ម៉ានីល ៖ ក្រុមជម្រើសជាតិយុវជនអាយុក្រោម ២២ឆ្នាំកម្ពុជា បានចែកគ្នា១ពិន្ទុម្នាក់ ជាមួយក្រុមម្ចាស់ផ្ទះ U22 ហ្វីលីពីន បន្ទាប់ពីបញ្ចប់ការប្រកួតពេញម៉ោងស្មើ ១-១ ក្នុងជំនួបបើកឆាកពូល A នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣០នៅកីឡដ្ឋាន Rizal Memorial Stadium នៃទីក្រុងម៉ានីល។
កម្ពុជា លេងបានល្អណាស់សម្រាប់ការប្រកួតនេះ ទាំងបច្ចេកទេសនិងកម្លាំង។ ជាក់ស្ដែង១គ្រាប់បំបាក់ក្រុមម្ចាស់ផ្ទះហ្វីលីពីននេះធ្វើបានសម្រេចដោយ កែវ សុខផេង ខ្សែប្រយុទ្ធមុតស្រួចរបស់កម្ពុជាតែម្ដងនៅតង់ទី១។ ចូលដល់តង់ទី២ ក្រុមទាំងពីរព្យាយាមវាយបកគ្នាទៅវិញទៅមកដែរ រហូតដល់ចុងម៉ោងទៅហើយនាទី៩០+៣ ក្រុមហ្វីលីពីន ក៏រកបាន១គ្រាប់វិញ តាមស្មើក្រុមកម្ពុជាបាន។ ចប់ការប្រកួត ក្រុមកម្ពុជាបានត្រឹមស្មើក្រុមហ្វីលីពីន ១-១ ប៉ុណ្ណោះក្នុងការប្រកួតបើកឆាករបស់ក្រុម៕