ភ្នំពេញ ៖ សម័យប្រជុំរដ្ឋសភាលើកទី១០ នីតិកាលទី៥ នាព្រឹកថ្ងៃទី៧ មិថុនា នេះក្រោមអធិបតីភាពដ៏ខ្ពង់ ខ្ពស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដែលមានសមាជិកសភាចូលរួមចំនួន ១០៨ រូប បានអនុម័តជាឯកច្ឆ័នទៅលើសេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ដែលមាន ៦ជំពូក ចែក ចេញជា ៣០មាត្រា ហើយតាមការគូសបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម អុិត សំហេង ថា សេចក្តីព្រាងច្បាប់មួយនេះធ្វើឡើងក្នុងគោលបំណងចំនួន ២គឺ៖ ទី១.លើក កម្ពស់ជីវភាពរស់នៅសមរម្យ ថ្លៃថ្នូរ បង្កើតឱកាសការងារ និងបង្កើនផលិតភាពរបស់កម្មករនិយោជិត និង ទី២.ជម្រុញអោយមានបរិយាកាសវិនិយោគ និងធុរកិច្ចកាន់តែល្អប្រសើរប្រកបដោយភាពទាក់ទាញ។
រដ្ឋសភា ដែលជាអ្នកពិនិត្យ និងអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមានេះបាន បញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះត្រូវបានរៀបចំឡើងស្របតាមស្ថានភាពនៃវឌ្ឍនភាពផ្នែកសេដ្ឋកិច្ចសង្គម និងស្ថិតក្នុងបរិបទ ដែលប្រទេសក្នុងតំបន់កំពុងមានការប្រកួតប្រជែងកាន់តែខ្លាំងក្នុងវិស័យពាណិជ្ជកម្ម អន្តរជាតិ ហើយថា ការគ្រប់គ្រងលើតម្លៃពលកម្មដ៏សមស្របមួយគឺជាចំណុចអាទិភាពដែលព្រះរាជាណា ចក្រកម្ពុជាតែងតែផ្តោតការយកចិត្តទុកដាក់ខ្លាំងបំផុត។ ក្នុងន័យនេះ ការពង្រឹងយន្តការកំណត់ប្រាក់ ឈ្នួលអប្បបរមា ពិតជាមានសារៈសំខាន់ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពសេដ្ឋកិច្ច និងសង្គមរបស់ ប្រទេសជាតិ។
ចំណុចមួយ ក្នុងជំពូក២ នៃសេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមានេះបានចែងថា ប្រាក់ ឈ្នួល យ៉ាងតិចណាស់ក៏ត្រូវអោយស្មើនឹងប្រាក់ឈ្នួលអប្បបរមា ដែលជាប្រាក់ឈ្នួលកម្រិតទាបបំផុត ហើយចំណុចមួយ ក្នុងជំពូកទី៣ ចែងថា ប្រាក់ឈ្នួលអប្បបរមាត្រូវតែជាតួលេខ ឬអត្រាបម្រែបម្រួលដែល អាចព្យាករណ៍បាន ពោលគឺត្រូវកើនតាមលំដាប់បន្តបន្ទាប់។
សូមជម្រាបជូនថា៖ សម័យប្រជុំរដ្ឋសភាលើកទី១០ នីតិកាលទី៥ នាព្រឹកមិញនេះ ក្រៅពីបាន ពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមាហើយនោះក៏បានពិភាក្សា និងអនុម័ត លើវិសោធនកម្មមាត្រាមួយចំនួននៃសេចក្តីព្រាងច្បាប់ស្តីពីការងារ និងច្បាប់ស្តីពីស្តង់ដាកម្ពុជាផងដែរ។
ឆ្នាំ២០១៨នេះ រាជរដ្ឋាភិបាលបានផ្តល់បុរេប្រទានថវិកាចំនួន ៤,៦លានដុល្លារអាមេរិក ដើម្បីដោះស្រាយ ករណីរោងចក្រ
(អត្ថបទៈចាន់ សុភឿន,រូបភាពៈហេង សុខន)
យោងតាមសេចក្តីថ្លែងហេតុនៃសេចក្តីព្រាងច្បាប់ស្តីពីការងារ ដែលបានដាក់ជូនសម័យប្រជុំរដ្ឋ សភាពិនិត្យ និងអនុម័តលើវិសោធនកម្មមួយចំនួននៃសេចក្តីព្រាងច្បាប់នេះបានលើកឡើងថា ក្នុងឆ្នាំ ២០១៨នេះ រាជរដ្ឋាភិបាលបានផ្តល់បុរេប្រទានថវិកាចំនួន ៤,៦លានដុល្លារអាមេរិក ដើម្បីដោះស្រាយ ករណីរោងចក្រចំនួន៩ នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ដែលបានបិទទ្វារ ហើយធ្វើ អោយប៉ះពាល់ដល់កម្មករនិយោជិត ចំនួន ៤១៦៥នាក់ ដែលអន្តរាគមន៍នេះ មានគោលបំណងធានាការ ទទួលបានប្រាក់ឈ្នួល ប្រាក់បំណាច់បណ្តេញចេញ និងអត្ថប្រយោជន៍ផ្សេងៗ ដែលបានកំណត់នៅក្នុង ច្បាប់ស្តីពីការងារជូនបងប្អូនកម្មករនិយោជិតគ្រប់រូប។
ក្នុងសេចក្តីថ្លែងហេតុខាងលើនេះបានបញ្ជាក់ថា ស្ថិតក្នុងបរិបទនៃការអភិវឌ្ឍសេដ្ឋកិច្ចដ៏ឆាប់ រហ័ស វិស័យការងារត្រូវបានប្រឈមនឹងបញ្ហាមួយចំនួនដែលរាជរដ្ឋាភិបាលតែងតែបានចូលរួមអន្តរាគមន៍ ដោះស្រាយរាល់ការលំបាករបស់បងប្អូនកម្មករនិយោជិត ជាពិសេសក្នុងករណីរោងចក្រ សហគ្រាសបិទ ទ្វារ ដោយម្ចាស់រត់ចោល៕