani ១​ឆ្នាំ​ដូចគ្នា នេះ​គឺ​មានន័យថា កីឡាករ​ទាំង​២ និង​បន្ត​លេង​នៅក្នុង​កីឡាដ្ឋាន Old Trafford រហូតដល់ ឆ្នាំ​២០១៨​។ Valencia បានបង្ហាញ​ខ្លួន​បាន​២៣​ប្រកួត គិត​ត្រឹម​ថ្ងៃនេះ ក្រោយ​ម​ដឹកនាំ​របស់ លោក Jose Mourinho ។​
​គួរ​បញ្ជាក់ថា Valencia បានមក​រួម​រស់នៅ​កីឡដ្ឋាន Old Trafford ពី​ក្លិប Wigan Athletic កាលពី​ឆ្នាំ​២០០៩៕

2640