សិស្ស​ជាង​១១​ម៉ឺន​៧​ពាន់​នាក់ កំពុង​ប្រឡង​នៅ​ថ្ងៃ​ដំបូង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 August, 2018 ក+ ក-

​ភ្នំពេញ ៖ សិស្ស​ទូទាំងប្រទេស បាន​ចូលរួម​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុប​) ឆ្នាំ​២០១៨ កំពុង​ចាប់ផ្តើម​ពីថ្ងៃ​ទី​២០ ខែសីហា នេះ​ទៅដល់​ថ្ងៃ​២១ ខែសីហា​។ សិស្ស​ជាង​១១​មឺ​ន​៧​ពាន់​នាក់ នឹង​ប្រឡង​ជា​២​ផ្នែក គឺ វិទ្យាសាស្ត្រ ផ្តោតលើ​គណិតវិទ្យា​ទទួល​បាន​ពិន្ទុ​ខ្ពស់ និង​ផ្នែក វិទ្យាសាស្ត្រ​សង្គម ផ្តោតលើ​ភាសា​ខ្មែរ ទទួលបាន​ពិន្ទុ​ខ្ពស់​។

​សិស្ស​ដែល​ប្រឡង​ចប់​មុខវិជ្ជា​ប្រវត្តិវិទ្យា ចេញមក​ទិញ​អាហារ​ទទួលទាន បាន​អះអាងថា​
​វិញ្ញាសារ​ប្រវត្តិវិទ្យា ដែល​ក្រសួង​អប់រំ យុវជន​និង​កីឡា ដាក់ចេញ​ឲ្យ​សិស្ស​ប្រឡង​ម៉ោង​
​ដំបូង​នៅ​ថ្ងៃទី​២០​ខែសីហា មិន​តឹង​ពេក ហើយក៏​មិន​ធូរ​ពេក​ដែរ​។ ពួកគាត់​អាច​ឆ្លើយ​នឹង​
​សំនួរ​ក្នុង​វិញ្ញាសារ​នោះបាន​។​

​កញ្ញា សុវណ្ណនី​តា ប្រឡង​នៅ​មណ្ឌល​វិទ្យាល័យ​សម្តេច​ហ៊ុនសែន​ភ្នំពេញ​ថ្មី អះអាងថា អ្នកចេះ​គឺជា​ប់​។ រូបគាត់​ទៅក្នុង​បន្ទប់​ប្រឡង​យកតែ​កាត​សិស្ស ប៊ី​ចមួយ​ដើម​និង ឧបករន៍​
​គូស​គណិតវិទ្យា​។​

​អភិបាលរងខណ្ឌ​សែន​សុខ លោក​សាំង សុ​ភ័​គ្រ​វិជាតិ ឲ្យ​ដឹងថា សាលា​រាជធានី​ភ្នំពេញ និង​សាលាខណ្ឌ បានដាក់​កម្លាំង​សមត្ថកិច្ច ការពារ​សន្តិសុខ នៅ​មណ្ឌល​ប្រឡង វិទ្យាល័យ​សម្តេច​ហ៊ុនសែន​ភ្នំពេញ​ថ្មី ចំនួន​៥០​នាក់ ឃ្លាំមើល​ក្រែង​មាន​សិស្ស​ឈឺ​ឬ មាតាបិតា​សិស្ស​ហុច​សំណៅ​ឯកសារ​ឲ្យ​កូន​ជាដើម​។ លោក​បន្តថា គ្រប់​ម៉ោង​ប្រឡង ពេល​សិស្ស​ចេញ​និង​ចូល​បន្ទប់​ប្រឡង មន្ត្រី​សមត្ថកិច្ច​និង​មេ​ប្រយោគ តែងតែ​ឆែក​សិស្ស មុន​ចូល​អង្គុយ​ក្នុង​បន្ទប់​ជានិច្ច​។​

​នៅក្រៅ​របង​មណ្ឌល​ប្រឡង​ទូទាំង​រាជធានី​ភ្នំពេញ មាន​ក្រុមគ្រួសារ​សិស្ស​កំពុង​ប្រឡង មក​រង់ចាំ​ត្រៀបត្រា ដើម្បី​លើទឹក​ចិត្ត​កូនចៅ ថ្ងៃ​ប្រឡង​ដំបូង​។ ស្ត្រី​មកពី​ខេត្តតាកែវ ឲ្យ​ដឹងថា គាត់​ដាំបាយ​យកមក​ឲ្យ​កូន​ញ៉ាំ នៅពេល​ប្រឡង​ចប់​។​

​ក្រុមគ្រួសារ ឪពុកម្តាយ​ខ្លះទៀត មកពី​ខណ្ឌ​ផ្សេងៗ រង់ចាំ​លើកទឹកចិត្ត​កូន ប្រុស​ស្រី​ក្មួយ​
​និង​ចៅ សំដែង​ក្តី​រីករាយ នៅពេលដែល​ក្រសួង​អប់រំ យុវជន​និង​កីឡា បានធ្វើ​កំណែទម្រង់ ស៊ីជម្រៅ ក្នុង​វិស័យ​អប់រំ ចាប់ពី​ឆ្នាំ​២០១៣ ២០១៤​មក សម្រាប់​ក្នុង​ថ្ងៃ​ប្រឡង សញ្ញាបត្រ​
​មធ្យមសិក្សា​ទុតិយភូមិ គឺ​សិស្ស​ម្នាក់ៗ​បញ្ឈប់​យក​ទូរ​សព្ទ សំណៅ​ឯកសារ​ជាដើម ចូលទៅក្នុង​បន្ទប់​ប្រឡង ក្រៅពី​យកតែ​កាត​សិស្ស និង​ប៊ិច​។ ពួកគាត់​បាន​កោតសរសើ​រ ពី​គុណភាព​អប់រំ​នៅពេលនេះ​៖(​សម្លេង​បន្ត​គ្នា​)​។​

​នៅក្នុង​ឆ្នាំ​២០១៨ មាន​សិស្ស​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ទូទាំងប្រទេស ចំនួន ១១​ម៉ឺន​៧​ពាន់ ៦១​នាក់​។ រយៈពេល​នៃ​ការប្រឡង សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ក្រសួង​អប់រំ យុវជន​និង​កីឡា សម្រេច​យកតែ​២​ថ្ងៃ​ប៉ុណ្ណោះ គឺ​២០​និង​២១​ខែសីហា ឆ្នាំ​២០១៨ ខុស​ពឺ​ការប្រឡង​ច្រើន​ឆ្នាំមុន ដែល​សម័យ​ប្រឡង​សញ្ញាបត្រ មធ្យមសិក្សា​
​ទុតិយភូមិ មាន​២​ថ្ងៃ​កន្លះ​៕