អាជ្ញាកណ្ដាលកាត់ក្ដីការប្រកួត Barca ឈ្នះ PSG រងការពិន័យពី UEFA
បាល់ទាត់៖យោងតាមសារព័ត៌មានអេស្ប៉ាញ Marca បានឲ្យដឹងថា UEFA បានសម្រេចដកសិទ្ធិអាជ្ញាកណ្ដាលសញ្ជាតិអាល្លឺម៉ង់ Deniz Aytekin ដែលកាត់ក្តីប្រកួត Barcelona ឈ្នះ Paris Saint-Germain ៦-១ មិនឲ្យកាត់ក្ដីនៅប្រកួត UEFA Champions League រដូវកាលនេះទៀតនោះទេ ។
អាជ្ញាកណ្ដាលវ័យ៣៨ឆ្នាំរូបនេះបានរងការរិះគន់យ៉ាងខ្លាំងសម្រាប់ការប្រកួតនោះ គ្រាដែលលោកបានផ្តល់បាល់ពិន័យ១១ម៉ែត្រឲ្យ Barcelona ពេល Luis Suarez ដួលនោះគឺ គ្រាន់តែជាការប៉ះតិចតួចបំផុត មិនសមនឹងឲ្យបាល់១១ម៉ែត្រនោះទេ។ ក្រៅពីនោះនៅមានចំណុចផ្សេងៗទៀត ដែល UEFA គិតថាមិនគប្បី។
ជាមួយគ្នានេះអាជ្ញាកណ្ដាលរូបនេះអាចនឹងប្រឈមនឹងការពិន័យមិនឲ្យកាត់ក្ដីប្រកួតធំៗនៅកម្រិតកំពូលជារៀងរហូតផងដែរ៕