ភ្នំពេញ ៖ ចាប់តាំងពីឆ្នាំ២០១៦ មកដល់បច្ចុប្បន្ន កម្ពុជាបានទទួលថវិកាចំនួន ១១,៦ លានដុល្លារ អាមេរិក ពីការលក់ឥណទានកាបូន ឱ្យទៅក្រុមហ៊ុនអន្តរជាតិធំៗមានដូចជា Disney និង Shall និងក្រុមហ៊ុន Gucci»។ លោករដ្ឋមន្ត្រីឲ្យដឹងទៀតថា កម្ពុជា កំពុងតែធ្វើការសិក្សា និងបន្តលក់ កាបូននៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង បន្ថែមទៀត»។ នេះជាការ ថ្លែងឲ្យដឹងពីរដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯ.ឧ សាយ សំអាល់ ។
រដ្ឋមន្ត្រីក្រសួងបរិស្ថាន សាយ សំអាល់ បានបញ្ជាក់ថា តំបន់ទាំងបីដែលកម្ពុជាលក់កាបូន ទៅ ឲ្យក្រុមហ៊ុនអន្តរជាតិធំៗ ទាំងពីរនេះ គឺមានតំបន់ដែនជម្រកសត្វព្រៃកែវសីមា ដែនជម្រកសត្វព្រៃ ក្រវ៉ាញ ខាងត្បូង និងដែនជម្រកសត្វព្រៃតាតៃ ក្នុងក្របខណ្ឌទីផ្សារស្ម័គ្រចិត្ត។ នៅក្នុងតំបន់អាស៊ី អាគ្នេយ៍ មានតែកម្ពុជា និងឥណ្ឌូនេស៊ី ប៉ុណ្ណោះដែលមាន លទ្ធភាពក្នុងការលក់ឥណទានកាបូន ក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត។ ឯកឧត្តមរដ្ឋមន្ត្រីឲ្យដឹងទៀតថា កម្ពុជា កំពុងតែធ្វើការសិក្សា និងបន្ត លក់កាបូននៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែងបន្ថែមទៀត»។ លោក សាយ សំអាល់ បន្តថា ថវិកាទាំងអស់ ដែលបានមកពីការលក់ឥណទានកាបូន នេះត្រូវ បានយកទៅប្រើប្រាស់សម្រាប់ការពារ និងអភិរក្សព្រៃឈើ និងអភិវឌ្ឍន៍ជីវភាព សហគមន៍ក្នុង តំបន់ការពារធម្មជាតិទាំង៣ ដើម្បីធ្វើជាគំរូសម្រាប់ឈានទៅទទួល បានថវិកា«ការទូទាត់ ផ្អែកតាម លទ្ធផល»ពីមូលនិធិអាកាសធាតុបៃតងនៃអនុសញ្ញាក្របខណ្ឌសហប្រជាតិស្តីពីការប្រែប្រួល អាកាសធាតុ ដែលគ្រោងនឹងអនុវត្តចាប់ពីឆ្នាំ២០២០។
រដ្ឋមន្ត្រីបរិស្ថាន បានបន្ថែមថា ចំពោះការទូទាត់ទីផ្សារកាបូនស្ម័គ្រចិត្ត ផ្អែកតាមលទ្ធផល កម្ពុជានឹង បញ្ចប់ការត្រៀមលក្ខណៈ (REDD+ Readiness) ក្នុងពាក់កណ្តាលឆ្នាំ២០២០ ដើម្បីមានសិទ្ធិ ដាក់គម្រោងយកថវិកាពីមូលនិធិអាកាសធាតុបៃតង។ ក្នុងពេលបច្ចុប្បន្ន កម្ពុជាគឺជាប្រទេសមួយ ក្នុង ចំណោមប្រទេសកំពុងអនុវត្តកម្មវិធីរេដបូកបានល្អដទៃទៀត មានដូចជាម៉ាឡេស៊ី វៀតណាម ឥណ្ឌូនេស៊ី ប្រេស៊ីល អេក្វាទ័រ កូឡំប៊ី ឈីលី ម៉ិកស៊ីកូ កេនយ៉ា ដែលនឹងមានសិទ្ធិដាក់គម្រោងយក ថវិកាពីមូលនិធិអាកាសធាតុបៃតង។ ផ្អែកតាមកម្រិតយោងព្រៃឈើ (Forest Referral Level) កម្ពុជាអាចផលិតឥណទានកាបូនលើសពី១០លានតោន/ឆ្នាំ សម្រាប់ទទួលបានថវិកាក្នុងក្របខណ្ឌ ការ ទូទាត់ផ្អែកតាមលទ្ធផលពីមូលនិធិអាកាសធាតុបៃតង។
សូមជម្រាបដែរថា បច្ចុប្បន្នកម្ពុជា មានព្រៃឈើគ្របដណ្តប់ប្រមាណ៥០% នៃផ្ទៃប្រទេស ដែលជា អត្រា ខ្ពស់បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ មកទល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានបង្កើនផ្ទៃដី តំបន់ការពារធម្មជាតិ ដែលស្ថិតនៅក្រោមយុត្តាធិការរបស់ក្រសួងបរិស្ថាន រហូតដល់ប្រមាណ ៤១% នៃផ្ទៃប្រទេស គឺស្មើនឹងប្រមាណ៧,២លានហិកតា ដែលធ្វើឱ្យកម្ពុជាឈរលំដាប់ទី២ នៅ អាស៊ីបន្ទាប់ពីប្រទេសប៊ូតាន៕