ភ្នំពេញ ៖ ខណៈដែលក្រសួងរ៉ែ និងថាមពល បង្ហាញថាតាមរយៈរោងចក្រផលិតស៊ីម៉ង់ត៍ ធំៗ ចំនួន៤ ក្នុងប្រទេសកម្ពុជា អាចផ្គត់ផ្គង់គ្រប់គ្រាន់សម្រាប់តម្រូវការក្នុងស្រុកប្រមាណ ៧លាន តោនក្នុងមួយឆ្នាំហើយនោះ រាជរដ្ឋាភិបាលកម្ពុជា ក៏មានបំណងជំរុញអោយកម្ពុជាប្រើប្រាស់សក្តា នុពលដែលមានស្រាប់ សម្រាប់ការផលិតស៊ីម៉ង់ត៍នាំចេញទៅក្រៅប្រទេសបន្ថែមមទៀត។
បច្ចុប្បន្ននេះ កម្ពុជាមានរោងចក្រផលិតស៊ីម៉ង់ត៏លំដាប់អន្តរជាតិចំនួន៤ហើយ ដែលអាច មាន សមត្ថភាពផលិតស៊ីម៉ងត៍សរុបប្រមាណ៧លានតោន ក្នុងមួយឆ្នាំ។ បើតាម ការបញ្ជាក់របស់ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម បានអោយដឹងថា ចំនួននេះ អាចបំពេញតម្រូវការប្រើប្រាស់ស៊ីម៉ង់ត៏ក្នុងស្រុកនាពេលបច្ចុប្បន្នបាន១០០ភាគរយហើយ ខណៈ ដែលក្នុងមួយឆ្នាំៗ កម្ពុជាប្រើប្រាស់ស៊ីម៉ង់ត៍ប្រមាណពី៧ ទៅ៨លានតោន។ ប៉ុន្តែ សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ដោយសារកំណើននៃការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន និង អគារនានា ហើយរដ្ឋាភិបាលក៏លើកទឹកចិត្ត អោយការសាងសង់ទាំងនេះ ប្រើប្រាស់ ស៊ីម៉ង់ត៍ជំនួសការប្រើឈើ និងកៅស៊ូនោះ តម្រូវការប្រើប្រាស់ស៊ីម៉ង់ត៏នឹងកើនឡើងច្រើនជាងនេះ ដូចនេះកម្ពុជា ត្រូវការបង្កើនសមត្ថភាពផលិតស៊ីម៉ងត៍បន្ថែមទៀត សម្រាប់បំពេញតម្រូវការទាំង ក្នុងស្រុក ហើយក៏នឹងអាចនាំចេញទៅក្រៅប្រទេសទៀតផង។ ទន្ទឹមនឹងការលើកទឹកចិត្តអោយមានការផលិតសម្ភារៈសំណង់ក្នុងស្រុកនេះដែរ កម្ពុជានៅតែត្រូវការនាំចូលសម្ភារៈសំណង់ មួយចំនួនពី ក្រៅប្រទេស ដូចជាឥដ្ឋនិងក្បឿងជាដើម ដោយសារកម្ពុជានៅខ្វះបច្ចេកទេសទំនើបក្នុងការផលិត ដោយត្រូវការប្រើប្រាស់អុសដុតច្រើនក្នុងការផលិត ដែលអាចនាំអោយប៉ះពាល់ដល់ព្រៃឈើ។
បើតាមការបញ្ជាក់របស់លោក ស៊ុយ សែម បច្ចុប្បន្ន វិស័យរ៉ែ និងសំណង់របស់កម្ពុជា រួម មាន គ្រួស ខ្សាច់ ថ្មសំណង់ ដីក្រហម ដីឥដ្ឋ ជាដើម គឺអាចផ្គត់ផ្គង់គ្រប់គ្រាន់សម្រាប់ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេស។ បច្ចុប្បន្ន កម្ពុជាក៏មានរោងចក្រផលិត ស៊ីម៉ង់ត៏ធំៗចំនួន៤ ដែល អាចផលិតស៊ីម៉ង់ត៏បាន៧លានតោនក្នុងមួយឆ្នាំ និងកំពុង ផ្តល់ការងារដល់ប្រជាពលរដ្ឋជាង២ ពាន់៤រយនាក់។ រោងចក្រទាំងនោះ រួមមាន ៖ ទី១. រោងចក្រស៊ីម៉ងត៍ កម្ពុជា ចក្រីទីង (Cambo dia Cement Chakreyting Co., Ltd) មានទីតាំងនៅស្រុកកំពត ខេត្តកំពត មានសមត្ថភាពផលិតប្រមាណ ១លាន១សែនតោនក្នុងមួយឆ្នាំ! ទី២. រោងចក្រកំពត ស៊ីមេន (Kampot Cement Co., Ltd) មានទីតាំងនៅស្រុកបន្ទាយមាស និងស្រុកដងទង់ ខេត្តកំពត មានសមត្ថភាពផលិតប្រមាណ ២លានតោនក្នុងមួយឆ្នាំ! ទី៣. រោងចក្រ ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន (Chip Mong Insee Cement Corporation) មានទីតាំងនៅស្រុកបន្ទាយមាស ខេត្តកំពត មានសមត្ថភាពផលិតប្រមាណ ១លាន ៧សែនតោនក្នុងមួយឆ្នាំ និងទី៤ គឺរោងចក្រស៊ីម៉ងត៍ បាត់ដំបង ខនស៍ ស៊ីមេន ស្ថិតក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបងដែលត្រូវបានសម្ពោធដាក់ឲ្យដំណើរការ ជាផ្លូវការ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨។ រោងចក្រនេះ ត្រូវបានសង់នៅលើផ្ទៃដីសរុបទំហំ៣១៦ហិកតា ដែលក្នុង ដំណាក់កាលទី១ អាចផលិតស៊ីម៉ង់បានប្រមាណ ៥ពាន់តោនក្នុងមួយថ្ងៃ រឺប្រមាណ១លាន៨សែនតោនក្នុងមួយឆ្នាំ។
បើសិនបូកបញ្ចូលជាមួយ ការផលិត ដំណាក់កាលទី២ ដែលនឹងបញ្ចប់នាពេល ខាងមុខ ទៀត រោងចក្រអាចនឹង ផលិត ស៊ីម៉ង់ត៏បាន ប្រមាណ៣លាន៦សែនតោនក្នុងមួយឆ្នាំ។ ក្នុង ដំណាក់កាលទី១ រោងចក្រនេះ ត្រូវបានប្រើទុនវិនិយោគ ប្រមាណ២៣០លានដុល្លារអាមេរិក ដែល ជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុន Anhui Conch Group នៃប្រទេសចិន ជាមួយ ក្រុមហ៊ុន Battambang KT Cement Co.,Ltd តំណាងដោយអ្នកឧកញ៉ា ស៊ី គង់ទ្រីវ និងលោកឧកញ៉ា វិញ ហួរ៕
(រោងចក្រស៊ីម៉ងត៍ នៅខេត្តបាត់ដំបង)