ចាន់ វឌ្ឍនាកា នឹងចេញទៅជប៉ុននៅថ្ងៃទី១២កុម្ភៈ
បាល់ទាត់៖នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ ខាងមុខនេះ កំពូលខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិកម្ពុជា កីឡាករ ចាន់ វឌ្ឍនាកា នឹងចាកចេញពីព្រះរាជាណាចក្រកម្ពុជា ទៅកាន់ប្រទេសជប៉ុន ដើម្បីចូលរួមជាមួយនឹង Fujieda នៃក្របខណ្ឌ J-League 3 ក្នុងលក្ខខណ្ឌខ្ចីជើងមួយឆ្នាំពីក្លិបបឹងកេតអង្គរ។នេះបើយោងតាមឲ្យដឹងពីផេករបស់ក្លិបបឹងកេតអង្គរ។
ខ្សែប្រយុទ្ធវ័យក្មេងរូបនេះ បានស្រក់ទឹកភ្នែក នៅពេលលាអ្នកគ្រាំទ្ររបស់ខ្លួន ក្រោយពីចប់ការប្រកួតរវាងបឹងកេតអង្គរ និង Lao Toyota នៅពហុកីឡដ្ឋានជាតិ ក្នុងវគ្គ play-off ពានរង្វាន់ AFC Cup 2017 កាលពីថ្ងៃអង្គារនោះ។
សូមជម្រាបថា កូនប្រុសអភិបាលខេត្តកំពតរូបនេះបានក្លាយជាកីឡាករបាល់ទាត់កម្ពុជាដំបូងគេបង្អស់ដែលបានចេញទៅប្រកបអាជីពនៅប្រទេសជប៉ុន៕