ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ផ្នែកគោលនយោបាយមកពីក្រសួងពាក់ព័ន្ធដូចជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងផែនការ មន្ត្រីជំនាញរបស់អង្គការសហប្រជាជាតិ មន្ត្រីជំនាញអន្តរជាតិ តំណាងអង្គការអន្តរជាតិ ម្ចាស់ជំនួយ វិស័យឯកជន ស្ថាប័នស្រាវជ្រាវ និងសង្គមស៊ីវិលបានមកជួបប្រជុំគ្នា ដើម្បីពិគ្រោះយោបល់ ស្តីពីលទ្ធផលអង្កេតសេដ្ឋកិច្ច និងសង្គមកិច្ចតំបន់អាស៊ី និងប៉ាសុហ្វិក ឆ្នាំ២០១៨ និងរបាយការណ៍វឌ្ឍន ភាពរបស់ប្រទេសមានតម្រូវការចាំបាច់ ឆ្នាំ២០១៨។
ថ្លែងក្នុងកិច្ចប្រជុំនេះ នាសណ្ឋាគារហ៊ីម៉ាវ៉ារី ព្រឹកថ្ងៃទី៤ មិថុនានេះ លោក លី ធុជ ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជាតិអេស្កាប់មានប្រសាសន៍ថា៖ លទ្ធផលអង្កេតតំបន់អាស៊ី និងប៉ាស៊ីហ្វិក ឆ្នាំ២០១៨នេះ ចែកចេញជា ៣ជំពូកសំខាន់ៗគឺ ទី១.បង្ហាញពីការវាយតម្លៃលម្អិត និងធ្វើបច្ចុប្បន្នភាព នៃលទ្ធផលសេដ្ឋកិច្ច និងទស្សនវិស័យសម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក ទាំងថ្នាក់តំបន់ និងអនុតំបន់ផង ដែរ។ ទី២.បង្ហាញពីសារសំខាន់នៃការអភិវឌ្ឍផ្នែកហិរញ្ញវត្ថុ ដែលជាមធ្យោបាយដ៏សំខាន់ក្នុងការអនុវត្ត ប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយមួយចំនួនដូចដែលបានគូសបញ្ជាក់កក្នុងជំពូកទី១ និងទី៣ បង្ហាញអំពីការវិភាគថ្នាក់អនុតំបន់លើបញ្ហាមួយចំនួនដូចជា ស្ថានភាពប្រែប្រួលនៃសារពើពន្ធនៅក្នុង តំបន់ប៉ាស៊ីហ្វិក កំណែទម្រង់ពន្ធដើម្បីបង្កើនប្រាក់ចំណូលរបស់រដ្ឋាភិបាលនៅក្នុងតំបន់អាស៊ីខាងត្បូង និងនីរតី ការអភិវឌ្ឍទីផ្សារមូលប័ត្របំណុលនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ការបង្កើនលទ្ធភាពទទួលបាន ហិរញ្ញប្បទានសម្រាប់សហគ្រាសខ្នាតតូច និងមធ្យម ដើម្បីពង្រីកពហុគោលដៅនៅក្នុងតំបន់អាសុីខាង ជើង និងអាសុីកណ្តាល ព្រមទាំងការពង្រឹងសក្តានុពលនៃបច្ចេកវិទ្យាហិរញ្ញវត្ថុនៅក្នុងតំបន់អាស៊ីខាងកើត និងឥសាន្ត។
ដោយឡែករបាយការណ៍វឌ្ឍនភាពរបស់ប្រទេសមានតម្រូវការចាំបាច់ឆ្នាំ២០១៨ វិញ បានផ្តល់នូវ ក្របខណ្ឌរួមមួយដើម្បីអោយមានការយល់ច្បាស់ពីទំហំនៃជម្លោះ និងផលប៉ះពាល់របស់វាទៅនឹងទំហំបីនៃ គោលដៅអភិវឌ្ឍប្រកបដោយចីរភាព ហើយទិសដៅឆ្ពោះទៅមុខ និងកិច្ចខិតខំប្រឹងប្រែងក្នុងតំបន់ គឺត្រូវ បានផ្តោតជាសំខាន់ទៅលើការស្វែងរកដំណោះស្រាយយូរអង្វែង ដោយឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានគូសបញ្ជាក់ថា ដោយឈរលើគោលដៅអភិវឌ្ឍប្រកបដោយចីរភាពនេះ ពិភពលោកកំពុងព្យាយាម សម្រេចអោយបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០៣០ ហើយការសម្រេចបាននេះ គឺត្រូវ ពឹងផ្អែកលើកិច្ចខិតខំប្រឹងប្រែងនៃតំបន់អាសុី និងប៉ាសុីហ្វិក ដើម្បីបង្កើននូវកំណើនសេដ្ឋកិច្ច ហើយបើ តាមការអង្កេតបានរកឃើញថា ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងឆ្នាំ២០១៧ មាន ៥.៨% ធៀបនឹង ៥.៤% នៅឆ្នាំ ២០១៦ ក្នុងនោះមានប្រទេសប្រហែល ២ភាគ៣ នៅក្នុងតំបន់ សម្រេចបាននូវកំណើនសេដ្ឋកិច្ចយ៉ាង លឿននៅក្នុងឆ្នាំ២០១៧ ធៀបទៅនឹងឆ្នាំមុនៗ។ ដោយឡែកសម្រាប់ឆ្នាំ២០១៨ និង២០១៩ ខាងមុខ ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់នឹងរំពឹងថាមានអត្រា ៥.៥% ដែលកំណើនសេដ្ឋកិច្ចនេះនឹងបន្តជួយអោយ មនុស្សរាប់លាននាក់អាចចាកចេញពីភាពក្រីក្រ ដេលនេះជាគោលបំណងជាចម្បងនៃការធ្វើអោយប្រសើរ ឡើងនូវដំណើរការសេដ្ឋកិច្ច ដែលបានផ្តល់នូវកាលានុវត្តភាពដ៏មានតម្លៃដើម្បីប្រមូលផ្តុំហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍ។
ដោយឡែកចំពោះការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ ចាប់ពី ឆ្នាំ១៩៩៨ មក គឺជាការអភិវឌ្ឍប្រកបដោយមោទនភាព ដែលមានការរីកចំរើនឥតឈប់ឈរពីមួយឆ្នាំទៅ មួយឆ្នាំ ពីកំណើន ៧.២% ក្នុងឆ្នាំ២០១៦ នៃផលិតផលក្នុងស្រុកសរុប ហើយបន្តមានលំនឹងរឹងមាំក្នុង កម្រិត ៧.១% ក្នុងឆ្នាំ២០១៧ និងបន្តមានកំណើនប្រហាក់ប្រហែលក្នុងឆ្នាំ២០១៨ ដែលកំណើននេះ លើសពីកំណើនជាមធ្យមនៃតំបន់អាសុី និងប៉ាសុីហ្វិក។ អត្រានៃភាពក្រីក្រក៏បានថយចុះ ១% ជារៀង រាល់ឆ្នាំពី ៣៩% ក្នុងឆ្នាំ១៩៩៤ ដល់ក្រោម ២០% ក្នុងឆ្នាំ២០១៥ ទាំងនេះបានធ្វើអោយកម្ពុជាក្លាយជា ប្រទេសមួយ ក្នុងចំណោមប្រទេសដែលមានការកាត់បន្ថយភាពក្រីក្រច្រើនជាងគេក្នុងពិភពលោក៕