មហោស្រព​វិទ្យាសាស្ត្រ និង​វិស្វកម្ម​កម្ពុជា ជំរុញ​ឱ្យ​យុវជនមាន​ចំណាប់អារម្មណ៍​ខ្លាំង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 March, 2018 ក+ ក-

​ភ្នំពេញ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា ដោយមាន​ការ ឧបត្ថម្ភ គាំទ្រ ពី បណ្តា​ស្ថានទូត ដៃគូរ ស្ថាប័ន អង្គការ និង វិស័យ​ឯកជន​នានា​ទាំង​ក្នុង​និង​ក្រៅប្រទេស និង​មាន​កិច្ចសហការ ជាមួយ​អង្គការ ស្ទែ​ម​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​០១ ខែ មីនា​នេះ បានរៀបចំ​មហោស្រព វិទ្យាសាស្ត្រ និង វិ​ស្វ័ក​ម្ម​កម្ពុជា លើក​ទី​៤ នៅ​ពហុកីឡាដ្ឋាន​ជាតិ អូឡាំពិក ដើម្បី​ជំរុញ​ឱ្យ​សិក្សា​នុ​សិស្ស យុវជន លោកគ្រូ អ្នកគ្រូ សាធារណៈជន គ្រឹះ​សា្ថ​ន​សិក្សា និង​ស្ថាប័ន​ពាក់ព័ន្ធ ឱ្យ​កាន់តែ​មានការ​ចាប់អារម្មណ៍ និង​ការយកចិត្តទុកដាក់ លើ​ការសិក្សា អប់រំ ការបណ្តុះបណ្តាល​ការងារ អាជីព វិជ្ជាជីវៈ ការប្រកួតប្រជែង ការស្រាវជ្រាវ និង និ​វា​នុ​វត្ត​ន៍​លើ​មុខជំនាញ ទាក់ទង និង​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​គណិតវិទ្យា ដែលមាន​សក្កដានុពល សម្រាប់​ចូលរួម​អភិវឌ្ឍន៍ វិស័យសេដ្ឋកិច្ច ឧស្សាហកម្ម ក​សិ​-​ឧស្សាហកម្ម សេវាកម្ម និង ពាណិជ្ជកម្ម​នៅ​ក​ម្ពូ​ជា​។​

​ក្នុងឱកាស​នោះ លោក បណ្ឌិត សភាចា​រ្យ ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​មានប្រសាសន៍ថា បន្ទាប់ពី​ធ្វើកំណែទម្រង់ ដើម្បី​ប្រសិទ្ធភាព ក្នុង​វិស័យ​អប់រំ ឃើញថា ពិន្ទុ​របស់​សិស្ស ផ្នែក​វិទ្យាសាស្ត្រ​ទាប ដែលជា​ហានិភ័យ​មួយ​សម្រាប់​ប្រទេស​កម្ពុជា ប៉ុន្តែ​ក្នុង​រយៈពេល​៤​ឆ្នាំ​មកនេះ ក្រសួង​បានប្រែក្លាយ​ហានិភ័យ​ទាំងនោះ ឱ្យទៅជា​ឱកាស​សម្រាប់​យុវជន តាមរយៈ​ការបណ្តុះ បណ្តាល និង​ពង្រឹងសមត្ថភាព​គ្រូ រហូត ដល់​មាន​កំណើន​ពីមួយ​ទៅមួយ​ឆ្នាំ​គួរឱ្យកត់សម្គាល់​។​

​លោក បណ្ឌិត ច័ន្ទ រ័ត្ន ប្រធាន​នាយកដ្ឋាន ស្រាវជ្រាវ វិទ្យាសាស្ត្រ បាន​មានប្រសាសន៍​ឱ្យដឹងថា តាមរយៈ​មហោស្រព​នេះ ក៏​ជា​យុទ្ធសាស្ត្រ និង​ផែនការ សកម្មភាព បណ្តុះបណ្តាល​ធនធានមនុស្ស​ឱ្យមាន​គុណភាព សមត្ថភាព ចំណេះដឹង នឹង​ដោះស្រាយ​បញ្ហា ដើម្បី​ឆ្លើយតប​ទៅ​និង​តម្រូវការ ទីផ្សា​ការងារ នាពេល​ប​ច្ច​យ​ប្បន្ន និង​ទៅ​អនាគត ហើយក៏​ជា​គោលដៅ​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល ដែល​បានអនុម័ត គោលនយោបាយ​ស្តីពី ការអប់រំ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង គណិតវិទ្យា ។​

​មួយវិញទៀត ក្រសួង​មានបំណង​ប្រាថ្នា ឱ្យ​ព្រឹត្តិការណ៍​នេះ ក្លាយទៅជា ទិវា​ជាតិ ស្តីពី វិទ្យាសាស្ត្រ និង​វិស្វកម្ម ដើម្បី​ជាការ​លើកទឹកចិត្ត​អ្នកវិទ្យាសាស្ត្រ និង​សិស្ស និស្សិត ឱ្យខិត​ខំប្រឹងប្រែង បន្ត​ប្រើប្រាស់ ឱ្យអស់​សក្កដានុពល​ដែលមាន ពិសេស យើង​មាន​ឈាមជ័រ​ពី​បុព្វបុរស ដែលមាន​ស្នាដៃ សាង ប្រាសាទ​អង្គរ​ដ៏​ល្បីល្បាញ​ពាសពេញ​ពិភបលោក​។​

​សូមបញ្ជាក់ថា នៅក្នុង​មហោស្រព វិទ្យា​ស​សាស្ត្រ​នោះ ក៏មាន ចុះហត្ថលេខា លើ​អនុស្សរណៈ​យោគយល់​គ្នា សម្រាប់​អភិវឌ្ឍន៍ ការអប់រំ គណិតវិទ្យា និង​វិទ្យាសាស្ត្រ តាមរយៈ​ការប្រើប្រាស់ ដ៏​មាន​ប្រសិទ្ធភាព នូវ​ម៉ាស៊ីន គិត​លេខវិទ្យា​សាស្ត្រ រវាង ក្រសួង អប់រំ យុវជន និង​កីឡា និង ក្រុមហ៊ុន កាស្យូ​សិង្ហ​បុរី ផងដែរ​៕​