បាត់ដំបង ៖ កំណាត់ផ្លូវជាតិលេខ៥ពីបាត់ដំបង ទៅកាន់ក្រុងសិរីសោភ័ណ ខេត្តបន្ទា យមានជ័យប្រវែងជិត៨៥គីឡូម៉ែត្រ គ្រោងនឹងចំណាយថវិកាប្រមាណ១៨៥លា នដុល្លារដែលជាហិរញ្ញប្បទានពីប្រទេសជប៉ុន ត្រូវបានបើកការដ្ឋានសាង សង់ ជាផ្លូវការហើយនៅព្រឹកថ្ងៃចន្ទ័នេះ ក្រោមអធិបតីសម្តេចតេជោ ហ៊ុន សែន នា យករដ្ឋមន្ត្រី និងឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា Hidehisa HORINOUCHI ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា កំណាត់ផ្លូវជាតិលេខ៥ ពីបាត់ដំបង-សិរីសោភ័ណ ដែលបើកការដ្ឋានសាងសង់នេះជាប្រភេទផ្លូវចាក់បេតុងកៅស៊ូ (AC) កម្រាស់ ១៥សង់ទីម៉ែត្រ និងពង្រីកឲ្យកាន់តែធំជាងពេលបច្ចុប្បន្ន ដែលមានទទឹងរហូតដល់ ២៣ម៉ែត្រ មាន០៤គន្លង ដោយមានសួនទ្រូងផ្លូវខណ្ឌចែកទិសដៅចរាចរណ៍នៅចំកណ្តាល។ តាមគម្រោងកំណាត់ផ្លូវខាងលើនេះ នឹងធ្វើការសាងសង់រយៈពេល ៣៦ខែ ដោយគ្រោងបញ្ចប់នៅខែមីនា ឆ្នាំ២០២០។
គួរកត់សំគាល់ថា ផ្លូវជាតិលេខ៥ គឺជាផ្លូវយុទ្ធសាស្ត្រយ៉ាងសំខាន់តភ្ជាប់ពីរាជធានីភ្នំពេញ ឆ្ពោះទៅច្រកទ្វារព្រំដែនប៉ោយប៉ែត-អរញ្ញប្រាថេត ព្រំដែនកម្ពុជា-ថៃ ឆ្លងកាត់ខេត្តចំនួន០៦ កាត់តាមខេត្តកណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ ដែលមានសក្តានុពល និងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ វិនិយោគ និងភស្តុភារកម្មរបស់ព្រះរាជាណាចក្រកម្ពុជា។ ផ្លូវជាតិលេខ៥ មានភាពមមាញឹកខ្លាំង និងជាចំណែកមួយនៃផ្លូវអាស៊ានហាយវ៉េលេខ១ និងរបៀងសេដ្ឋកិច្ចខាងត្បូងដ៏មានសក្តានុពលរបស់មហាអនុតំបន់មេគង្គ GMS ដែលតភ្ជាប់គ្នារវាងទីក្រុងបាងកក ទីក្រុងភ្នំពេញ និងទីក្រុងហូជីមិញ។
បើតាម លោក ស៊ុន ចាន់ថុល ប្រទេសជប៉ុនបានចាត់ទុកផ្លូវជាតិលេខ៥ ជាផ្លូវជាតិមានសក្តានុពលលេខ១របស់កម្ពុជាគឺជារបៀងសេដ្ឋកិច្ចកើត-លិចទី២ ដ៏សំខាន់ និងមានការប្រកួតប្រជែងខ្លាំងសម្រាប់ពាណិជ្ជកម្ម ទេសចរណ៍ ភស្តុភារកម្ម វិនិយោគ និងសេដ្ឋកិច្ច នៃមហាអនុតំបន់មេគង្គ GMS។
សម្តេចតេជោ នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ជប៉ុនជាប្រទេសដែលផ្តល់ឥណទា នការប្រាក់ទាបបំផុតសម្រាប់ធ្វើការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវន្ត័នៅកម្ពុជា ។ សម្រាប់គម្រោងនៃការសាងសង់ផ្លូវជាតិលេខ៥គឺប្រទេសជប៉ុនជាអ្នកទទួល សាងសង់ទាំងស្រុង។ បើតាមសម្តេចតេជោ ដំណាក់កាលទី១ ជាផ្នែកខាងជើង ត្រូវធ្វើការសាង សង់ពីបាត់ដំបង ទៅដល់សិរីសោភណ្ឌដែលកំពុងបើកការដ្ឋាននាពេលនេះ ។ សម្រាប់ដំណាក់កាលទីពីរគឺផ្នែកខាងត្បូង គឺពីព្រែកក្តាម រហូតដល់ធ្លារម្អម ខេត្តពោធិ៍សាត់ ដែលមានប្រវែងង១១៨គម រួមជាមួយការសាងសង់ ផ្លូវវៀងក្រុងពោធិ៍សាត់។ ចំពោះកំណាត់ទីបី គឺផ្នែកកណ្តាលគឺពីខេត្តពោធិ៍សាត់ រហូតដល់ខេត្តបាត់ដំបង និងពីក្រុងសិរីសោភណ្ឌរហូតដល់ក្រុងប៉ោយប៉ែត ប៉ុន្តែ គម្រោងនេះនៅទាន់សម្រេចនៅឡើយទេ។ សម្តចតេជោ បានចាត់ទុកថា ការ ជួយសាងសង់ផ្លូវជាតិលេខ៥នេះជាការជួយតភ្ជាប់ផ្លូវហាយវ៉េអាស៊ាន និងជា ចំណុចយុទ្ធសាស្ត្ររបស់កម្ពុជាកម្ពុជាសម្រាប់ការដឹកជញ្ជូន និងការអភិវឌ្ឍន៍ប្រ ទេសកម្ពុជា។
សូមរំលឹកដែរថា ប្រទេសជប៉ុនប្រទេសដែលផ្តល់ជំនួយឥតសំណងធំជាងគេ នៅព្រះរាជាណាចក្រកម្ពុជា និងក៍ជាប្រទេសផ្តល់ហិរញ្ញប្បទានហិរញ្ញប្បទានដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់ការស្តារ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធគន្លឹះជាច្រើន ក្នុងទិសដៅជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍកម្ពុជាលើវិស័យសាធារណការ និងដឹកជញ្ជូន។ ជប៉ុនបានស្តារ និងសាងសង់ផ្លូវ ចំនួន ៣ខ្សែ (ផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៧ និងផ្លូវជាតិលេខ១) ប្រវែងសរុប ២៥៤គីឡូម៉ែត្រ ប្រើប្រាស់ថវិកាប្រមាណ១៨៩លានដុល្លារអាមេរិក ។ គម្រោង កំពុងសាងសង់ ចំនួន ១ខ្សែ (ផ្លូវជាតិលេខ៥)មានប្រវែងសរុប៣៦៦គីឡូម៉ែត្រ ប្រើប្រាស់ថវិកាប្រមាណ ៥០០ លានដុល្លារអាមេរិក។
ស្ពានធំៗ ដែលបានជួសជុលតភ្ជាប់ឡើងវិញ និងសាងសង់រួចចំនួន៣ (ស្ពានជ្រោយចង្វារ ស្ពានគីហ្សូណា ស្ពានត្សឹបាសា) ប្រវែងសរុប៤ពាន់ ៥៨០ម៉ែត្រ ចំណាយថវិកាប្រមាណ២១០លានដុល្លារអាមេរិក និងស្ពានកំពុងជួសជុលទ្រង់ទ្រាយធំ ចំនួន១គឺស្ពានជ្រោយចង្វារ ប្រវែងសរុប ១ពាន់ ៨០ម៉ែត្រ ចំណាយថវិកា ប្រមាណ ៣០លានដុល្លារអាមេរិក ៕