ជំនួប​ទ្វេភាគី​រវាង​នាយករដ្ឋមន្ត្រី កម្ពុជា​-​អូស្ត្រាលី មុន​កិច្ចប្រជុំ​កំពូល​អាស៊ាន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 March, 2018 ក+ ក-

​ភ្នំពេញ ៖ នៅមុន​ការប្រជុំ​ពិសេស​អាស៊ាន​-​អូស្ត្រាលី ក៏មាន​ជំនួប​ទ្វេរ​ភាគី​ផ្លូវការ​រវាង​សម្តេច​តេ​ជោ ហ៊ុន សែន ជាមួយ​ឯកឧត្តម ម៉ា​ល់​ខូ​ម ថើ​ន​ប៊ុល នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​អូស្ត្រាលី​។​
​លោកនាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​អូស្ត្រាលី​បាន​ស្វាគមន៍​សម្តេច​តេ​ជោ ដែល​បាន​អញ្ជើញ មក ដល់​អូស្ត្រាលី​នេះ​។ នេះ​បើតាម​ការគូសបញ្ជាក់រ​ប​ស់លោក កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិភូ​អម

នាយករដ្ឋមន្ត្រី នៅ​ថ្ងៃទី​១៦ ខែ​មិនា ឆ្នាំ​២០១៨ បន្ទាប់ពី​ជំនួប​បានបញ្ចប់​។​
​លោក កៅ គឹមហួន បាន​បន្ថែមថា នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​អូស្ត្រាលី បាន​គូសបញ្ជាក់ ប្រាប់ សម្តេច​តេ​ជោ​ថា លោក ពិតជា​ស្វាគមន៍​វត្តមាន​របស់​សម្តេច មកកាន់​ប្រទេស​អូស្ត្រាលី ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អូស្ត្រាលី ហើយ ប្រទេស​អូស្ត្រាលី មាន​ឆន្ទៈ​ក្នុងការ បន្ត ការគាំទ្រ​ដល់​ការអភិវឌ្ឍន៍​នៅ​ប្រទេស​កម្ពុជា​។ ប្រទេស​អូស្ត្រាលី​នឹង​ផ្តល់ជំនួយ ដើម្បី​អភិវឌ្ឍន៍ ប្រទេស​កម្ពុជា ក្នុង​ទឹកប្រាក់​ប្រមាណ ៨៧​លាន​ដុល្លា​អូស្ត្រាលី​សម្រាប់​ឆ្នាំនេះ​(២០១៨)​។

​លោកនាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​អូស្ត្រាលី​ក៏បាន​គាំទ្រ​នូវ​គោលជំហរ​របស់​សម្តេច​ត​ជោ​នាយករដ្ឋមន្ត្រី ក៏ដូចជា​គោលជំហរ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ពាក់ព័ន្ធ​នឹង​ការប្រឆាំង និង​ដាក់​ទណ្ឌ កម្ម កូរ៉េខាងជើង កន្លងមកនេះ ដែល​នេះ ជា​ការងារ​ដែលមាន​ល​ក្ខ​ណៈ​ជា​សកល មានការ​ចូល រួម ពី​គ្រប់​បណ្តា​ប្រទេស ជាពិសេស​ប្រទេស​ចិន បាន​ដើរតួនាទី​សំខាន់​ក្នុង​បញ្ហា​នេះ​។​

​លោកនាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​ចង់ឃើញ​ការវិនិយោគ​ពី​អូស្ត្រាលី​ទៅ​កម្ពុជា មាន​កាន់តែ ច្រើនជាង​ពេល​បច្ចុប្បន្ននេះ​។​នៅក្នុង​ជំនួប​នោះ នាយ​យក​រដ្ឋមន្ត្រី​អូស្ត្រាលី​បានលើកឡើង​ថា អាស៊ាន ជា​តំបន់​មួយ​ដែលមាន​លក្ខណៈ​ទន់ភ្លន់ និង​មានការ​រីកចម្រើន​។ លោក​ចង់ឃើញ អូស្ត្រាលី និង​អាស៊ាន មាន​ទំនាក់ទំនង​គ្នា​កាន់តែ​ជិតស្និទ លើ​កិច្ចសហប្រតិបត្តិការ និង​ភាពជា​ដៃ គូរ​យុទ្ធសាស្ត្រ​រវាង​អាស៊ាន​-​អូស្ត្រាលី ដែលមាន​សារសំខាន់​ណាស់​សម្រាប់​សន្តិភាព និង​ស្ថេ​រ ភាព ក្នុង​តំបន់​។​

​ជាការ​ឆ្លើយតប សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​ថ្លែងអំណរគុណ​ដល់​ឯកឧត្តម នាយ​យក រដ្ឋមន្ត្រី​អូស្ត្រាលី ដែល​បាន​អញ្ជើញសម្តេច​ផ្ទាល់ រួមជាមួយ​គណ​ប្រិត​ភូរ​កម្ពុជា​។​សម្តេច​ក៏បាន​ថ្លែង អំណរគុណ ដល់​ប្រទេស​អូស្ត្រាលី ដែល​បាន​ផ្តល់ជំនួយ​ដល់​កម្ពុជា ក្នុង​ទឹកប្រាក់​៨៧​លាន​ដុល្លា អូស្ត្រាលី​។​

​សម្តេច​ក៏បាន​អរគុណ​អូស្ត្រាលី​ដែល​បាន​គាំទ្រ​ជំហរ​កម្ពុជា​ពាក់ព័ន្ធ​នឹង​រឿង​កូរ៉េខាងជើង​។ កន្លងមក​កូរ៉េខាងជើង ចង់​ប្រើប្រាស់​ប្រទេស​កម្ពុជា ដោយបាន​បញ្ជូន​ថ្នាក់ដឹកនាំ ក៏ដូចជា​មន្ត្រី ការ បរទេស​កូរ៉េខាងជើង មក​ទស្សនកិច្ច​នៅ​កម្ពុជា​។​សំណើរ​របស់​កូរ៉េខាងជើង ត្រូវបាន​បដិសេធ​ដោយ រដ្ឋាភិបាល​ប្រទេស​កម្ពុជា ដោយ​សម្តេច​មិន​ចង់ឃើញ​ទស្សនៈកិច្ច​មក​កម្ពុជា ដើម្បី​បញ្ចប់​ភាព​ឯកោរ របស់ កូរ៉េខាងជើង​ទេ​។​
​សម្តេច​ក៏បាន​ថ្លែងអំណរគុណ​ដល់​អូស្ត្រាលី​ដែល​បញ្ជូន​អ្នកសង្កេតការណ៍​២៦​នាក់មក

កម្ពុជា កាលពី​ឆ្នាំទៅ ដើ​ម្ប​ចូលរួម​អង្កេត​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​។ ក្នុងនោះ​ស​ម្តេចក៏​ស្វាគមន៍ អ្នកសង្កេតការណ៍​ពី​អូស្ត្រាលី​សម្រាប់​ការបោះឆ្នោត​ខែ​៧​ខាងមុខនេះ​នៅ​កម្ពុជា​។ សម្តេច​ក៏បាន លើក​ពី​ការរួមចំណែក​របស់​ប្រទេស​អូស្ត្រាលី​នៅ​កម្ពុជា ជាពិសេស អ្វីដែល​អូស្ត្រាលី​បាន បន្សល់​គឺ ការស្រាវជ្រាវ​អំពី​ស្រូវ​អង្ករ ដែល​ធ្វើឱ្យ​កម្ពុជា​ធ្លាប់​ជាប់​ជា​អង្ករ​លេខ​១ ទូទាំង​ពិភពលោក ក្នុង​រយៈ ពេល​៣​ឆ្នាំ​ជាប់​គ្នា​។ សម្តេច​ក៏បាន​ថ្លែងអំណរគុណ​ដល់​អូ​ស្រា្ត​លី ជាពិសេស​គឺ រដ្ឋាភិបាល​អូ​ស្រា្ត​លី តែម្តង ដែល​កន្លងមក​បានផ្តល់​ជំនួយ​ក្នុង​ការដោះមីន និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​។​

​សម្តេច​បាន​អំពាវនាវ​ដល់​អូ​ស្រា្ត​លី​ឱ្យ​បន្ត​ការគាំទ្រ​អាស៊ាន និង​ផ្តល់ជំនួយ​ដល់​មជ្ឈមណ្ឌល កំចាត់ មីន​អាស៊ាន​ក្នុង​តំបន់​។ នៅ​កម្ពុជា មជ្ឈមណ្ឌល​នេះ​បាន​បណ្តុះបណ្តាល​និស្សិត​ជាច្រើន ទាំង មកពី បណ្តា​ប្រទេស​អាស៊ាន និង​បណ្តា​ប្រទេសក្រៅ​តំបន់ ក្នុងការ​ដកស្រង់​បទពិសោធន៍​ក្នុងការ ដោះមីន ។ សម្តេច​បាន​បញ្ជាក់ថា មជ្ឈមណ្ឌល​នេះ មិនទាន់បាន​ដំណើរការ​ពេញលេញ នៅឡើយ ទេ​។ ដូច្នេះ​យើង​ចង់បាន​ការគាំទ្រ​ពី​អូស្ត្រាលី និង​ប្រទេស​ដទៃទៀត​។ ដំណើរការ​របស់​មជ្ឈមណ្ឌល​នេះ​មិនមែន​សម្រាប់តែ​កម្ពុជា និង​អាស៊ាន​ទេ គឺ​សម្រាប់​បណ្តា ប្រទេស​ផ្សេងទៀត​ក្នុង​ពិភពលោក​។ ពាក់​ព​ន្ធ័​ទៅនឹង​ការបញ្ជូន​ទ័ព មួក​ខៀវ​ក្រោម​ឆ័​ត្រ អង្គការ សហប្រជាជាតិ សម្តេច​បាន​បញ្ជាក់ថា កម្ពុជា​បាន​បញ្ជូន​ទ័ព​ទៅកាន់​ប្រទេស​មួយចំនួន ដើម្បី​ចូល រួម​ថែរក្សា​សន្តិភាព​។ លោកនាយក​រដ្ឋមន្ត្រី​អូ​ស្រា្ត​លី ថា​កម្ពុជា និង​អូស្ត្រាលី​អាច​ជជែក​គ្នា ថា​តើ អូស្ត្រាលី​អាចជួយ​ទ័ព​មួក​ខៀវ​កម្ពុជា​នាពេល​អនាគត​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏ បាន​គោរព អញ្ជើញ​នាយករដ្ឋមន្ត្រី​អូ​ស្រា្ត​លី​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា ក្នុង​ពេលវេលា​ណាមួយ​សមស្រប​ផង ដែរ​៕​