ហេតុអ្វី ពលរដ្ឋ​ចាំបាច់​ត្រូវ​​បោះឆ្នោត​រើស​មេដឹកនាំ​ប្រទេស ?
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 May, 2018 ក+ ក-

​ភ្នំពេញ ៖ ការបោះឆ្នោត​ជ្រើសរើស​អ្នកដឹកនាំ​ប្រទេស​ជា​ដំណើរការ​នយោបាយ​មួយ​ដែល​គ្រប់​ប្រ​​ទេស​លើ​ភពផែនដី​មិន​ថា​ជា​ប្រទេស​ប្រកាន់​និន្នាការ​ប្រជាធិបតេយ្យ​សេរីនិយម ឬ​និន្នាការ កុម្មុយនីស្ដនិយម​នោះឡើយ បើទោះបីជា​លក្ខណៈ និង​រូបភាព​នៃ​ដំណើការ​បោះឆ្នោត​មានការ​ខុស គ្នា​ខ្លះ​ក៏ដោយ តែ​តួអង្គ​នៃ​អ្នកបោះឆ្នោត គឺ​ប្រជាពលរដ្ឋ​ដូចគ្នា ។​

សម្រាប់​ប្រទេស​ម្ពុ​ជា​លើកលែងតែ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ខ្មែរក្រហម​ប៉ុណ្ណោះ​ដែល​
​មិនមាន​ការបោះឆ្នោត​ក្រៅពីនេះ កម្ពុជា​មានការ​បោះឆ្នោត​គ្រប់​សម័យកាល​គិត​ចាប់តាំងពី​​របបរាជានិយម​ទី​១​ដែល​ដឹកនាំ​ដោយ​អតីត​ព្រះមហាវីរៈក្សត្រ ព្រះ​បរម​រតនៈ​កោដ្ឋ​រហូត​មក ដល់​បច្ចុប្បន្ន​។​តើ​ហេតុអ្វី ប្រជាពលរដ្ឋ​ចាំបាច់​ត្រូវ​ទៅ​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ ?

នៅ​ថ្ងៃ​២៩ ខែ កក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ ប្រទេស​កម្ពុជា​នឹង​បោះឆ្នោត​ជ្រើសតាំង​សមាជិក សភា ដើម្បី​ឈានទៅ​ជ្រើសរើស​នាយករដ្ឋមន្ត្រី​សម្រាប់​ដឹកនាំ​រាជរដ្ឋាភិបាល​អាណត្តិ ទី​៦ បន្ត ពី​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៥​។​នេះ​ជា​ឱកាស​ដែល​ប្រជាពលរដ្ឋ​កម្ពុជា ជា​ម្ចាស់​ប្រទេស និង ជា​អ្នកមាន​សិទ្ធិ សម្រេច​កំណត់​ជោគវាសនា ប្រទេសជាតិ តាមរយៈ​ការសម្តែង​មតិ​ក្នុងការ បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​ប្រទេស ។ ទោះបី​គ្មាន​ការកំណត់​ក្នុង ច្បាប់​តម្រូវ​ឲ្យ​ទៅ​បោះ ឆ្នោត​ក៏ដោយ​តែ​គឺជា​ការ​ភ្ញាក់រលឹក​នូវ​ស្មារតី​ស្នេហា​ជាតិ និង​ប្រជាជន ។​

​យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ដែល​ដែល​ទូរទស្សន៍​អាស៊ីអាគ្នេយ៍​បាន​ជួប​សំ​
​ភាស​ន៍ សុទ្ធតែ​បាន​ប្ដេជ្ញាចិត្ត​ថា គេ​នឹង​ទៅ​បោះឆ្នោត​ដើម្បី​ជ្រើសរើស​មេដឹកនាំ​របស់គេ ដើម្បី​ដឹកនាំ​ប្រទេស​សម្រាប់​អាណត្តិ​ទី​៦​នេះ ។​

​ប្រជាពលរដ្ឋ​នៅ ភូមិ​ដួង សង្កាត់​ព្រែក​ព្នៅ យុវតី សេង ទី​គាង បញ្ជាក់ថា នាង​នឹង​ទៅ​បោះ​
​ឆ្នោត​នៅ​ថ្ងៃ ២៩ កក្កដា ខាងមុខនេះ ព្រោះ​នាង​ចង់​ជ្រើសរើស​អ្នកដឹកនាំ​ដែល​នាង​ពេញចិត្ត​។​

​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ទៀត​បាន​និយាយ​ប្រហាក់ប្រហែលគ្នា​ថា គាត់​នឹង​ទៅ​បោះឆ្នោត​
​នៅពេល​ខាងមុខនេះ​ដើម្បី​ជ្រើសរើស​មេដឹកនាំ​ដែល​គាត់​យល់ថា​ល្អ​ដើម្បី​ដឹកនាំ​ប្រទេស​ឲ្យ​
​មាន​សន្តិភាព និង​ការអភិវឌ្ឍន៍​។​

​ប្រធាន​គណៈកម្មាធិការ​នាយក គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​លោក​យ៉ង់ សាំង​កុមារ​
​បាន​មានប្រសាសន៍ថា មានតែ​ការផ្លាស់ប្ដូរ​តាមរយៈ​ការបោះឆ្នោត​ទេ ទើប​សង្គម​មាន ការ​ប្រែ ប្រួល​ឆ្ពោះទៅ​វឌ្ឍនៈភាព និង​ប្រជាធិបតេយ្យ​ស្របតាម​ផ្លូវច្បាប់ ដូច្នេះ​ប្រជាពលរដ្ឋ​ចាំបាច់​​ត្រូវតែទៅ​បោះឆ្នោត ។​

ក្នុង​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ឆ្នាំ​២០១៧ បាន​បង្ហាញថា បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ខ្មែរ​ជិត​១០​លាន នាក់ (៩.៨៨២. ៧៤៦​នាក់​) គ្រប់​អាយុ​បោះឆ្នោត​។ ហើយ ៨៤%​នៃ​ចំនួន​នេះ​បាន​ចុះឈ្មោះ​ក្នុង បញ្ជី​ឈ្មោះ អ្នក​បោះ ឆ្នោត​រួចហើយ​។​

​អតីត​មេដឹកនាំ​នៃ​អតីត​បក្សប្រឆាំង​និង​ជា​ទណ្ឌិត​គឺ​លោក សម រង្ស៊ី ដែល​កំពុង​រស់នៅ​នី​រទេស​​ខ្លួន​នៅឯ​បរទេស កំពុង​ធ្វើ​សកម្មភាព​នានា​ដើម្បី​រារាំង​ការបោះឆ្នោត​នា​ថ្ងៃ ២៩ កក្កដា ឆ្នាំ ២០១៨ ខាងមុខនេះ​។​ដោយបាន​ឃោសនា​ថា​ការបោះឆ្នោត​ដែល​អវត្តមាន​អតីត​បក្ស សង្គ្រោះ ជាតិ​គឺជា​ការបោះឆ្នោត​ដែល​ឥតន័យ និង​បាន​អំពាវនាវ​ប្រជាពលរដ្ឋ​កុំទៅ​បោះឆ្នោត ។​

ទាក់ទិន​បញ្ហា​នេះ​, អនុរដ្ឋលេខាធិការ និង​ជា​អ្នក​នាំពា​ក្ស​ក្រសួងយុត្តិធម៌ ឯកឧត្តម គឹម សន្តិ ភាព មានប្រសាសន៍ថា គ្រប់ការ​បោះឆ្នោត​ទាំងអស់ តែងតែមាន​អត្រា​អ្នក​មិន​ទៅ​បោះឆ្នោត បើទោះបី​ប្រទេស​នោះ​កំណត់​អំពី​ការបោះឆ្នោត​គឺជា​កាតព្វកិច្ច​របស់​ព​ល​រដ្ឋ​ក៏ដោយ​។​ប៉ុន្តែ​
​ការរារាំង​មិន​អោយទៅ​បោះឆ្នោត​ឬ​ការធ្វើអោយ​មានការ​ភ័ន្ត ច្រឡំ នាំ​ឲ្យ​បាត់​ទំនុកចិត្ត​លើ ការបោះឆ្នោត គឺជា​អំពើ​ល្មើសច្បាប់ ។​

​ដូចគ្នានេះដែរ ប្រធាន​គណបក្ស យុវជន​កម្ពុជា លោក ពេជ្រ ស្រស់ សង្កត់ធ្ងន់ថា ថ្វីត្បិតតែ​ពុំ មានច្បាប់​ណាមួយ​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវតែទៅ​បោះឆ្នោត​ក៏ពិតមែន ប៉ុន្តែ នេះ​ជា​កាតព្វកិច្ច ចាំបាច់​ដែល​ពលរដ្ឋ​ម្នាក់​ត្រូវតែ​អនុវត្តន៍​ដើម្បី​ផលប្រយោជន៍​របស់ខ្លួន​។​

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ឯកឧត្តម សុខ ឥសាន មានប្រសាសន៍ថា ទោះបីជា​
​អតីត​បក្សប្រឆាំង​ខំ​ធ្វើ​សកម្មភាព​នៅឯ​ក្រៅប្រទេស​យ៉ាងណាក៏ដោយ​ក៏​មិនអាច​រារាំង​ឆន្ទៈ ប្រជាពលរដ្ឋ​ដែល​លោក​ចង់ទៅ​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​ដើម្បី​ដឹកនាំ​ប្រទេស​ទៅកាន់​
​សុខសន្តិភាព និង​មានការ​អភិវឌ្ឍន៍​នោះដែរ​។​ឯកឧត្តម​អះអាង​បន្ថែមថា បច្ចុប្បន្ន សមាជិក សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ជាង ៥​លាន ៥​សែន​នាក់ ពោលគឺ​ប្រមាណ ៧០% នៃ ចំនួន​ពលរដ្ឋ​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ដែលមាន​ជាង ៨៤ %​នោះ​ទៅហើយ ។​

​សេចក្ដីប្រកាស​ព័ត៌មាន​គ​.​ជ​.​ប បង្ហាញថា គិត​ត្រឹម​ថ្ងៃ​១៤ ឧសភា ដែលជា​ថ្ងៃ​បិទ​បញ្ចប់​ការចុះ ឈ្មោះ​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត មាន​គណបក្ស​ចំនួន​២០​បានមក​បំពេញ បែបបទ​ដើម្បី​សុំ​ចូលរួម​ប្រកួតប្រជែង​អាសនៈ​ក្នុង​សភា​។​យ៉ាងនេះ​ក្ដី គិត​មកដល់​ល្ងាច​ថ្ងៃ ទី ១៥ ឧសភា គ​.​ជ​.​ប ទើបតែ​សម្រេច ទទួលស្គាល់​ជា​ផ្លូវការ​ចំនួន​៥​គណបក្ស ឯ​គណបក្ស ចំនួន​១៥​ទៀ​តគ​.​ជ​.​ប កំពុង​ពិនិត្យ​នៅ ឡើយ ៕​