ក្រុង​ហាណូយ​នឹង​ប​ញ្ឃ​ប់​ការប្រើប្រាស់​ម៉ូតូ​ត្រឹម​ឆ្នាំ​២០៣០
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 July, 2018 ក+ ក-

​វៀតណាម ៖ អាជ្ញាធរ​វៀតណាម​កំពុង​ចាត់វិធានការ​សំខាន់ៗ​ដើម្បី​កែលម្អ​គុណភាព​ខ្យល់​នៅក្នុង​ទីក្រុង​ហាណូយ ដែល​បាន​បំពុលបរិយាកាស​បំផុត​មួយ​នៅ​អាស៊ីអាគ្នេយ៍​រួមទាំង​ផែនការ​ម​ហិ​ច្ឆិ​តាប​ញ្ឃ​ប់​ការប្រើប្រាស់​ម៉ូតូ​នៅត្រឹម​ឆ្នាំ ២០៣០ ។​នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន Aljazeera ។​

​កាលពី​ឆ្នាំ​២០១៦ ទីក្រុង​ហាណូយ បាន​ទទួលរង​មាន​ភាពកខ្វក់​បរិយាកាស​អាក្រក់​បំផុត​ទី​២ នៅក្នុង​តំបន់​អាស៊ាន បន្ទាប់ពី​ខេត្ត Saraburi ដែលជា​តំបន់ឧស្សាហកម្ម​យ៉ាង​មមាញឹក​របស់​ថៃ​។​ហើយ​នៅ​ឆ្នាំ ២០១៧ មាន​រយៈពេល​៣៨​ថ្ងៃ​ប៉ុណ្ណោះ​ដែល​ទីក្រុង​ហាណូយ ត្រូវបាន​អង្គការ​សុខភាព​ពិភពលោក អាច​ចាត់ទុកថា​មាន ខ្យល់អាកាស​ល្អ​បំផុត​។​

​ទីក្រុង​នេះ​មាន​ប្រជាជន​សល់​នៅ​ប្រមាណ​៧,៧ លាន​នាក់ និង​សម្បូរ​ទៅដោយ​ម៉ូតូ​រាប់ពាន់​គ្រឿ​ដែល​ធ្វើ​ចរចា​រណ៍​ជា​រៀងរាល់ថ្ងៃ​នៅលើ​ដងផ្លូវ​។​ការប្រើប្រាស់​ម៉ូតូ​ដ៏​ច្រើន​នេះ ជា​ប្រភព​ចម្បង​នៃ​ការបំពុល​អាកាស គួបផ្សំ​នឹង​ការបំពុល​ដែល​បញ្ចេញ​ដោយ​រោងចក្រ​ថាមពល​ធ្យូងថ្ម និង​ឧស្សាហកម្ម​ធុន​ធ្ងន់ ជាដើម​។​

​កម្រិត​ខ្ពស់បំផុត​នៃ​ការបំពុល​គឺ​ចាប់ពី​ខែធ្នូ​ដល់​ខែកុម្ភៈ​ក្នុងអំឡុង​រដូវប្រាំង​ប្រចាំឆ្នាំ​។​នេះ​ក៏​ជា​ពេលដែល​ខ្យល់​កខ្វក់​ចេញពី​ភាគខាងត្បូង​ប្រទេស​ចិន ចូលមក​ទូទាំង​ទីក្រុង​ហាណូយ​។ បើតាម​ការសិក្សា​កន្លង​ទៅ ខ្យល់​អាក្រក់​ដែល​បក់​ចូល​ហាណូយ ភាគច្រើន​មកពី​ទីក្រុង​ធំៗ​នៃ​ខេត្ត Chengdu និង​ខេត្ត Chongqing របស់​ចិន​។​ការសិក្សា​បានបង្ហាញ​ថា​ការបំពុល​ភាគច្រើន​កើតចេញពី​ទីក្រុង​ធំ ៗ នៅ​ឆ​ង​ទូ​និង​ឆុង​ឈី​ង​។​

​ដើម្បី​ទប់ទល់​នឹង​បញ្ហា​គុណភាព​ខ្យល់អាកាស ក្រុមប្រឹក្សា​ទីក្រុង​ហាណូយ​បានធ្វើ​ការវាស់ស្ទង់​យ៉ាងខ្លាំង​កាលពី​ដើមខែ​នេះ ដោយ​នឹង​ប​ញ្ឃ​ប់​ការប្រើប្រាស់​ម៉ូតូ​នៅត្រឹម​ឆ្នាំ ២០៣០ ដោយ​ជំនួស​មកវិញ​នូវ​ការបង្កើន​មធ្យោបាយ​ធ្វើដំណើរ​សាធារណៈ​។​

​យ៉ាងណាមិញ​គេ​សង្ឃឹមថា​ការផ្លាស់ប្តូរ​ទាំងនេះ​នឹង​នាំមក​នូវ​ភាពប្រសើរឡើង​យ៉ាងច្បាស់​លាស់​និង​អាច​មើលឃើញ​ចំពោះ​គុណភាព​ខ្យល់​នៅក្នុង​រដ្ឋធានី​របស់​ប្រទេស​វៀតណាម ហើយ​ដូច្នេះ​ការកែលម្អ​គុណភាព​ជីវិត​របស់​ប្រជាជន​ក្នុងស្រុក​ផងដែរ​៕​