ប្រវត្តិសាស្ត្រថ្មី ៖ កម្ពុជាឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រលើកដំបូងព្រឹត្តិការណ៍ស៊ីហ្គេម
ម៉ានីល ៖ ទីបំផុតក្រុមជម្រើសជាតិ U22 កម្ពុជា បានបង្កើតកំណត់ត្រាប្រវត្តិសាស្ដ្រឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រលើកដំបូង ក្នុងការប្រកួតកីឡាស៊ីហ្គេម(SEA Games) លើកទី៣០ នៅប្រទេសហ្វីលីពីន បន្ទាប់ពីលត់ក្រុម U22 ម៉ាឡេស៊ី ដោយលទ្ធផល ៣-១ ក្នុងជំនួបបញ្ចប់ពូល A នៅកីឡដ្ឋាន Rizal Memorial នាទីក្រុងម៉ានីល។
៣ ពិន្ទុដ៏សំខាន់នេះ ស៊ុតបានដោយកីឡាករ អ៊ិន សូដេវីត សៀង ចន្ធា និងកែវ សុផេង ជួយឲ្យកម្ពុជារកបាន ៧ ពិន្ទុស្មើហ្វីលិពីន ត្រូវឡើងទៅជាមួយមីយ៉ាន់ម៉ា ទៅវគ្គបន្ត។ ខណៈដែល នៅចុងម៉ោង ហ្វីលីពីន មានគ្រាប់បាល់ស្មើនឹងកម្ពុជាទៅហើយ តែត្រូវបាន ទីម័រ ដាក់១ គ្រាប់នៅម៉ោងបន្ថែម(ចប់ប្រកួត ៦-១) (ហ្វីលីពីន ខាតមួយគ្រាប់)៕