កិច្ចប្រជុំពេញអង្គ​រដ្ឋ​សភា​អនុម័ត​លើ​ ​សេចក្តីព្រាងច្បាប់​សំខាន់ៗ​ចំនួន​៤
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 February, 2018 ក+ ក-

​ភ្នំ​ពែ​ញ ៖ សមាជិក សមាជិកា នៃ​រដ្ឋសភា​ទាំង ១២៣​រូប​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៨ នេះ​បាន​ចូលរួម​ក្នុងសម័យ​ប្រជុំ​រដ្ឋសភា​ជា​វិសាមញ្ញ នីតិកាល​ទី​៥ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដើម្បី​ពិភាក្សា និង​អនុម័ត​ទៅលើ​សេច ក្តី​ព្រាង​ច្បាប់​សំខាន់ៗ​ចំនួន​៤ រួមមាន​៖

១,​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ​ស្តីពី​វិសោធនកម្ម​មាត្រា ៣៤​ថ្មី មាត្រា ៤២ មាត្រា មាត្រា ៤៩ មាត្រា ៥៣ និង​មាត្រា ១១៨​ថ្មី​នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

២,​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ​ស្តីពី​វិសោធនកម្ម​ព្រហ្មទណ្ឌ
៣,​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ​ស្តីពី​វិសោធនកម្ម​មាត្រា ២៦ មាត្រា ២៧​ថ្មី មាត្រា ២៨ មាត្រា ៣១ និង​មាត្រា ៣២ នៃ​ច្បាប់​ស្ត​ពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ និង​

៤,​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការ​ជម្រុញ និង សម្រួល​ពាណិជ្ជកម្ម​តំបន់ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម​។​

ចំពោះ​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ​ស្តីពី​វិសោធនកម្ម​មាត្រា ៣៤​ថ្មី មាត្រា ៤២ មាត្រា មាត្រា ៤៩ មាត្រា ៥៣ យោងតាម​សេចក្តីថ្លែងហេតុ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា​បាន​គូស បញ្ជាក់ថា ដើម្បី​លើកស្ទួយ​តម្លៃ​ជាតិខ្មែរ ក្នុង​បុព្វហេតុ​ការពារ​ឯករាជ្យ​ជាតិ អធិបតេយ្យភាព ជាតិ និង​ឯកភាព​ជាតិ ប្រឆាំងនឹង​ការជ្រៀតជ្រែក​ពី​ខាងក្រៅ​តាម​គ្រប់​រូបភាព ព្រមទាំង​ដើម្បី លើកស្ទួយ​ការតម្កល់​ផលប្រយោជន៍​ជាតិ និង​ប្រជាជន​ជាធំ ក្នុងឋានៈ​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះ រាជាណាចក្រ​កម្ពុជា និង​ដោយ​អនុវត្តតាម​បទ​ប្បញ្ញត្តិ​មាត្រា ១៥៣​ថ្មី នៃ​រដ្ឋធម្មនុញ្ញ រាជ​រដ្ឋា​ភិ បាល​សូម​ស្នើ​បញ្ចូល​ស្មារតី​ទាំងនេះ​ទៅក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ស្នើ ធ្វើ​វិសោធនកម្ម​ត្រង់​មាត្រា ៣៤​ថ្មី មាត្រា ៤២ មាត្រា មាត្រា ៤៩ មាត្រា ៥៣​។ ដោយឡែក​ឆ្លង តាម​បទពិសោធន៍​ការងារ​ជាក់ស្តែង​នៃ​អង្គនីតិប្រតិបត្តិ និង​ដើម្បី​ឆ្លើយតប​អោយបាន​ត្រឹមត្រូវ តាម​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ ទាក់ទង​នឹង​ការទទួលខុសត្រូវ​រប​ស់​សមាជិក​រាជរដ្ឋាភិបាល​ចំពោះ​
​មុខ​រដ្ឋសភា ក៏ដូចជា​ផ្អែកលើ​បទពិសោធន៍​នៃ​ការងារ​អភិបាលកិច្ច​នៃ​បណ្តា​ប្រទេស​ជឿន​
​លឿន​ទាំង​ក្នុង​តំបន់ និង​អន្តរជាតិ រាជរដ្ឋាភិបាល​បានស្នើ​ធ្វើ​វិសោធនកម្ម​មាត្រា ១១៨​ថ្មី នៃ រដ្ឋធម្មនុញ្ញ ដោយ​ដកចេញ​វិញ​នូវ​តំណែង​រដ្ឋលេខាធិការ ពី​សមាសភាព​រាជរដ្ឋាភិបាល​។ ដោយ​ការធ្វើ​វិសោធនកម្ម​មាត្រា ១១៨​ថ្មី​នេះ​មិន​ត្រឹមតែ​អាច​បន្ថយ​ចំនួន​នៃ​សមាសភាព​រាជ រដ្ឋាភិបាល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជួយ​ដល់​ការពង្រឹង​ការទទួលខុសត្រូវ​ខ្ពស់​របស់​សមាជិក រាជរដ្ឋាភិបាល​ចំពោះមុខ​រដ្ឋសភា និង​ការបង្កើន​ប្រសិទ្ធភាព​នៃ​ការងារ​របស់​អង្គនីតិប្រតិបត្តិ តាមរយៈ​ការកែទម្រង់​លើ​រចនាសម្ព័ន្ធ និង​អភិបាលកិច្ច​នៃ​អង្គនីតិប្រតិបត្តិ និង​អង្គ​មុខងារ​សា ធា​រណៈ​ផងដែរ​។​

ដោយឡែក​ចំពោះ​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ​ស្តីពី​វិសោធនកម្ម​ព្រហ្មទណ្ឌ ដែល​អង្គ សភា​បានអនុម័ត​ទាំងស្រុង​កាលពី​ព្រឹក​មិ​ុ​ញ​នេះដែរ គឺ​សំដៅ​ដល់​ការការពារ​អង្គ​ព្រះមហា ក្សត្រ​ពី​ការប្រមាថ​នានា ដោយ​ខ្លឹមសារ​នៃ​សេចក្តីព្រាងច្បាប់​នេះ​ចែងថា ការប្រមាថ​ចំពោះ​ព្រះ មហាក្សត្រ​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ១​ឆ្នាំទៅ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២​លាន​រៀល ទៅ ១០​លាន​រៀល​។ ចំពោះ​នីតិបុគ្គល​ក៏​អាច​ត្រូវបាន​ផ្តន្ទា​ទោសពិន័យ​ជា​ប្រាក់​ពី ១០​លាន រៀល ទៅ ៥០​លាន​រៀល ព្រមទាំង​ទោស​បន្ថែម​មួយ ឬ​ច្រើន ក្នុងករណី​ដែល​តុលា​ការរក ឃើញថា​មាន​ពិរុទ្ធភាព​ពាក់ព័ន្ធ​នឹង​ការប្រមាថ​ចំពោះ​ព្រះមហាក្សត្រ​។​

រីឯ​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ​ស្តីពី​វិសោធនកម្ម​មាត្រា ២៦ មាត្រា ២៧​ថ្មី មាត្រា ២៨ មាត្រា ៣១ និង​មាត្រា ៣២ នៃ​ច្បាប់​ស្ត​ពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ វិញ គឺ​សំដៅ​ធ្វើអោយ​ប្រសើរឡើង​បន្ថែមទៀត​នៃ​ស្ថាប័ន​ក្រុមប្រឹក្សាធម្មនុញ្ញ​ដែលមាន​សមត្ថ​
​កិច្ច​នៅក្នុង​ការពិនិត្យ និង​សម្រេច​អំពី​ករណី​វិវាទកម្ម​ទាក់ទង​ការបោះឆ្នោត​ជ្រើសតាំង​តំណាង រាស្ត្រ និង​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​រដ្ឋសភា ដោយ​បទ​ប្បញ្ញត្តិ​ថ្មី បាន​ពន្លាត​សមត្ថកិច្ច របស់​ក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងការ​ពិនិត្យ និង​សម្រេច​ទៅលើ​បណ្តឹង​របស់​បុគ្គល ដែល​ទទួលរង ឥទ្ធិពល​ពី​សេចក្តីសម្រេច​អំពី​ទណ្ឌកម្ម​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។​

​ដោយឡែក​ចំពោះ​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការ​ជម្រុញ និង សម្រួល​ពាណិជ្ជកម្ម​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ឡាវ វៀតណាម​វិញ យោងតាម​សេចក្តីថ្លែងហេតុ​របស់​រា​ជ​រដ្ឋាភិបាល​បានលើកឡើង​ថា កិច្ចព្រមព្រៀង​នេះ​ត្រូវ បាន​ចុះហត្ថលេខា​ដោយ​តំណាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងបី កាលពី​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ ២០១៦ ក្នុងអំឡុង​កិច្ចប្រជុំ​កំពូល​លើក​ទី​៩ នៃ​តំបន់ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម នៅ​ខេត្តសៀមរាប និង​បាន​ចូល​ជា​ធរមាន​ក្នុង​រយៈពេល ៣០​ថ្ងៃ បន្ទាប់ពី​ភាគី​ចុងក្រោយ​នៃ ប្រទេស​ជា​សមាជិក​កិច្ចព្រមព្រៀង​បាន​ជូនដំណឹង​អំពី​ការបញ្ចប់​នីតិវិធី​ផ្ទៃក្នុង ឬ​បានផ្តល់​សច្ចា ប័ន​រួចរាល់​។ កិច្ចព្រមព្រៀង​នេះ​មាន​គោលបំណង​ជម្រុញ និង​សម្រួល​ដល់​សកម្មភាព​ពា​ណិ​ជ្ជ កម្ម និង​វិនិយោគ​នៅក្នុង​តំបន់ សុ​ី​អិ​ល​វី ឌី​ធី​អេ ដែលជា​មធ្យោបាយ​មួយ​ក្នុងការ​បង្រួម​គម្លាត អភិវឌ្ឍន៍​រវាង​តំបន់ត្រីកោណ និង​តំបន់​ដទៃទៀត​៕