បាត់ដំបង ៖ ជម្លោះដីធ្លីប្រមាណជិត២០ឆ្នាំរវាងប្រជាពលរដ្ឋនៅភូមិបឹងសង្កែនិងភូមិទួលស្នួល ក្នុងឃុំឃ្លាំងមាស ស្រុកបវេល នៃខេត្តបាត់ដំបង ដែលមានផ្ទៃដីសរុបប្រមាណ២៨៤ហិកតា ត្រូវ បាន បញ្ចប់ហើយកាលពីល្ងាចថ្ងៃទី១៩ខែវិច្ឆិកានេះនៅចំពោះមុខ លោក ងួន រតនៈ អភិបាលនៃ គណៈអភិបាលខេត្តបាត់ដំបង នាសាលប្រជុំសាលាខេត្ត តាមរយៈ នៃការ សម្របសម្រួលដោយតំណាង ភាគីម្ខាង បានទាមទារ កាន់ កាប់ដី និង ភាគីម្ខាងទៀតទាមទារថវិកាដើម្បីជាថ្នូរនឹងការប្រគល់ដីជូន…។
ការទទួលយកនឹងត្រូវរ៉ូវគ្នានេះ គឺធ្វើឡើងតាមរយៈនៃយន្តការ គណៈកម្មការខេត្តដោះស្រាយ ទំនាស់ដីធ្លី រវាងប្រ ជាពលរដ្ឋភូមិបឹងសង្កែ និង ភូមិទួលស្នួល ឃុំឃ្លាំងមាសស្រុកបវេល ដែលដឹក នាំ ដោយឯ.ឧ សឿម ប៊ុនរិទ្ធិ អភិបា លរងខេត្តបាត់ដំបង និងជាប្រធានគណៈកម្មការ យន្តការ ខាង លើនេះ ជាច្រើនលើកច្រើនសារ និងរិះរកនូវគន្លឹះយុទ្ធសាស្ត្រ ដើម្បីធ្វើឲ្យភាគីជម្លោះទាំងសងខាង ទទួលបាននូវភាពសុក្រិត្យ យុត្តិធម៌ ដោយគ្មានអ្នកឈ្នះ គ្មានអ្នកចាញ់រហូតឈានដល់ ការកំណត់ ឯកភាពគ្នាឲ្យក្រុមការងារចុះធ្វើការវាស់វែងបង្ហាញព្រំដីពីភាគីវិវាទ និង ធ្វើការប្រកាសបិទផ្សាយ តាម នីតិវិធីច្បាប់ និងដោះស្រាយតទល់រវាងភាគីនិងភាគី។
នេះបើតាមការលើកឡើងរបស់ឯ.ឧអភិបាលរងខេត្តសឿម ប៊ុនរិទ្ធិ និងជា ប្រធានគណៈ កម្មការខេត្ត ដោះស្រា យទំនាស់ដីធ្លីខេត្តបាត់ដំបង នៅក្នុងកិច្ចប្រជុំបញ្ចប់ នូវករណីវិវាទជម្លោះដីធ្លី ដែលបានកើតឡើងតាំងពីឆ្នាំ២០០១មកម្ល៉េះ។ហើយទំនាស់នេះអាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង តែងតែខិតខំព្យាយាម ក្នុងការរិះរក នូវដំណោះស្រាយដើម្បីបញ្ចប់ជម្លោះនេះ ចាប់តាំងពីឆ្នាំ២០០៤ រហូតមក។ តាមរយៈ នៃយន្តការចុះដោះស្រាយ និងគណៈកម្មការខេត្តដោះស្រាយទំនាស់ដីធ្លី ខេត្ត។ លោកអភិបាលរងខេត្តក៏បានគូសបញ្ជាក់ឲ្យដឹងបន្ថែមទៀតថាការបញ្ចប់វិវាទទំនាស់ដីធ្លីទាំងស្រុងនថ្ងៃនេះ រវាង ប្រជាពលរដ្ឋទាំង២ភូមិខាងលើ គឺ៖ខាងដើមបណ្តឹង ចំនួន៦៤នាក់ និងចុងបណ្តឹង ១០៩ នាក់ ស្មើនិង១០៣ក្បាលដី។ ដោយក្នុងនោះ បណ្តឹងមាន៩១នាក់និងក្រៅបណ្តឹង១៨នាក់ មានផ្ទៃដីសរុបប្រមាណ ២លាន៤៨៧ពាន់៣៩៤ម៉ែត្រក្រឡា (ប្រមាណ ២៨៤ហិកតា)។
ក្នុងកិច្ចប្រជុំបញ្ចប់នូវទំនាស់ដីធ្លីនេះ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានថ្លែងនៅ ចំពោះមុខបងប្អូននៃភាគីជម្លោះដែលមកពី”ភូមិបឹងសង្កែ”និងភូមិទួលស្នួល” ឃុំឃ្លាំងមាស ស្រុក បវេលនៃខេត្តបាត់ដំបងថាករណីកើតមានកន្លងមកនេះអាជ្ញាធរខេត្តបានខិតខំយកចិត្តទុកដាក់ណាស់ក្នុងការប្តេជ្ញាចិត្ត ដើម្បីធ្វើឲ្យកិច្ចការនេះឈានទៅសម្រេចនូវបំណងប្រាថ្នារបស់បងប្អូន និងបញ្ឈប់ នូវបញ្ហាការលំបាក និងពេលវេលាសព្វបែបយ៉ាងរបស់បងប្អូន។ លោកអភិបាលខេត្ត បាត់ដំបង ក៏បានកោតសរសើរដល់ក្រុម ការងារចុះដោះស្រាយទំនាស់ដីធ្លី ដែលបានជួយ សម្រប សម្រួលជូនបងប្អូនជាភាគីជម្លោះទាំងអស់ឲ្យខិតខំលះប ង់នូវភាពជាឧបសគ្គ ដើម្បីលះបង់ ធ្វើសម្បទាន សម្រួលឲ្យគ្នាទៅវិញទៅមកក្នុងការបញ្ចប់នូវវិវាទជម្លោះដីធ្លីនេះ…។
ជាមួយគ្នានេះ លោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ក៏បានជំរុញ និងកំណត់ឲ្យក្រុមការងារនៃយន្តការដោះស្រាយដីធ្លីនិងអាជ្ញាធរ រដ្ឋបាលស្រុកឃុំ និងមន្ទីរជំនាញ ចុះធ្វើកិច្ចការបន្តឲ្យបានឆាប់ កាន់តែលឿននិងរហ័ស ក្រោយពីបានបញ្ចប់ទំនាស់នេះ ស្នើឲ្យ អាជ្ញាធរ មូលដ្ឋាននិងមន្ទីរសុរិយោដី ត្រូវចុះទៅពិនិត្យដើម្បីកែតម្រូវពី នីតិវិធីក្នុងការផ្តល់ជូននូវ ប័ណ្ណ កម្មសិទ្ធិដីធ្លីដល់ពួកគាត់ទាំងនេះឲ្យបានឆាប់បំផុត ក្នុងន័យ ៖ ក្រោយបញ្ចប់នូវទំនាស់ ត្រូវផ្តល់ប័ណ្ណកម្មសិទ្ធិឲ្យគាត់ ហើយពួកគាត់ត្រូវតែបានទទួលប័ណ្ណកម្មសិទ្ធិដីធ្លីភ្លាមៗ ដោយឆាប់ រហ័សបំផុត។ដូចនេះអាជ្ញាធរស្រុក និងមូលដ្ឋានឃុំ ត្រូវបំពេញការងារនេះឲ្យសកម្ម ដើម្បីជួយបង ប្អូនទាំងនេះ ទទួលបាននូវភា ពស្របច្បាប់ក្នុងការកាន់កាប់ដីធ្លី របស់គាត់ ក្រោយពីបានបញ្ចប់ ជម្លោះ៕.