JICA បានផ្តល់​ប្រាក់កម្ចី សម្បទាន​ជាង​១៧៨​លាន​ដុល្លារ សម្រាប់​អភិវឌ្ឍន៍​កំពង់ផែ​ក្រុងព្រះសីហនុ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 February, 2015 ក+ ក-

ភ្នំពេញ​៖ ទីភ្នាក់ងារ សហប្រតិបត្តិការ អន្តរជាតិ នៃ​ប្រទេស​ជប៉ុន JICA បានផ្តល់​ប្រាក់កម្ចី​សម្បទាន​សរុប​ប្រមាណ ១៩.៦០០.០០០.០០០ យ៉េន​ជប៉ុន ស្មើ​ប្រមាណ​ជា ១៧៨.៥០០.០០០ ដុល្លារ​អាមេរិក ដល់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ សម្រាប់​អភិវឌ្ឍន៍​ផ្នែក​រឹង និង​ផ្នែក​ទន់ ចាប់តាំងពី​ឆ្នាំ​១៩៩៩ រហូតមកដល់​បច្ចុប្បន្ន​នេះ​។​

បន្ទាប់ពី​ការបោះឆ្នោត​ជា​សកល​ក្នុង​ឆ្នាំ​១៩៩៣​មក​រដ្ឋាភិបាល​ជប៉ុន ក៏ដូចជា JICA បានផ្តល់​ជំនួយឥតសំណង ជំនួយ​សហប្រតិបត្តិកា​រប​ច្ចេកទេស និង​ប្រាក់​កម្ចីសម្បទាន ជា​បន្តបន្ទាប់ ដល់​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស ការអភិវឌ្ឍ​កំពង់ផែ​ក្រុង ព្រះសីហនុ ដូច​ជាការ​ស្តារឡើងវិញ និង​ពង្រីក​នូវ រចនា សម្ព័ន្ធ​រូបវន្ត​កំពង់ផែ ដើម្បី​ពង្រឹង​នូវ​សមត្ថភាព ប្រតិបត្តិ​ការលើកដាក់ ទំនិញ​កុងតឺន័រ​។​

​នៅក្នុង​របាយការណ៍រ​បស់ Japan’s ODA នៅ​កម្ពុជា បានអោយដឹងថា គម្រោង​អភិវឌ្ឍន៍​កំពង់ផែ​ស្វយ័ត​ព្រះសីហនុ​មាន​ចំនួន​៥​គម្រោង ៖

​ទី​១- គម្រោង​ស្តារ​បន្ទាន់​កំពង់ផែ​ក្រុងព្រះសីហនុ (២០០២-២០០៥) ប្រើប្រាស់​ប្រាក់កម្ចី ODA លេខ CP-P3 ក្នុង​រង្វង់​ទឹកប្រាក់​សរុប ៤.១៤២.០០០.០០០ យ៉េន​ជប៉ុន ស្មើ​ប្រមាណ​ជា ៣៣,៧ លាន​ដុល្លារ សម្រាប់​អភិវឌ្ឍ និង​សាងសង់ ចំំ​ណត​ផែ​កុងតឺន័រ​ប្រវែង ២៤០​ម៉ែត្រ ទីលាន​កុងតឺន័រ ៦​ហិកតា ព្រមទាំង បូម​ស្តា​រអាង និង​ឃួ​ង​នាវា​ជម្រៅ -១១​ម៉ែត្រ ជាដើម​។​

​ទី​២-​សម្រាប់​ពង្រីក​បន្ទាប់​កំពង់ផែ​ក្រុងព្រះសីហនុ (២០០៥-២០០៩) ប្រើប្រាស់​ប្រាក់កម្ចី ODA លេខ CP-P4 ក្នុង​ទឹកប្រាក់​សរុប ៤.៣១៣.០០០.០០០ យ៉េន​ជប៉ុន ស្មើ​ប្រមាណ​ជា ៣៤,៨​លាន​ដុល្លារ សម្រាប់​អភិវឌ្ឍ និង​សាសង់ ចំណត​ផែ​កុ​តឺ​ន័​រ​បន្ថែម ប្រវែង ១៦០​ម៉ែត្រ ទីលាន​កុ​តឺ​ន័​រ ៣,៥ ហិកតា សាងសង់ អាគារ​រដ្ឋបាល ច្រកចេញចូល​តែមួយ ព្រមទាំង ពង្រីក​និង​បូម​ស្តា​រអាង និង​ឃួ​ង​នាវា​បន្ថែម ជម្រៅ -១១​ម៉ែត្រ​។ ក្រៅពីនេះ​បាន​បំពាក់​បន្ថែម​នូវ​គ្រឿងចក្រ ទំនើប​សម្រាប់​លើកដាក់​កុងតឺន័រ ប្រភេទ QC ២​គ្រឿង និង​ប្រភេទ RTG ៥​គ្រឿង រថយន្ត​និង​កន្ទុយ​សណ្តោង ៨​គ្រឿង ព្រ​ង​ទាំង​ប្រព័ន្ធ​កុំព្យូទ័រ​ស្វ័យប្រវត្តិកម្ម ១​កំ​ប្លេ​។​

​ទី​៣-​គម្រោង​សិក្សា​លទ្ធភាព​អភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​ពិសេស​កំពង់ ផែ​ព្រះសីហនុ (២០០៧-២០០៩) ប្រើប្រាស់​កម្ចី ODA លេខ CP-P6 ក្នុង​ទឹកប្រាក់​សរុប ៣១៨.០០០.០០០ យ៉េន​ជប៉ុន ស្មើ​ប្រមាណ ២,៨​លាន​ដុល្លារ សម្រាប់​សិក្សា​លទ្ធភាព និង​គំនូស​ប្លង់​លំអិត នៃ​ការអភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិ​សេ កំពង់ផែ​ព្រះសីហនុ​។​

ទី​៤-​គម្រោង​សាងសង់​តំបន់​សេដ្ឋកិច្ច​កំពង់ផែ​ក្រុងព្រះសីហនុ (២០០៩-២០១២) ប្រើប្រាស់​កម្ចី ODA លេខ CP-P8 ក្នុង​ទឹកប្រាក់​សរុប ៣.៦៥១.០០០.០០០ យ៉េន​ជប៉ុន ស្មើ​ប្រមាណ​៣២,៩​លាន​ដុល្លារ សម្រាប់​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​តំបន់​សេដ្ឋកិច្ច​ពិសេស​កំពង់ ផែ​ក្រុងព្រះសីហនុ ដូចជា​អាគារ​រដ្ឋបាល ច្រកចេញចូល​តែមួយ ស្ថានីយ៍​ភស្តុភារ​កុងតឺន័រ ផ្លូវថ្នល់​ចូល និង​ផ្លូវថ្នល់​ក្នុង​តំបន់ SEZ ដី​ជួល​សម្រាប់​សាងសង់​រោងចក្រ ៤៥​ហិកតា រោងចក្រ​សម្រាប់​ជួល មួយ​ខ្នង អាគារ​ស្នាក់នៅ​សម្រាប់​បុគ្គលិក​-​កម្មករ រោងចក្រ​ចម្រោះ​ទឹក​កខ្វក់ ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត អគ្គិសនី​និង​ទូរគមនាគមន៍ ។​ល​។​

ទី​៥-​គម្រោង​អភិវឌ្ឍ​ចំណត​ផែ​ពហុ​បំណង​កំពង់ផែ​ក្រុងព្រះសីហនុ (២០១៥-២០១៧) ប្រើប្រាស់​កម្ចី ODA លេខ CP-P១០ ក្នុង​ទឹកប្រាក់​សរុប ៧.១៧៦.០០០.០០០ យ៉េន​ជប៉ុន ស្មើ​ប្រមាណ ៧៤,២​លាន​ដុល្លារ​។​

បន្ថែម​លើ​ឋ​ប​នី​ភណ្ឌ​មាន​ស្រាប់ ក​.​ស​.​ស បាន​កំពុង​សាងសង់​ចំណត​ផែ​ពហុ​បំណង ដែលមាន​បណ្តោយ​ប្រវែង ៣៣០​ម៉ែត្រ និង​ជម្រៅ​ទឹក -១៣​ម៉ែត្រ សម្រាប់​ប្រតិបត្តិការ លើកដាក់​ទំនិញ​រាយ​និង​ទំនិញ​ទូទៅ និង​សាងសង់​មូលដ្ឋាន​ផ្គត់ផ្គង់​ការរុករក​រ៉ែ​ប្រេង​ក្នុង​ដែនសមុទ្រ ដើម្បី​ជម្រុញ​លើកទឹកចិត្ត​ដល់​ការ នាំចេញ​ផលិតផល​កសិកម្ម​កម្ពុ​ជា ចំណាំ​ឈើ ចំណិត​ដំឡូង​មី​ក្រៀម ជាពិសេស​ដើម្បី​ឆ្លើយតប​នឹង​ការពង្រីក​យុទ្ធសាស្ត្រ​នាំចេញ​អង្ករ​របស់ រដ្ឋាភិបាល​កម្ពុជា និង​បម្រើសេវា​ភស្តុភា​រកម្ម សម្រាប់​ការរុករក​ប្រេង​ក្នុង​ដែនសមុទ្រ​កម្ពុជា ក៏ដូចជា ជួយ​ជំរុញ​ដល់​កំណើនសេដ្ឋកិច្ច​រប​ស់​ប្រទេស​កម្ពុជា​។​

នៅក្នុង​របាយការណ៍​ដ​ដែល​នោះ​បន្តថា បរិមាណ​ទំនិញ​ដែល​ឆ្លងកាត់​កំពង់ផែ​ក្រុងព្រះសីហនុ បាន​កើន​ឡើងជា​បន្ត​បន្ទាប់ពី ១០​ភាគរយ ទៅ​១៥​ភាគរយ ក្នុង​មួយឆ្នាំ ហើយ​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយនេះ ក​.​ស​.​ស បាន​លើកដាក់​ទំនិញ ២.២១៧.១៥០ តោន នៅ​ឆ្នាំ​២០១០ និង ៣.៤២៣.៩១៩ តោន នៅ​ឆ្នាំ​២០១៤ ដែលជា​មធ្យម​ទំនិញ​កើនឡើង ១២,៥​ភាគរយ ក្នុង​មួយឆ្នាំ ហើយ​នៅ​ឆ្នាំ​២០១៥​នេះ រំពឹងថា​នឹង​កើនឡើង​ប្រមាណ ៤.០០០.០០០ តោន កើន​លើស​ឆ្នាំ​២០១៤ ប្រមាណ ១៥​ភាគរយ​។​

ក្នុងនោះ​បរិមាណ​ទំនិញ​កុងតឺន័រ ក៏​កើនឡើង​គួរអោយកត់សំគាល់ ដោយ​បរិមាណ​កុងតឺន័រ ឆ្លងកាត់​កំពង់ផែ​ក្រុងព្រះសីហនុ នៅ​ឆ្នាំ​២០១០ គឺ ២២២.៩២៨ TEUs និង ៣៣៣.៩០៤ TEUs ពោលគឺ​កើន​ឡើងជា​មធ្យម ១០​ភាគរយ ក្នុង​មួយឆ្នាំ ហើយ​រំពឹងថា​នៅ​ឆ្នាំ​២០១៥​នេះ ក​.​ស​.​ស នឹង​លើកដាក់​កុងតឺន័រ​ប្រមាណ ៣៩៤.០០០ TEUs ជាមួយ​អត្រាកំណើន ១៨​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៤​។​

​របាយការណ៍​នោះ​បន្តទៀតថា ការប្រើប្រាស់​ប្រាក់កម្ចី​សម្បទាន ODA ជំនួយ​ឥ​សំណង និង​ជំនួយ​សហប្រតិបត្តិការ​បច្ចេកទេស ដោយ​រដ្ឋាភិបាល​ជប៉ុន ក៏ដូចជា JICA សម្រាប់​អភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ​ផ្នែក​រឹង និង​ផ្នែក​ទន់ របស់​កំពង់ផែ​ក្រុងព្រះសីហនុ បានប្រែក្លាយ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​របស់​កម្ពុជា ជា​កំពង់ផែ​មាន​លក្ខណៈ​អន្តរជាតិ ដែលមាន​គុណភាព មាន​សេវា​ល្អប្រសើរ ប្រកបដោយ​សន្តិសុខ និង​បរិស្ថាន​ល្អ​។​

​កំពង់ផែ​ក្រុងព្រះសីហនុ​បាននិងកំពុង​ដើរតួនាទី​ដ៏​សកម្ម ជា​ច្រកទ្វារ​សេដ្ឋកិច្ច​អន្តរជាតិ ក្នុ​ការជួយ​សម្រួល​ដល់​ការនាំចេញ នាំចូល​ទំនិញ​គ្រប់ ប្រភេទ​ពី​ប្រទេស​កម្ពុជា​៕fpm

mk22