អតីតកីឡាករអត្តពលកម្មជម្រើសជាតិកម្ពុជាម្នាក់ធ្វើអត្តឃាត
ភ្នំពេញ ៖ អតីតកីឡាករជម្រើសជាតិអត្តពលកម្មរបស់កម្ពុជាលោក ង៉ែត ភារ័ត្ន បានទទួលអនិច្ចកម្ម ដោយការធ្វើអត្តឃាតខ្លួនឯង (ចងក) នៅក្នុងបន្ទប់ជួលមួយកន្លែង ក្នុងភូមិព្រែកខ្វិត សង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វារ វេលាម៉ោង ៨:១០នាទី យប់ថ្ងៃពុធ ទី៣០ ខែតុលាម្សិលមិញ។
សនិដ្ឋានរបស់សមត្ថកិច្ចបានឲ្យដឹងថា មូលហេតុនៃការសម្រេចិត្តធ្វើអត្តឃាតអាចនឹងបណ្ដាលមកពីបញ្ហាវិបត្តិផ្លូវចិត្ត។
គួរបញ្ជាក់ថា ង៉ែត ភារ័ត្ន ធ្លាប់បានចូលរួមប្រកួតជើងឯកអត្តពលកម្មពិភពលោកចំនួន ២លើកផងដែរចាប់តាំងពីចាប់អាជីពមក ពោលគឺនៅឆ្នាំ២០១៥ នៅប្រទេសចិន និងនៅឆ្នាំ២០១៧ នៅចក្រភពអង់គ្លេស៕