សារមន្ទីរ​ខេត្តបាត់ដំបង សម្ពោធ​ដាក់អោយ​ប្រើប្រាស់​ក្រោយពី​ជួសជុល​ជាង​៣​ឆ្នាំ​មកនេះ​…
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 January, 2019 ក+ ក-

បាត់ដំបង ៖ សារមន្ទីរ​ខេត្តបាត់ដំបង ដែល​បាន​សាងសង់ឡើង​នៅ​
​ក្នុង​ទសវត្ស​១៩៦០ និង សម្ពោធ​ដាក់​ឲ្យ​ភ្ញៀវ​ចូល​ទស្សនា​ជា​ផ្លូវការ​នៅ​ឆ្នាំ​១៩៦៨ និង​សាល​ពិព័រណ៍​ខេត្តបាត់ដំបង ដែល​ធ្លាប់តែ​ទទួលរង​ពី​ការបំផ្លិចបំផ្លាញ ក្នុង​ខណៈពេលដែល​ប្រទេសជាតិ​ធ្លាក់​ក្នុង​សង្គ្រាម​ដ៏​រ៉ាំរ៉ៃ​។​

ជាពិសេស​នៅ ក្នុង​របប​ខ្មែរក្រហម ត្រូវបាន​ក្រសួង​វប្បធម៌ និង វិចិត្រ​សិ ល្បៈ និង​”​អង្គការ​មិត្ត​វប្បធម៌​ខ្មែរ​” (Friend of Khmer Culture)​ធ្វើការ​ជួសជុល​ឡើងវិញ​អស់​រយៈពេល ជាង​៣ ឆ្នាំ ចំណាយ​ថវិកា​ជួសជុល​សរុប ២៦៩​ពាន់​៣៤៨​ដុល្លារ ហើយ​ត្រូវបាន​សម្ពោធ​បើក​ដំណើរការ​ទទួលភ្ញៀវ​ជាតិ និង​អន្តរជាតិ ឲ្យ​ចូល​ទស្សនា​ឡើងវិញ កាលពី​ល្ងាច ថ្ងៃទី​១១ ខែមករា ២០១៩ ក្រោម​អធិបតីភាព ពី​លោកជំទាវ ភឿង​ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ឯ​.​ឧ ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង ឯ​.​ឧ អ៊ុយ រី ប្រធាន​ក្រុ ម​ប្រឹក្សា​ខេត្ត ព្រមទាំង​វត្តមាន​ពី​អង្គការ FOKC ដៃគូ​ម្ចាស់ជំនួយ​ផងដែរ​។​

​លោក ប្រាក់ សុវណ្ណារ៉ា អគ្គនាយក​បេតិកភណ្ឌ​នៃ​ក្រ​សួ ង​វប្បធម៌​និង​វិចិត្រសិល្បៈ បាន​គូសបញ្ជាក់​ពី​ដំណើរការ​ជួ ស​ជុល​អាគារ​សាម​ន្ទីរ​និង​សាល​ពិព័រណ៍​ខេត្តបាត់ដំបង​ថា​
​ក្រោយ​ការរៀបចំ​និង​បើក​ឲ្យ​ភ្ញៀវ​ចូល​ទស្សនា​នូវ​វត្ថុ​បុរាណ​ដែល​ដាក់តាំង​បង្ហាញ​នេះ គឺ​៖​មាន​ចំនួន​២៣៣​ដែល​ភាគ ច្រើន​ជា​បុរាណវត្ថុ​ធ្វើ​អំពី​ថ្មភក់​តាំងពី​សម័យ​បុរេប្រវត្តិ រ​ហូ តដល់​ពាក់កណ្តាល​សត​វត្ស​ទី​២០​។​ហើយ​ការ​រៀបចំឡើង វិញ​នៃ​សារមន្ទីរ​ខេត្តបាត់ដំបង​នេះ វា​បានផ្តល់​នូវ​សារៈ​ប្រ យោជន៍​យ៉ាង​ធំធេង​ដល់​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​ផង ក៏ ដូចជា​ថ្នាក់រៀន​ដែល​ផ្តល់ នូវ​ចំណេះដឹង អំពី​ប្រវត្តិសាស្ត្រ សិល្បៈ សាសនា​…​។​

លោកស្រី ហេឡែន ជេ​ស៊ុប​(Helen Jessup)​ប្រធាន​
​អង្គការ​មិត្ត​វប្បធម៌​ខ្មែរ បាន​ថ្លែងថា​៖ សារមន្ទីរ​ខេត្ត​បាត់​ដំប​
​ង​គឺជា​សារមន្ទីរ​ដែល​ឈានមុខ​គេ​ក្នុងចំណោម​សារមន្ទីរ​នៅតាម​បណ្តា​ខេត្ត​ក្នុងប្រទេស​។​ជា​សារមន្ទីរ​មាន​សមុច្ច័យ​ដ៏​វិចិត្រ​ច្រើនសន្ធឹក​សន្ធាប់​និង​ផ្នែក​ដ៏​មាន​សារៈសំខាន់​ក្នុង​ប្រវត្តិសាស្ត្រ​សមុច្ច័យ​ដែល​គេ​រកឃើញ​ពី​ស្ថានីយ៍​បុរេប្រវត្តិ​ល្អាង​ស្ពាន ដែល​គឺជា​តឹកតាង​ដ៏​មាន​សារៈសំខាន់ អំពី​បុ​រេ ប្រវត្តិ​ក្នុងប្រទេស​កម្ពុជា​។​

​លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង​បានចាត់ទុក​សមិទ្ធផល​ថ្មី​នៅថ្ងៃនេះ​ពិតជា​សក្ខីភាព​បញ្ជាក់​ពី​ទឹកចិត្ត​ស្រឡាញ់​គាំទ្រ​និង​យកចិត្តទុកដាក់​នូវ​សា​រៈ​សំខាន់​នៃ​វិស័យ​វប្បធម៌​ជាតិ​ដែលជា​កម្លាំងចលករ​ជួយ​ជម្រុញ​លើទឹក​ចិត្ត​ខេត្ត​យើងខ្ញុំ​ឲ្យ​កាន់​តែមាន​ថាមពល​បន្ថែមទៀត​ក្នុងការ​បំពេញភារកិច្ច​ប្រកបដោយ​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ស្របតាម​កម្មវិធី​នយោបាយ​និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​របស់​រាជរដ្ឋាភិបាល សម្រាប់​អាណត្តិ​ទី​៦​នេះ​។​

លោកជំទាវ ភឿង ស​កុ​ណា​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​បាន​ថ្លែងថា​៖​នេះ​គឺជា​សមិទ្ធផល​ថ្មី​មួយ​កើត​
​ឡើង​ពី​ការគិតគូរ​ដល់​ការថែរក្សា អភិរក្ស​និង​អភិវឌ្ឍ​បេ​តិក ភណ្ឌ​វប្បធម៌​ជាតិ ពី​ក្រសួង​និង​មន្ទីរ​វប្បធម៌ និង​អាជ្ញាធរខេត្ត​ដែល​ពាក់ព័ន្ធ ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា និង ដោយ មានការ​ឧបត្ថម្ភ​ថវិកា​ពី​អង្គការ​មិត្ត​វប្បធម៌​ខ្មែរ (FOKC) ។​

លោកជំទាវ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ក៏​បា​
​ន​សង្កត់ធ្ងន់​បន្ថែមថា​៖ សំណង់​អាគារ​នេះ គឺជា​”​សារមន្ទីរ​”
​ដ៏​ធំ​ទី​២​បន្ទាប់ពី​សារមន្ទីរ​ជាតិ​ភ្នំពេញ​។​ដែលមាន​សមុច្ច័យ​
​វិចិត្រ​ជាច្រើន និង​ដែល​ធ្លាប់បាន​ដើរតួនាទី​សំខាន់​ក្នុងការ​
​ថែរក្សា​សុវត្ថិភាព​វត្ថុ​បុរាណ​ខ្មែរ និង​ជា​កន្លែង​ដាក់តាំង​បង្ហា ញ​ជូន​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ទស្សនា ពី​សម័យកាល​កន្លង​
​មក​។ ហើយ​វា​ក៏​ជា​កន្លែង​សម្រាប់​ការស្រាវជ្រាវ អប់រំ ផ្សព្វ​
​ផ្សាយ និង​ស្វែងយល់​ពី​បេតិកភណ្ឌ​វប្បធម៌​ជាតិ​ទាំង​ពេល​អតីតកាល បច្ចុប្បន្ន និង​អនាគត​។ មិនតែប៉ុណ្ណោះ​វា​នឹង​ផ្ត​
​ល់​ប្រយោជន៍​យ៉ាង​ធំធេង​ដល់​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត ក៏ដូចជា​ថ្នាក់រៀន​ដែល​ផ្តល់នូវ​ចំណេះដឹង​អំពី​ប្រវត្តិសាស្ត្រ​
​សិល្បៈ សាសនា​…​ផងដែរ​៕