បាល់ទាត់៖យោងតាមចុះផ្សាយរបស់កាសែតអង់គ្លេសមួយបានឲ្យដឹងថា កីឡាករ Alexis Sanchez បានក្លាយជាគោលដៅទីមួយរបស់លោក Antonio Conte គ្រូបង្វឹកតោខៀវ Chelsea ដែលស្ថិតនៅក្នុងចំណោមគោលដៅផ្ទេរនៅរដូវក្តៅនេះ។
គ្រូបង្វឹកអ៊ីតាលីរូបនេះ បានលើកឡើងថា លោកបានពិភាក្សាពីកិច្ចសន្យាផ្ទេរនៅរដូវក្តៅនេះ ជាមួយថ្នាក់ដឹកនាំរបស់ក្លឹប Chelsea ។ ប៉ុន្តែរបាយការណ៍ពីក្រុមកាំភ្លើងធំអះអាងថា នឹងមិនលក់ខ្សែប្រយុទ្ធរូបនេះទៅក្លឹបនៅលីករបស់អងគ្លេសទេហើយសុខចិត្តលក់ទៅក្លឹបឯបរទេសវិញ។
Chelsea ដឹងច្បាស់ថាបច្ចិប្បន្ននេះ Arsenal នៅមានភាពស្ទាក់ស្ទើរក្នុងការលក់ Sanchez ទៅឲ្យក្លឹបនៅ Premier League ដែលជាគូប្រជែងដ៏ស្វិតស្វាញរបស់ខ្លួននោះទេ។
យ៉ាងណាមិញ លោក Fernando Felicevich ភា្នក់ងាររបស់ Sanchez បានបញ្ជាក់ថា Chelsea មានចំណាប់អារម្មណ៍មកលើកូនក្រុមគាត់មែន តែ Chelsea មិនទាន់បានដាក់សំណើផ្លូវការនៅឡើយ៕