Mourinho បើកភ្លើង​ខៀវ​ឲ្យ Rooney បើ​ចង់​ផ្លាស់​ទៅ​ចិន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 January, 2017 ក+ ក-

​បាល់ទាត់​៖​អ្នកចាត់ការ​ក្រុម Manchester United លោក Jose Mourinho បាន​អះអាងថា លោក​នឹងមិន​ហាមឃាត់ Wayne Rooney ទេ​ប្រសិនបើ​ប្រធាន​ក្រុម​រូបនេះ​សម្រេចចិត្ត​ផ្លាស់​ទៅលេង​នៅ​ប្រទេស​ចិន​នោះ​។​
​នាពេល​អនាគត​កីឡាករ​វ័យ ៣១​ឆ្នាំ​រូបនេះ ត្រូវបាន​ក្លាយជា​ចំណុច​មក​ពិភាក្សា​នៅ​របស់​ក្លិប​នៅ​រដូវ​កាល​នេះ បន្ទាប់ពី Rooney មិនសូវ​បានបង្ហាញ​ខ្លួន​ជា​ជម្រើស​ដំបូង​ក្រោយ​ការដឹកនាំ​របស់លោក Mourinho នៅ Old Trafford ។​
Rooney បាន​ស៊ុត​គ្រាប់​ទី​២៥០​របស់ខ្លួន​នៅ​ឲ្យ Man Utd ពេល​តាម​បាន​ស្មើ​ជាមួយ​ក្រុម Stoke City កាលពី​ថ្ងៃ​សៅរ៍ និង​
​ត្រូវបាន​រំពឹងថា​នឹង​ទទួលបាន​ការចាប់អារម្មណ៍​ពី​ក្រុម Guangzhou Evergrande និង Beijing Guoan ផង​ដែល​។​
​ក្លឹប​ជើងឯក Guangzhou Evergrande និង​ក្លឹប Beijing Guoan នៅ​ក្របខណ្ឌ Chinese Super League របស់​ចិន​បាន​ត្រៀម​ផ្តល់ប្រាក់​ឈ្នួល​៧០០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍​ដើម្បី​អូសទាញ Rooney ឲ្យ​ចាក​ចេញពី Man Utd នៅ​រដូវក្តៅ​នេះ​។​
​កាសែត The Mirror បាន​ដកស្រង់​សម្តី​លោក Mourinho ថា Rooney ប្រហែលជា​យល់ព្រម​ចាក​ចេញ ពីព្រោះ​ខ្លួន​លែង​ក្លាយជា​ជម្រើស​ទី​១​ក្រោម​ការដឹកនាំ​របស់​លោក​ទៀតហើយ​។ លោក Mourinho បាន​និយាយថា ការសម្រេចចិត្ត​យ៉ាងណា​នោះ​គឺ​អាស្រ័យ​លើ Rooney​។​
Mourinho បាន​បន្តថា “​វា​អាស្រ័យ​លើ​គាត់​។ ខ្ញុំ​មិន​ចូលចិត្ត​រិះគន់​កីឡាករ ដែល​សម្រេចចិត្ត​ទៅលេង​នៅ​ចិន​ទេ​។ វា​គឺជា​ឆាកជីវិត​របស់​ពួកគេ​។ វា​គឺជា​ការរៀបចំ​ឆាកជីវិត និង​ជាការ​រៀបចំ​អាជីព​របស់​ពួកគេ​”៕

wayne-rooney-jsoe-mourinho