ភ្នំពេញ ៖ ក្រុមប្រឹក្សាសកម្មភាពជនពិការបានបញ្ជាក់ថាខ្លួននឹងខិតខំបំពេញបន្ថែមនូវរាល់ចំណុចខ្វះខាតក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០១៤-២០១៨ ដែលចំណុច ខ្វះខាតទាំងនោះមានដូចជាការរកឃើញថានៅមានកម្រិតនៅឡើយនូវការជ្រើសរើសបងប្អូន ជនពិការឲ្យចូលបំរើការងារនៅតាមក្រសួង-ស្ថាប័នរដ្ឋ ដែលរហូតមកទល់នឹងពេលនេះទើប តែបានប្រមាណ ៦០%ប៉ុណ្ណោះ ដែលមិនទាន់គ្រប់តាមផែនការនៅឡើយ។
អគ្គលេខាធិការ និងជាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសកម្មភាពជនពិការលោក ឯម ច័ន្ទមករា ក្នុងពិធិបិទសិក្ខាសាលាថ្នាក់ជាតិ ដើម្បីត្រួតពិនិត្យលើការអនុវត្តផែនការយុទ្ធ
សាស្ត្រជាតិស្តីពីពិការភាពកាលពីល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ មានប្រសាសន៍ថា រហូត មកទល់នឹងពេលនេះឃើញថា ការជ្រើសរើសបងប្អូនជនពិការឲ្យចូលបំរើការងារនៅតាមក្រ
សួង-ស្ថាប័នរដ្ឋទើបតែសម្រេចបានប្រមាណ ៦០%ប៉ុណ្ណោះ វានៅពុំទាន់គ្រប់តាមផែនការនៅ ឡើយទេដែលនាំឲ្យបងប្អូនជនពិការតាមរយៈក្រុមប្រឹក្សាសកម្មភាពជនពិការបានដាក់សំណើទៅកាន់រាជរដ្ឋាភិបាលជម្រុញឲ្យគ្រប់ក្រសួង-ស្ថាប័ន ជ្រើសរើសជនពិការឲ្យចូលបំរើការងារ ឲ្យគ្រប់ ២% តាមអត្រាកំណត់របស់រាជរដ្ឋាភិបាល។ លោក ឯម ច័ន្ទមករា បានបន្តថា យើងក៏ទទួលស្គាល់ផងដែរថាក្រសួង-ស្ថាប័នមួយចំនួនមិនមែនខ្វះបុគ្គលិកទេគឺលើស ប៉ុន្តែ នៅមានក្រសួង-ស្ថាប័នមួយចំនួន មិនទាន់បានជ្រើសរើសជនពិការឲ្យចូលធ្វើការគ្រប់តាម ផែនការនៅឡើយទេ ដោយសារក្រសួង-ស្ថាប័នទាំងនោះមានចំនួនមន្ត្រីរាជការច្រើនស្រាប់
ទៅហើយ ដែលធ្វើឲ្យអត្រានៃការជ្រើសរើសជនពិការឲ្យចូលធ្វើការមានការធ្លាក់ចុះ។
រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាលោក សាយ សុខា មានប្រសាសន៍ថា តាមពិតទៅការអនុវត្តនូវផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០១៤-២០១៨ ក្រសួង ស្ថាប័ន និងផ្នែកពាក់ព័ន្ធនានាអនុវត្តបានមួយចំនួនធំមកហើយបន្ទាប់ ពីផែនការយុទ្ធសាស្ត្រជាតិនេះបានដាក់ចេញកាលពីខែកក្កដា ឆ្នាំ២០១៤ដោយប្រមុខរាជរដ្ឋា ភិបាលកម្ពុជា។ លោកថា ក្រសួង ស្ថាប័ន និងផ្នែកពាក់ព័ន្ធទាំងអស់នឹងបន្តខិតខំជម្រុញឲ្យ មានការអនុវត្តនូវផែនការយុទ្ធសាស្ត្រឲ្យទទួលបានលទ្ធផលច្រើនជាងនេះបន្ថែមទៀតនាថ្ងៃ អនាគត។
ទាក់ទងទៅនឹងការជ្រើសរើសជនពិការឲ្យចូលបំរើការងារនៅតាមក្រសួង-ស្ថាប័នរដ្ឋ លោក សាយ សុខា បានលើកឡើងថា ថ្វីត្បិតតែការជ្រើសរើសបងប្អូនជនពិការឲ្យចូលធ្វើ ការនៅតាមក្រសួង-ស្ថាប័នរដ្ឋមិនទាន់គ្រប់តាមផែនការក្តី ក៏បងប្អូនជនពិការរបស់យើងមាន ការងារធ្វើនៅតាមវិស័យឯកជនជាច្រើនផងដែរដូចជានៅតាមរោងចក្រ សហគ្រាស ដែល មានប្រមាណ ៦ពាន់រោងចក្រ សហគ្រាស គឺមានជនពិការ ១%នៃកម្មករដែលកំពុងធ្វើការនៅ ក្នុងរោងចក្រ សហគ្រាសទាំងនោះ៕