ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៣ខែកុម្ភះឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យវេស្ទើនចំនួនជាង៤ពាន់នាក់នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៌កោះពេជ្រ ។
លោក តែ ឡូរិន សកលវិទ្យាល័យវេស្ទើន បានឲ្យដឹងថា សាកលវិទ្យាល័យបានពង្រឹងវិសាលភាពនៃការអប់រំកម្រិតឧត្តមលើមុខជំនាញជាច្រើន ហើយមានជំនាញខ្លះបានសហការជាមួយដៃគូបរទេសដូចជាសាកលវិទ្យាល័យកាសេមបណ្ឌិតប្រទេសថៃ ក្នុងការបណ្តុះបណ្តាលជំនាញអាកាសចរណ៍ស៊ីវិល ជាដើម ។ ជាមួយគ្នានេះដែរ សាកលវិទ្យាល័យបានខិតខំកែលម្អនិងអភិវឌ្ឍកម្មវិធីជាប្រចាំ ហើយបានដើម្បីឆ្លើយតបទៅនឹងទីផ្សារការងារនិងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជានោះ សកលវិទ្យាល័យបានធ្វើកិច្ចសហប្រតិបត្តិការជាមួយ សាកលវិទ្យាល័យនានានៅបរទេស ដូចជាសាកលវិទ្យាល័យ
វិទ្យាស្ថាននៅសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស, ថៃ, សឹង្ហបុរី, កូរ៉េ និងម៉ាឡេស៊ី ។
គួរបញ្ជាក់ថា គិតចាប់តាំងពីឆ្នាំសិក្សា២០០៣ ២០០៤ ដល់ឆ្នាំសិក្សា២០១៧២០១៨នេះ និស្សិតដែលបានបញ្ចប់ការសិក្សានៅសាកលវិទ្យានេះមានចំនួនសរុប ១០,៦៧៧នាក់ មាននារី ៤,៩២៩នាក់។ និស្សិតជ័យលាភីដែលបានបញ្ចប់ការសិក្សានេះ មានឪកាសបានទទួលការងារធ្វើប្រមាណ៩១%។ដោយឡែក ចំពោះនិស្សិតកំពុងសិក្សាវិញ គឺមាននិស្សិតចំនួនជិត៧០% មានការងារធ្វើនៅតាមក្រសួង ស្ថាប័ន អង្គភាព និងក្រុមហ៊ុននានា។
សម្តេចតេជោ នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា កម្ពុជាត្រូវការធនធានមនុស្សដើម្បី ជម្រុញការអភិវឌ្ឍប្រទេសឲ្យកាន់តែឆាប់រហ័ស។ គ្មានប្រទេសណាមួយអាចធ្វើ ការអភិវឌ្ឍទៅបានដោយគ្មានធនធានមនុស្សនោះដែរ។ សម្តេចតេជោអះអាង ថាគ្រាន់តែរយៈពេល២ខែនេះ កម្ពុជាបានបង្កើតការងារជូនដល់ប្រជាពលរដ្ឋប្រ មាណ៣០ម៉ឺនកន្លែង តាមរយៈការវិនិយោគពីខាងក្រៅ និងអ្នកវិនិយោគក្នុងស្រុក ផងដែរ។ យ៉ាងណាក៍ដោយសម្តេចតេជោ បានបញ្ជាក់ថា ការរីកចំរើននៃការ បោះទុនវិនិយោគ និងការបង្កើតការងារថ្មីជាច្រើនក្តី កម្ពុជានៅតែខ្វះធនធាន មនុស្ស ដែលតម្រូវឲ្យកម្ពុជាត្រូវធ្វើការបណ្តុះបណ្តាលធនធានមនុស្សឲ្យបាន កាន់តែច្រើនថែមទៀតដើម្បីឆ្លើយតបទៅនឹងតម្រូវការផ្នែកធនធាននេះ។
នៅថ្ងៃ នេះដែរសម្តេចតេជោ នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា យើងមិនអាចធ្វើការកាត់ បន្ថយគម្លាតទ្រព្យសម្បត្តិរបស់ប្រជាជននីមួយៗបានទេ ប៉ុន្តែអ្វីដែលយើងអាច ធ្វើការកាត់បន្ថយគម្លាតបាននោះគឺកាត់បន្ថយគម្លាតខួរក្បាល។ តាមរយៈនេះ កម្ពុជាបានធ្វើការបង្ខិតសាលារៀនទៅដល់តំបន់ដាច់ស្រយាលដើម្បីផ្តល់ឱកាស ដល់កូនអ្នកក្រីក្រអាចបន្តការសិក្សាប្រកបដោយស្មើភាព។