យុវជន​ដើម្បី​វប្បធម៌​ជាតិ​ជា​ប្រធានបទ ដើម្បី​ជំរុញ​យុវជន​ចេះ​បង្កើត​ប្រធានបទ​ថ្មី​ក្នុង​ការអប់រំ​មនុស្ស​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 March, 2017 ក+ ក-

​ក្រចេះ​៖​លោក ជុច ភឿន រដ្ឋលេខាធិការ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សី​ល្បៈ​មានប្រសាសន៍​លើកឡើងថា ប្រធានបទ​យុវជន​ដើម្បី​វប្បធម៌​ជាតិ ត្រូវបាន​ធ្វើឡើង​រយៈពេល​២​ឆ្នាំ​ជាប់​គ្នា ដើម្បី​ជម្រុញ​ឲ្យ​យុវជន​ចេះ​បង្កើត​ប្រធានបទ​ថ្មី​ក្នុងការ​អប់រំ​មនុស្ស និង​ទម្រង់​សី​ល្បៈ​ដទៃទៀត​ក៏មាន​លក្ខណៈ​អបរំ​មនុស្ស​ដែរ ។​
​លោក​រដ្ឋលេខាធិការ​មានប្រសាសន៍​លើកឡើង​យ៉ាង​ដូច្នេះ នៅក្នុង​ឱកាស​ប្រារព្ធ​ពិធី​អបអ​សាទរ​ទិវា​វប្បធម៌​ជាតិ ៣ មិនា លើក​ទី​១៩ ឆ្នាំ​២០១៧ ដោយមាន​ការ​អ​ញ្ចើ​ញ​ជា​គណអធិបតី​ពី​លោក ជាក់ ម៉េង​ហ៊ាង អភិបាលរង​ខេត្តក្រចេះ ដែល​រៀបចំឡើង​ដោយ​មន្ទីរ​វប្បធម៌​និង​វិចិត្រ​សី​ល្បះ​ខេត្ត នៅ​សាល​មហោស្រព​ខេត្តក្រចេះ ព្រមទាំង​មាន​វត្តមាន​ចូលរួម​ពី​គ្រប់​មន្ទីរ ស្ថាប័ន អង្គភាព មន្ត្រីរាជការ សង្គម​ស៊ីវិល និង​សិស្ស​នុ​សិស្ស​ជាច្រើនរូប ។ លោក ជុច ភឿន រដ្ឋលេខាធិការ មានប្រសាសន៍​បន្តថា យុវជន គឺជា​ធនធាន​ដ៏​សំខាន់​ក្នុងការ​បន្តវេន និង​ថែរក្សា​នូវ​វប្បធម៌​ដ៏​ថូរ​ថង់​របស់​យើង ។
​គូស​បញ្ជាក់ដែរថា កន្លងទៅ​ថ្មីៗ​នេះ មន្ទីរ​វប្បធម៌​ខេត្ត បាន​សហកា​ជាមួយ​មន្ទីរអប់រំ​យុវជន​ខេត្ត បាន​បង្កើត​សី​ល្បះ​មួយ​ទម្រង់​ដើម្បី​ចូលរួម​មហោស្រព​សី​ល្បះ​យុវជន​លើក​ទី​៣ គឺ​ល្ខោន​អប់រំ​រឿង ស្បែកជើង​មួយ​ជំ​ហៀ​ង ជា​លទ្ធផល​ទទួលបាន​ជ័យលាភី​ថ្នាក់​កិត្តិយស​ទូទាំងប្រទេស​លើ​ទ​ម្រ​ង់​ល្ខោននិយាយ ។​
​លោក​ក៏បាន​បញ្ជាក់​បន្ថែមថា នៅ​ឆ្នាំ​២០១៧​នេះ រាជរដ្ឋាភិបាល​បានកំណត់​យក​ប្រធានបទ យុវជន​ដើម្បី​វប្បធម៌​ជាតិ ដើម្បី​ឲ្យ​យុវជន​ដ៏​ដូចជា ពលរដ្ឋ​ទូទាំង​អស់ បង្កើន​ការស្រឡាញ់ និង​មាន​ស្មារតី​កាន់តែ​កាន់តែ​ខ្លាំងក្លា លើកកម្ពស់​ការយល់ដឹង​អំពី​តម្លៃពិត​នៃ​វប្បធម៌​ជាតិ បង្កើន​ការសិក្សា​ស្រាវជ្រាវ និង​ចងក្រង​ឯកសារ​ទុក លើកស្ទួយ​ការប្រើប្រាស់​សក្ដានុពល​វប្បធម៌​ក្នុងន័យ​ដើម្បី​បង្កើន​ការងារ និង​ការទទួលខុសត្រូវ​ខ្ពស់​ក្នុងការ​ផ្សព្វផ្សាយ​អភិរក្ស និង​អភិវឌ្ឍន៍​វប្បធម៌​ជាតិ ព្រមទាំង​វប្បធម៌​ចម្រុះ​ប្រកបដោយ​និរន្ត​ភាព ។​
​ទន្ទឹម​នោះដែរ​លោក​រដ្ឋលេខាធិកា​រ ក៏បាន​អំពាវនាវ​ដល់​មន្ទីរ​អង្គភាព​ទាំងអស់ និង​អង្គការក្រៅរដ្ឋាភិបាល ត្រូវ​ជម្រុញ​ការចូលរួម​ប្រកបដោយ​ស្មារតី​ទំនួល​ខុសត្រូវ​ខ្ពស់ ក្នុងការ​អភិរក្ស​នូវ​វប្បធម៌​ឲ្យ​បាន​គង់វង្ស ស្របតាម​ពាក្យស្លោក “ វប្បធម៌​ដើម្បី​អប់រំ អប់រំ​ដើម្បី​វប្បធម៌ ” ៕

17690495_1853296258242269_1134004920_n17690153_1853296344908927_1520075081_n17690093_1853296441575584_451697561_n17741380_1853296621575566_858066762_n