បាល់ទាត់៖អតីតខ្សែបម្រើឆ្នើម និងជាសមាជិកក្រុមបាល់ទាត់ New York City FC កីឡាករ Frank Lampard បានប្រកាសចូលនិវត្តន៍ពីពិភពបាល់ទាត់ហើយ ក្រោយចាប់អាជីពលើវាលស្មៅនេះអស់រយៈពេល២១ឆ្នាំ។ នេះបើតាមការចុះផ្សាយលើទំព័រកីឡាដ៏ល្បី ESPN FC។
អតីតខ្សែបម្រើដ៏ឆ្នើមរូបនេះធ្លាប់ជួយ Chelsea ឈ្នះពានរង្វាន់ធំៗជាច្រើន មុនពេលចាកចេញទៅលេងនៅទឹកដីអាមេរិក និងធ្លាប់ជួយក្រុមតោកំណាចអង់គ្លេសបង្ហាញមុខលើឆាកអន្តរជាតិមិនតិចជាង ១០០ប្រកួតនោះឡើយ។
កីឡាករវ័យ ៣៨ឆ្នាំបានសរសេរលើបណ្ដាញសង្គម Instagram របស់ខ្លួនថា៖ “បន្ទាប់ពីរយៈពេលមិនគួរឲ្យជឿ ២១ឆ្នាំមកនេះ ខ្ញុំបានសម្រេចចិត្តថា ឥឡូវដល់ពេលសមស្របសម្រាប់បញ្ចប់អាជីពខ្ញុំជាកីឡាករបាល់ទាត់ហើយ”។ អតីតខ្សែបម្រើក្រុមតោខៀវ បានបន្តទៀតថា លោកបានទទួលការស្នើសុំឲ្យទៅលេងនៅក្រុមជាច្រើនទាំងក្រៅប្រទេស និងក្នុងប្រទេស។ ប៉ុន្តែដល់អាយុ៣៨ឆ្នាំហើយ គិតថាចង់ចាប់ផ្ដើមអ្វីថ្មីសម្រាប់ជីវិត៕