មន្ត្រីជាន់ខ្ពស់​ចាត់ទុក​ឧស្សាហកម្ម​ល្បែង​នៅ​កម្ពុជា​ជា​សសរស្តម្ភ​នៃ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 September, 2018 ក+ ក-

ភ្នំពេញ ៖ ឧស្សាហកម្ម​ល្បែង​នៅ​កម្ពុជា គឺជា​សសរស្តម្ភ​មួយ​ក្នុងចំណោម​សសរស្តម្ភ​ដទៃទៀត ដែល ត្រូវបាន​ចាត់ទុក​សុទ្ធតែជា​តួអង្គ​ដ៏​សំខាន់​នៅក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ទាំងមូល ហើយ​ថា វិស័យនេះ​បាន ចាប់ផ្តើម​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​១៩៩៩ បន្ទាប់ពី​កម្ពុជា​ទទួលបាន​សុខសន្តិភាព​ពេញលេញ​។​

​ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ឧស្សាហកម្ម ហិរញ្ញវត្ថុ ឯកឧត្តម ម៉ី វ៉ាន់ បាន​ថ្លែង​នៅក្នុង​សន្និសីទ​ស្តីពី ល្បែង​ពាណិជ្ជកម្ម​កម្ពុជា​ថា ថ្វីត្បិតតែ​កម្ពុជា ពុំទាន់ មានច្បាប់​ស្តីពី​ការគ្រប់គ្រង​កាស៊ីណូ​ក៏ដោយ ប៉ុន្តែ​រាជរដ្ឋាភិបាល​បាន​ជម្រុញ​ឲ្យ​មាន​លិខិត បទដ្ឋាន គតិយុត្ត​មួយចំនួន​ដូចជា​៖ ច្បាប់​បង្ក្រាប​ល្បែងស៊ីសង​, សេចក្តីសម្រេច​,​ប្រកាស​អន្តរក្រសួង​, សារា ចរ ណែនាំ និង​សៀវភៅ បន្ទុក​ជាដើម ហើយ​ថា ទោះបីជា​យើង​មិនទាន់​មានច្បាប់​គ្រប់គ្រង វិស័យ នេះ ក៏ដោយ ប៉ុន្តែ ចំណូល​ដែល​ប្រមូលបាន​ពី​វិស័យនេះ​មាន​កំណើន​ជា​បន្តបន្ទាប់​។​

​ប្រតិភូ​រាជរដ្ឋាភិបាល​រូបនេះ បាន​គូសបញ្ជាក់ថា ដោយ​មើលឃើញ​ពី​សារប្រយោជន៍ នៃ​ការ ចូលរួមចំណែក​ពី​វិស័យ​កាស៊ី ណូ ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម ក៏ដូចជា​ការឆ្លើយតប​ទៅនឹង នៃ វិស័យ​ល្បែង​ពាណិជ្ជកម្ម នៅលើ​ពិភពលោក រាជរដ្ឋាភិបាល ដែលមាន​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញ វត្ថុ​ជា​សេនាធិការ​បាន​ខិតខំ​យកចិត្តទុកដាក់​ពង្រឹង​ការកសាង​លិខិតបទដ្ឋាន​គតិយុត្ត​ក្នុងការ​គ្រប់គ្រង​វិស័យនេះ ឲ្យ​ស្របតាម​បទដ្ឋាន​អន្តរជាតិ​។ ក្នុងន័យនេះ និង​ក្នុង​គោលបំណង​ឈានទៅ​គ្រប់គ្រង និង ប្រមូល​ចំណូល​ពី​ផ្នែក​នេះ​ឲ្យ​មាន​លក្ខណៈ​ស្តង់ដារ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​សហ ការ​ជាមួយ​ក្រសួងមហាផ្ទៃ រៀបចំតាក់តែង​ច្បាប់​ស្តីពី ការគ្រប់គ្រង​រមណីយ​ដ្ឋា​នស​មា​ហរ​ណ និង ល្បែង​ពាណិជ្ជកម្ម ដោយមាន​ការចូលរួម​ពី​អ្នកជំនាញការ​ច្បាប់​អាមេរិក ហើយ​បច្ចុប្បន្ន បាន បញ្ជូន ដល់ទី​ស្តីការគណៈរដ្ឋមន្ត្រី​រួចហើយ ដែល​អាចនឹងទទួល​បាន​ការ​អនុ​ម័​យ​យល់ ព្រម​ពី​សភាជាតិ និង​ព្រឹទ្ធសភា​នៅ​ឆ្នាំ​២០១៩ ខាងមុខនេះ ហើយ​តាមរយៈ​សន្និសីទ​ស្ដីពី ល្បែង​ពាណិជ្ជកម្ម​កម្ពុជា នាពេលនេះ​ក្នុងនាម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឯកឧត្តម ម៉ី វ៉ាន់ សង្ឃឹម និង​ជឿជាក់ថា ប្រតិ ប​ត្តិ​ករ​កាស៊ីណូ​ទាំងអស់ និង​បញ្ញត្តិ​ករ ដែល​គ្រប់គ្រង​វិស័យនេះ នឹង​ទទួលបាន​នូវ​ចំណេះដឹង និង បទពិសោធន៍​ថ្មីៗ​បន្ថែមទៀត ដើម្បី​ឈានទៅ​គ្រប់គ្រង និង ចូលរួម​អនុវត្ត​ក្នុង​វិស័យ​ល្បែង នៅ កម្ពុជា​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យ ភាព​ស្របតាម​ស្តង់ដារ​អន្តរជាតិ​៕​