កីឡាការិនី កែវ ឡេង ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រវិញ្ញាសាវាយយកពិន្ទុ
ភ្នំពេញ ៖ កីឡាការិនី កែវ ឡេង ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រវិញ្ញាសាវាយយកពិន្ទុ ក្រោយឈ្នះកីឡាការិនីកាណាដា Bergeron Maryse ៣៤ ទល់នឹង២៨ ក្នុងព្រឹត្តិការណ៍ការប្រកួតជើងឯកពិភពលោកប៉េតង់យុវជន និងស្ត្រីលើកទី១៧ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
សូមជម្រាបថា ការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោកយុវជន និងស្ត្រី លើកទី១៧ ចាប់ពីថ្ងៃទី១៩ ដល់ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ដែលមានការចូលរួមពីកីឡាករ កីឡាការិនីចំនួន៤៩ប្រទេសទៀត៕