Messi ក្លាយជាម្ចាស់ពាន Ballon d’Or ជាលើកទី៦
បរទេស ៖ ខ្សែប្រយុទ្ធរបស់ក្រុម Barcelona គឺកីឡាករ Lionel Messi បានឈ្នះពានរង្វាន់ Ballon d’Or ជាកីឡាករល្អបំផុតរបស់ពិភពលោកជាលើកទី៦ សម្រាប់ឆ្នាំ២០១៩នេះ។ នេះបើយោងតាមប្រភពពី BBC។
ចំណែកលេខ២ ធ្លាក់ទៅខ្សែការពាររបស់ហង្សក្រហម Liverpool គឺកីឡាករ Virgil van Dijk ខណៈ Cristiano Ronaldo ដែលឈ្នះបាន៥ដងឈរនៅលេខ៣។ ក្នុងនោះដែលអ្នកចាំទី Alisson បានពាន Yashin Trophy តំណាងឲ្យអ្នកចាំទីល្អនាំមុខ Marc Andre ter Stegen របស់អាល្លឺម៉ង់ និងអ្នកចាំទីប្រេស៊ីលម្នាក់ទៀត គឺ Ederson។ ដោយឡែក ខ្សែការពារ Matthijs de Ligt បានពានរង្វាន់ Kopa Trophy ដែលតំណាងឲ្យកីឡាករល្អបំផុតអាយុក្រោម២១ឆ្នាំ៕