ខេត្តរតនគិរី​ប្រារព្ធ​ពិធី​រុក្ខទិវា ​បន្ត​មរតក​នៃ​ទិវា​ហត្ថកម្ម​ដាំ​ដើមឈើ​កាលពី​ទសវត្ស​ទី​៣០
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 July, 2015 ក+ ក-

​រតនគិរី៖ មន្ត្រីរាជការ កម្លាំងប្រដាប់អា វុធ ទាំង​៣​ប្រភេទ សិស្សានុសិស្ស និងប្រជាពលរដ្ឋ​ក្នុង​ក្រុង​បាន​លុង​ចំនួន​៤៧០​នាក់ នា​ព្រឹក​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០១៥ បាន​ប្រារព្ធ​ពិធីបុណ្យ​រុក្ខទិវា ០៩ កក្កដា មុខ​បរិវេណ​សាលាបឋមសិក្សា ប៊ូ ថង ក្រុង​បាន​លុង ខេត្តរតនគិរី​ក្រោម​អធិបតេយ្យភាព​លោក មួង ប៉យ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក​ថង សាវុន អភិបាលខេត្ត និង​លោក វង សុក្រ​សិរី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី​។
​ ​
​បន្ថែម​លើ​របាយការណ៍ លោក វង សុក្រ​សិរី បាន​មានប្រសាសន៍ថា ចលនា​ដាំ​ដើមឈើ​បានកើត​ឡើង​តាំងពី​ទសវត្ស​ទី​៣០​មកម្ល៉េះ ដែល​កាលនោះ​មាន​ឈ្មោះថា “​ទិ​វេ​ហត្ថកម្ម​ដាំ​ដើមឈើ​”​។ ការងារ​ដាំ​ដើមឈើ​ត្រូវបាន​ជំរុញ​យ៉ាងសកម្ម​ដោយមាន​ការចូលរួម​យ៉ាង​ផុសផុល​ពី​សំណាក់​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់ ហើយ​ជា​បណ្តើរៗ​សកម្មភាព​ដ៏​ទូលំទូលាយ​នេះ​បាន​ក្លាយជា​ចលនា​សង្គម​គំរូ​មួយ​ដែល​នៅ​ទីបំផុត​ត្រូវបាន​ទទួលស្គាល់​ជា​ពិធីបុណ្យ​ប្រពៃណីជាតិ​មួយ​ដ៏​ចាំបាច់ ហើយ​ត្រូវបាន​កំណត់ដោយ​ព្រះរាជ​ក្រិ​ត្យ​លេខ​738 នស ចុះ​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​១៩៥២ នឹងមាន​កំណត់​នៅក្នុង​ច្បាប់​ស្តីពី​ព្រៃឈើ ដែល​ប្រកាស​ឲ្យ​ប្រើ​តាម​ព្រះរាជក្រម​លេខ នស​/​រកម​/0802/016 ចុះ​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០០២​។

​លោក​បន្តថា បុណ្យ​រុក្ខទិវា​នៅ​ខេត្តរតនគិរី​ឆ្នាំនេះ​សម្រេចយក​ទីតាំងនៅ​បរិវេណ​មុខ​សាលាបឋមសិក្សា ថង ទេស​អន្លុង ភូមិ​ទេស​អន្លុង សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ដើម្បី​រៀបចំ​ពិធីបុណ្យ​រុក្ខទិវា​ថ្នាក់​ខេត្ត នៅ​ថ្ងៃទី​០៧ ខែកក្កដា នេះ និង​បាន​ជ្រើស​យក​កូនឈើ​ប្រភេទ​បេង នាងនួន ក្រញូង ធ្នង់ គគីរ កកោះ ឈើទាល ចំនួន​៥០០០​ដើម មក​ចែកចាយ​ដាំ​ដុះ​សងខាង​ផ្លូវ និង​មុខ​បរិវេណ​សាលាបឋមសិក្សា ប៊ូ ថង ទេស​អន្លុង​។​

​លោក វង សុក្រ​សិរី បញ្ជាក់​បន្ថែមថា នៅ​ខេត្តរតនគិរី រដ្ឋបាល​ព្រៃឈើ​មូលដ្ឋាន​តែងតែ​ធ្វើការ​បណ្តុះ​កូនឈើ​ចម្រុះ​ប្រភេទ​សម្រាប់​ធ្វើការ​ចែកចាយ និង​ដាំ​ក្នុង​ពិធីបុណ្យ​រុក្ខទិវា​ជា​រៀងរាល់ឆ្នាំ គ្រាន់តែ​នៅ​ឆ្នាំ​២០១៤-២០១៥ នេះ​យើង​បណ្តុះ​កូនឈើ​ចម្រុះ​ប្រភេទ​បាន​ចំនួន​៣៤.១៥៧​ដើម ដោយបាន​ចែកជូន​សាលារៀន មន្ទីរ​ជុំវិញ​ខេត្ត វត្ត​អារាម ប្រជាជន អស់​ចំនួន​១៣៨៧០​ដើម និង​នៅសល់​ចំនួន​២០.២៨៧​ដើម សម្រាប់​ចែកចាយ​បន្ត​នៅ​ឆ្នាំនេះ​។ ជាមួយគ្នានេះ​ដើម្បី​រួមចំណែក​ការពារ​ព្រៃឈើ និង​ឲ្យ​ប្រជាជន​មូលដ្ឋាន​មានឱកាស​ទទួលផល​ពី​ព្រៃឈើ យើង​ក៏បាន​បង្កើត​សហគមន៍​ព្រៃឈើ​ក្នុង​ខេត្តរតនគិរី បាន​៣៧​កន្លែង មាន​ផ្ទៃដី​សរុប​២៥៩៧០ ហិកតា នៅក្នុង​០៦​ស្រុក ត្រូវជា​២៣​ឃុំ ស្មើនឹង​៦៤​ភូមិ​ដែលមាន​សមាជិក​៩.៧៨១​គ្រួសារ ស្មើនឹង​១១.០០២​នាក់​(​ស្ត្រី​៧.៣៦៣​នាក់​)​។​

​លោក សុក្រ​សិរី បន្តថា យើង​មាន​តំបន់ការពារធម្មជាតិ និង​ដែនជម្រកសត្វព្រៃ​ផ្ទៃដី​សរុប ៤៤៤.៥៧៩​ហិកតា តំបន់​ព្រៃ​សម្បទាន ព្រៃ​គុប ព្រៃ​សហគមន៍ តំបន់​ស្តារ​ព្រៃឈើ​ឡើងវិញ តំបន់​បរបាញ់ និង​ចំការ​ពូជ សា្ថ​នី​យ៍​ស្រាវជ្រាវ មាន​ផ្ទៃដី ២៨៩.៧៩០​ហិកតា និង​ដី​សម្បទាន​សង្គមកិច្ច ១​កន្លែង ទំហំ​៨.៧៣០​ហិកតា​។ ទន្ទឹម​នឺង​នេះ ដោយមាន​កិច្ចសហការ​ដឹកនាំ​រប​ស់​ស្ថាប័ន​អយ្យការ សមត្ថកិច្ច​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន ក្នុងអំឡុង​ឆ្នាំ​២០១៤ និង​៦​ខែ ដើមឆ្នាំ​២០១៥ នេះ យើង​បាន​បង្ក្រាប​បទល្មើស​ព្រៃឈើ​ចំនួន​១៤៥​ករណី រឹបអូស​បាន​ឈើ​អារ​ចម្រុះ​ប្រភេទ​២២៨​ម៉ែត្រគូប សត្វព្រៃ សំណាក​សត្វព្រៃ និង​សម្ភារៈ​បម្រើ​ឲ្យ​បទល្មើស​មួយចំនួនធំ​ទៀត​(​ក្នុងនោះ រថយន្ត ត្រាក់ទ័រ ទូក ម៉ូតូ សរុប​៦៨​គ្រឿង​) និង​ចោទប្រកាន់​ជនល្មើស​ចំនួន ៥៥​នាក់​។​
​ ​
​អភិបាលខេត្ត​រតនគិរី​លោក ថង សាវុន មានមតិ​សំណេះសំណាល​ក្នុង​អង្គពិធី​ដោយមាន​ប្រសាសន៍ថា បុណ្យ​រុក្ខទិវា ០៩ កក្កដា តែងតែ​ប្រារព្ធ​ធ្វើជា​រៀងរាល់ឆ្នាំ ដូចជា​នៅ​ឆ្នាំ​២០១៥​នេះ ដើម្បី​ឲ្យ​ស្របទៅតាម​ពេលវេលា​កំណត់​នៃ​ពិធីបុណ្យ និង​ដើម្បី​ញ៉ាំង​ឲ្យ​ពិធីបុណ្យ រុក្ខទិវា រឹត​មានការ​ជ្រួតជ្រាប​ដល់​ស្រទាប់​មហាជន​នៅ​ទូទាំងប្រទេស សម្រាប់​ខេត្តរតនគិរី​យើង​បានសម្រេច​កំណត់​យក​ទីតាំងនៅ​បរិវេណ​មុខ​សាលាបឋមសិក្សា ប៊ូ ថង ទេស​អន្លុង ស្ថិតក្នុង​ភូមិ​ទេស​អន្លុង ដើម្បី​រៀបចំ​បុណ្យ​រុក្ខទិវា​ថ្នាក់​ខេត្ត​នៅ​ថ្ងៃទី​៧ ខែកក្កដា​នេះ និង​បានជ្រើសរើស​យក​កូនឈើ​ជាច្រើន​ប្រភេទ​ចំនួន​៥.០០០​ដើម មក​ដាំ​ដុះ​សងខាង​ផ្លូវ​និង​បរិវេណ​សាលាបឋមសិក្សា ប៊ូ ថង ក្នុង​គោលបំណង​ប្រែក្លាយ​តំបន់​នេះ​ឲ្យ​មាន​គម្រប​បៃតង​ស្រស់បំព្រង មាន​សោ​ភ័​ណ្ឌ​ភាព បរិស្ថាន​ក្រុង សួនច្បារ សាលារៀន ជាទី​កន្លែង​ទាក់ទាញ​ភ្ញៀវទេសចរ មក​កំសាន្ត​ក្នុង​ខេត្តរតនគិរី​។

​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី មានប្រសាសន៍​បញ្ជាក់​ផងដែរ​ថា ក្រោម​ការដឹកនាំ​ដ៏​ភ្លឺស្វាង​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​បទបញ្ជា​លេខ​០១ ចុះ​ថ្ងៃទី​០៧ ខែឧសភា ឆ្នាំ​២០១២ ស្តីពី​វិធានការ​ពង្រឹង និង​បង្កើន​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​ដី​សម្បទាន​សេដ្ឋកិច្ច និង​សេចក្តី​លិខិត​លេខ​៧៩១ ស​.​ជ​.​ណ ចុះ​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១២ ស្តីពី​គោល​ការ​មួយចំនួន​ដើម្បី​ដោះស្រាយ​បញ្ហា​ជាក់ស្តែង លេចឡើង​ក្នុងការ​អនុវត្ត​បទបញ្ជា​លេខ​០១ ដែល​បានចែង​ច្បាស់​អំពី​ករណី​ប្រជាពលរដ្ឋ​ដែល​ចូល​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​ថ្មី ក្រោយ​ថ្ងៃទី​០៧ ខែឧសភា ឆ្នាំ​២០១២ មិនអាច​យកមក​ដោះស្រាយ​បានឡើយ ហើយ​ត្រូវអនុវត្ត​ទៅតាម​ច្បាប់​ជា​ធរមាន​៕ដោយ៖​ឡុង សារ៉េត​

zxcfd
​ ​mkop

vbhgy