កីឡាអន្តរជាតិ៖ ការប្រកួតផ្តាច់ព្រ័ត្រនេះ ត្រូវបានធ្វើឡើងនៅក្នុងប្រទេសប្រេស៊ីល វេលាម៉ោង២ទាបភ្លឺ(ម៉ោងនៅកម្ពុជា)។ ក្រុមអាល្លឺម៉ង់ ពាក់អាវពណ៌ស។ ចំណែកក្រុមអាហ្សង់ទីន ពាក់អាវពណ៌ខៀវ។ កីឡាករអាល្លឺម៉ង់ មានកម្ពស់ខ្ពស់ជាងកីឡាករអាហ្សង់ទីន។នៅក្នុងតង់ទី១ រយៈពេល៤៥នាទី ក្រុមទាំងពីរមិនអាចរកគ្រាប់បាល់បានទេ តែមានឱកាសក្នុងការស៊ុតបញ្ចូលទីដូចគ្នា។
នៅនាទីទី៨ កីឡាករអាហ្សង់ទីន និងជាប្រធានក្រុម Lionell Messi សឹងនឹងរកបានគ្រាប់បាល់ ដោយមានឱកាសស៊ុតបញ្ចូលទី តែធ្វើមិនបានល្អ។ នៅនាទី២០ អាហ្សង់ទីន មានឱកាសក្នុងការស៊ុតបញ្ចូលទីជាបន្ត តែធ្វើមិនបានសម្រេច។ ចំណែកនៅនាទី២៩ អាហ្សង់ទីន បានស៊ុតបញ្ចូលទី តែបាល់អកហ្សឺ។
នៅនាទី៣៦ ក្រុមអាល្លឺម៉ង់ ទទួលបានឱកាសក្នុងការវាយបក ដោយព្យាយាមស៊ុតបញ្ចូលទី តែអ្នកចាំទី ជួយសង្គ្រោះបាន។នៅនាទីថែម២នាទី ក្រុមអាល្លឺម៉ង់ មានឱកាស តែស៊ុតចំបង្គោលទី។ក្រុមអាល្លឺម៉ង់ ទទួលបានកាតលឿងចំនួន២ នៅក្នុងតង់ទីមួយ។ ជារួមអាហ្សង់ទីន តែងតែសម្រុកនៅដើមតង់ និងអាល្លឺម៉ង់ នៅចុងតង់។
ចូលដល់តង់ទី២ នៅនាទីទី៤៦ ក្រុមអាហ្សង់ទីន ទទួលបានឱកាសស៊ុតបញ្ចូលទីដោយកីឡាករMessiតែធ្វើមិនបានល្អដដែល។ នៅតង់ទីពីរនេះ ក្រុមទាំងពីរ បានព្យាយាមសម្រុក តែមិនមានឱកាសស៊ុតជាដំកំភួនទេ។នៅតង់ទីពីរនេះ អាហ្សង់ទីន ទទួលបានកាតលឿងចំនួន២ដែរ។
ការប្រកួតឈានទៅដល់ការថែម១៥នាទី។ នាទី៩៦ អាហ្សង់ទីន មានឱកាសស៊ុតបញ្ចូលទី តែមិនបានសម្រេច។ ការប្រកួតឈានដល់ការបន្ថែម១៥នាទី លើកទីពីរ។
នៅនាទីទី១១២ ក្រុមអាល្លឺម៉ង់ អាចរកគ្រាប់បាល់បាន ដោយកីឡាករ Goetze។ក្រុមអាហ្សង់ទីន ព្យាយាមសម្រុកទៅវិញនៅនាទីចុងក្រោយ តែធ្វើមិនបានសម្រេច។ ក្រុមឥន្ទ្រីដែកអាល្លឺម៉ង់ បានក្លាយជាម្ចាស់ពានស្បែកជើងមាសបាល់ទាត់ពិភពលោកឆ្នាំ២០១៤ ដោយយកឈ្នះក្រុមអាហ្សង់ទីន ក្រោមលទ្ធផល១-០នៅនាទីថែម១៥នាទី លើកទីពីរ៕