ហេតុអ្វី​បានជា​កសិករ​ចូលរួម​ក្នុង​ប្រព័ន្ធ​ធានារ៉ាប់រង​លើ​វិស័យ​កសិកម្ម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 July, 2015 ក+ ក-

​កសិក​ម្ម៖​អាកាសធាតុ​ប្រែប្រួល បានធ្វើ​ឲ្យ​កសិករ​មាន​ដីស្រែ​តូច និង​ដើមទុន​តិច បោះបង់​ការធ្វើ​ស្រែទៅ​ស្វែងរក​ការងារ​ធ្វើ​នៅ​តំបន់​ផ្សេង ឬ​ឆ្លងដែន​ទៅ​បរទេស​។ បញ្ហា​នេះ បានធ្វើ​ឲ្យ​អង្គការ​សេ​ដាក (CEDAC) បង្កើត​ប្រព័ន្ធ​ធានារ៉ាប់រង​កសិកម្ម​ខ្នាតតូច ដើម្បី​គាំទ្រ​ឲ្យ​កសិករ​បញ្ឈប់​ធ្វើ​ចំណាកស្រុក ហើយ​ងាក​មក​ធ្វើស្រែ​ដាំ​ស្រូវ​ដើម្បី​ជំរុញ​ផលិតភាព​នាំ​អង្ករ​ចេញ​។ កសិករ​តិចតួច ទើបបាន​ចូលរួម​ក្នុងការ​បង្កើត​ប្រព័ន្ធ​ធានារ៉ាប់រង​កសិកម្ម​ខ្នាតតូច​លើ​ដំណាំ​ស្រូវ ខណៈ​មិនទាន់មាន​ការផ្សព្វផ្សាយ​ឲ្យ​ទូលាយ​ពី​ផលប្រយោជន៍ នៃ​ការចូលរួម​ជា​សមាជិក​ប្រព័ន្ធ​ធានារ៉ាប់រង​នេះ​សម្រាប់​កសិករ​នៅឡើយ​។​

​អង្គការ​សេ​ដាក បាន​ផ្ដួចផ្ដើម​បង្កើត​ប្រព័ន្ធ​ធានារ៉ាប់រង​កសិកម្ម​ខ្នាតតូច​នៅ​កម្ពុជា ដើម្បី​ផ្តល់​សេវាកម្ម​ធានារ៉ាប់រង​ផលិតកម្ម​កសិកម្ម ជួយ​គាំពារ​លើ​ការខូចខាត​ស្រូវ​ដែល​កើតឡើង​ដោយ​ចៃដន្យ ដោយសារ​គ្រោះធម្មជាតិ ឬ​ហានិភ័យ​ផ្សេងៗ​។​

ប្រធាន​អង្គការ​សេ​ដាក លោក​បណ្ឌិត យ៉ង សាំង​កុមារ ឲ្យ​ដឹងថា ការបង្កើត​ប្រព័ន្ធ​ធានារ៉ាប់រង​កសិកម្ម​ខ្នាតតូច​នេះ ដើម្បី​ជួយ​លើកកម្ពស់​ជីវភាព និង​វិធីសាស្ត្រ​ក្នុងការ​ត្រៀម​បង្ការ និង​គ្រប់គ្រង​ហានិភ័យ​ដល់​កសិករ​ដែលមាន​ដើមទុន​តិច ទំហំ​ដី​កសិកម្ម​តូច ឲ្យ​មាន​លំនឹង​ក្នុងការ​ប្រក​បរបរ កសិកម្ម​៖ ។​លោក យ៉ង សាំង​កុមារ បន្តថា កសិករ ២០០​នាក់​ដំបូង​នៅ​ខេត្តតាកែវ ខេត្តកំពង់ស្ពឺ និង​ខេត្តកំពង់ឆ្នាំង ដែល​អង្គការ​សេ​ដាក បណ្តុះបណ្តាល​ជំនាញ​កសិកម្ម​តាម​បច្ចេកទេស​ប្រព័ន្ធ​ប្រពលវប្បកម្ម​ស្រូវ តាម​គោលការណ៍​ធម្មជាតិ ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូលរួម​ជា​សមាជិក​ប្រព័ន្ធ​ធានារ៉ាប់រង​មុនគេ ដើម្បី​ឲ្យ​ពួកគាត់​ក្លាយទៅជា​គ្រូ​បង្គោល ក្នុងការ​ផ្សព្វផ្សាយ​បន្ត​ឲ្យ​កសិករ​យល់​ពីអ្វី​ទៅ​ធានារ៉ាប់រង​លើ​វិស័យ​កសិកម្ម និង​ការប្រតិបត្តិ​ប្រព័ន្ធ​ធានារ៉ាប់រង​កសិកម្ម​ខ្នាតតូច​លើ​ដំណាំ​ស្រូវ​យ៉ាងដូចម្តេច​៖ ។​

ប្រធាន​គម្រោង​ប្រព័ន្ធ​ធានារ៉ាប់រង​កសិកម្ម​ខ្នាតតូច​លើ​ដំណាំ​ស្រូវ លោក ហ៊ឹម នឿន ឲ្យ​ដឹងថា សហគមន៍​ធានារ៉ាប់រង​កសិកម្ម​ខ្នាតតូច​នៅ​កម្ពុជា គឺជា​កម្មវិធី​មួយ​ក្នុងចំណោម​កម្មវិធី​ចំនួន​៩ នៃ​ផែនការ​យុទ្ធសាស្ត្រ​របស់​អង្គការ​សេ​ដាក ដើម្បី​គាំទ្រ​កសិករ​ឲ្យ​ក្លាយជា​អ្នកមាន​ជីវភាព​ធូរធារ ឬ​ហៅថា​សេដ្ឋី​ស្រុកស្រែ​។

សហគមន៍​ធានារ៉ាប់រង​កសិកម្ម​ខ្នាតតូច​នៅ​កម្ពុជា ប្រកាន់​គោលការណ៍​ជួយ​គ្នា​ទៅវិញទៅមក​ក្នុងចំណោម​សមាជិក​សហគមន៍​។ សហគមន៍​ធានារ៉ាប់រង​កសិកម្ម​ខ្នាតតូច​នៅ​កម្ពុជា នេះ កសាង និង​រក្សា​ទំនាក់ទំនង​ល្អជា​មួយ សមាជិក និង​គ្រប់ភាគី​ពាក់ព័ន្ធ ក្នុងការ​អភិវឌ្ឍ​ផលិតផល និង​សេវាកម្ម​របស់ខ្លួន​។ សហគមន៍​នេះ​ប្រើប្រាស់ ៨០% នៃ​តម្លៃ​បុព្វលាភ (​លាភ​ដំបូង​) ដែល​ប្រមូលបាន​សម្រាប់​ទូទាត់​សំណង​។​លោក​បន្តថា អ្នក​ដែល​អាច​ទិញ​ធានារ៉ាប់រង​ស្រូវ​បាន​នៅ​ដំណាក់កាល​សាកល្បង​ដំបូង​នេះ សហគមន៍​ធានារ៉ាប់រង​កសិកម្ម​ខ្នាតតូច​នៅ​កម្ពុជា នឹង​ផ្តល់​អាទិភាព​ដល់​សមាជិក​ក​ម្ម​វិធី​ការអភិវឌ្ឍ​ខ្លួនឯង (​ស​២២) របស់​អង្គការ​សេ​ដាក​។ លោក​ថា លុះត្រាតែ​ការសាកល្បង​ទទួលបាន​ជោគជ័យ ទើប​សហគមន៍​បើកចំហ​ឲ្យ​គ្រប់​កសិករ​ទូទាំងប្រទេស អាច​ចូលរួម​ជា​សមាជិក​បាន​។

ប្រព័ន្ធ​ធានារ៉ាប់រង​កសិកម្ម​ខ្នាតតូច​នៅ​កម្ពុជា មានការ​បញ្ចុះតម្លៃ​សេវា​ធានារ៉ាប់រង​ដល់​សមាជិក​សហគមន៍ ដើម្បី​លើកទឹកចិត្ត​កសិករ​ដែល​អនុវត្ត​បច្ចេកទេស​កសិកម្ម​បាន ល្អ ក្នុងការ​កាត់បន្ថយ​ហានិភ័យ​។ បញ្ចុះតម្លៃ ១០% សម្រាប់​ការអនុវត្ត បវ​ស បានល្អ ឬ​ហៅថា​ស្រែ​ខ្លឹម និង​បញ្ចុះ ៥% សម្រាប់​គ្រួសារ​មាន​ស្រះ​ទឹក និង​ប្រព័ន្ធ​ស្រោចស្រព​ជា​លក្ខណៈ​គ្រួសារ​។ បញ្ចុះតម្លៃ ១០% សម្រាប់​ការអនុវត្ត​បច្ចេកទេស​កសិកម្ម​ធន់​ទ្រាំ​នឹង​ការប្រែប្រួល​អាកាសធាតុ លើ​កសិដ្ឋាន​ពហុ​ប្រយោជន៍​។ លោក​ថា ធ្វើបែបនេះ​ដើម្បី​ជួយ​គ្នា​ទៅវិញទៅមក​ក្នុងចំណោម​កសិករ ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ផ្សេងៗ​។ លោក ហ៊ឹម នឿន ពន្យល់​បន្ថែមថា កសិករ​ដែល​បាន​ចូលរួម​ជា​សមាជិក​ធានារ៉ាប់រង​កសិកម្ម​នេះ នឹង​ចំណេញ បើសិនជា​មិនមាន​ការខូចខាត​ច្រើន​លើ​ដំណាំ​ស្រូវ​។​លោក​បន្ថែមថា សំណង​ការខូចខាត​ទិន្នផល​ចាប់ពី ០% ទៅ ២០% ការសង​ធានារ៉ាប់រង​មិនមាន​ទេ ប៉ុន្តែ​ចាប់ពី ២១% ទៅ ២៥% សំណង​មាន ៥%​។ ចាប់ពី​ស្រូវ​ខូចខាត​លើស ៥០% សំណង​មាន ៣៥%៖«​ការចូលរួមចំណែករ​បស់​កសិករ​»​។​

កសិករ​មកពី​ខេត្តកំពង់ចាម ខេត្តកំពង់ស្ពឺ និង​ខេត្តតាកែវ ចូលរួម​ប្រជុំ​បង់​ធានារ៉ាប់រង​ដំណាំ​ស្រូវ កាលពី​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៥​។

​ផលប្រយោជន៍​នៃ​ការចូល​ជា​សមាជិក​ប្រព័ន្ធ​ធានារ៉ាប់រង​កសិកម្ម ខ្នាតតូច​នៅ​កម្ពុជា លោក អ៊ួ​ន សុផល នៅ​ភូមិ​ខ្ជាយ​ខាងលិច ឃុំ​ដំណាក់​សុ​ក្រំ ស្រុង​ដងទង់ ខេត្តកំពត អះអាងថា ការ​ធ្វើស្រែ​បច្ចុប្បន្ន​រំពឹង​លើទឹក​ភ្លៀង​ទាំងស្រុង​។ ទន្ទឹម​នោះ អាកាសធាតុ​ប្រែប្រួល​តំបន់​ភាគ​និរតី មាន​ទឹកភ្លៀង​ធ្លាក់​នៅក្នុង​ខែមេសា និង​ឧសភា​។ ប៉ុន្តែ​នៅពេល​កសិករ​ចាប់ផ្តើម​សាបព្រោះ ទឹកភ្លៀង​មិន​ធ្លាក់ ឯ​កម្ដៅ​ព្រះអាទិត្យ​ក្តៅ​ខ្លាំង ធ្វើ​ឲ្យ​ទឹក​ក្នុង​ស្រែ​ស្ងួត នាំ​ឲ្យ​សំណាប​ក្រៀម​ងាប់ ខាត​គ្រាប់ពូជ​ត្រៀម​បម្រុង​។ ម្យ៉ាងទៀត ដីស្រែ​មួយចំនួន​នៅ​ឆ្ងាយ​ពី​ប្រភពទឹក ហើយ​កសិករ​មិនបាន​ជីក​ស្រះ​សម្រាប់​ស្តុក​ទឹក​ក្នុង​ស្រែ ក៏​មិនអាច​នាំ​ឲ្យ​ការ​ធ្វើស្រែ​បាន​ជោគជ័យ​ដែរ​។ លោក​បន្តថា បញ្ហា​ប្រែប្រួល​អាកាសធាតុ​នេះ បានកើត​ឡើង​ជាប់​គ្នា ជំរុញ​ឲ្យ​កសិករ​បោះបង់​ការធ្វើ​ស្រែ ហើយ​បន្លាស់​ទី​រក​ការងារ​ផ្សេង ធ្វើ​វិញ ដូចជា​ធ្វើ​កម្មករសំណង់ កម្មករ​រោងចក្រ​កាត់ដេរ ឬ​ទៅ​ស៊ីឈ្នួល​នៅ​ប្រទេស​ថៃ ជាដើម ព្រោះ​គ្មាន​រំពឹង​ក្រសួង ឬ​ស្ថាប័ន​ណា​ជួយ ប៉ុន្តែ​បើ​អង្គការ​សេ​ដាក បង្កើត​ប្រព័ន្ធ​ធានារ៉ាប់រង​ដែល​ឲ្យ​កសិករ​បង់ប្រាក់​តាម​ទំហំ​ដីស្រែ និង​តាម​បច្ចេកទេស​ដាំ​ស្រូវ បវ​ស នោះ កសិករ​នឹងមាន​ទឹកចិត្ត​ខំ​ផលិត​ស្រូវ​បន្ថែម​៖ «​អ៊ីចឹង​រាំងភ្លៀង​»​។​

ដូចគ្នា​ដែរ លោក ដុំ ដន កសិករ​ខេត្តកំពង់ស្ពឺ អះអាងថា ការធ្វើ​ស្រែ​នៅ​ស្រុក​ភ្នំស្រួច ប្រថុយប្រថាន ព្រោះ​ទឹកភ្លៀង​ម្តង​ជន់ ម្តង​ខ្វះ​ទឹក ទើប​គាត់​ប្រញាប់​ចូលរួម​ក្នុងការ​បង្កើត​ប្រព័ន្ធ​ធានារ៉ាប់រង​ស្រូវ​នេះ ដោយ​សង្ឃឹមថា នឹង​បានទទួល​សំណង​ខ្លះ​ប្រសិនបើ​មានការ​បំផ្លាញ​ដំណាំ​ស្រូវ​ដោយ​ចៃដន្យ​៖ «​មាន​ប្រយោជន៍​ដល់ពេល​ដែល​យើង​ខូចខាត​វិញ​»​។​

​ចំណែក លោក នួន សុភាព កសិករ​ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង ឲ្យ​ដឹងថា ប្រព័ន្ធ​ធានារ៉ាប់រង​កសិកម្ម​ខ្នាតតូច​លើ​ដំណាំ​ស្រូវ​នេះ ជា​ខ្នងបង្អែក​របស់​កសិក​រ​ដ៏​សំខាន់​មួយ ដែល​លើកទឹកចិត្ត​ឲ្យ​កសិករ​ខិតខំ​ផលិត​ស្រូវ​សរីរាង្គ ទោះបី​ស្រូវ​ខូច​ក៏មាន​ប្រាក់​សង​មកវិញ​ខ្លះ មិន​ខាត​ទាំងស្រុង​ដូច​ពីមុន​ឡើយ​។​បន្ថែម​លើ​នោះ មន្ត្រី​ក្រសួងកសិកម្ម លោក ស៊ីន ថាវរៈ អនុប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ចាម ថ្លែងថា លោក​គាំទ្រ​ឲ្យ​មានការ​បង្កើត​ប្រព័ន្ធ​ធានារ៉ាប់រង​កសិកម្ម​ខ្នាតតូច​នេះ ព្រោះ​កសិករ​មួយចំនួន​ដែលមាន​ទុន​តិច ប្រសិនបើ​ជួប​ហានិភ័យ ពួកគេ​អាច​ប្រឈម​ខ្លាំង​នឹង​បញ្ហា​ជីវភាព​។​ប្រធាន​អង្គការ​សេ​ដាក លោក​បណ្ឌិត យ៉ង សាំង​កុមារ ឲ្យ​ដឹងថា ប្រសិនបើ​ការអនុវត្ត​សាកល្បង​គម្រោង​បង្កើត​ប្រព័ន្ធ​ធានារ៉ាប់រង​កសិកម្ម​ខ្នាតតូច​លើ​ដំណាំ​ស្រូវ​បាន​ជោគជ័យ គម្រោង​នេះ​នឹង​ពង្រីក​ការធានារ៉ាប់រង​លើ​វិស័យ​កសិកម្ម​ទូទៅ​បន្ថែមទៀត​។

លោក​បន្តថា ប្រព័ន្ធ​ធានារ៉ាប់រង​កសិកម្ម​ខ្នាតតូច​នេះ បានចាប់ផ្ដើម​អនុវត្ត​នៅ​ថ្ងៃ ទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៤ នឹង​បញ្ច​ប់គ​ម្រ ោ​ង​នៅ​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៦ ក្រោម​ជំនួយ​ថវិកា និង​បច្ចេកទេស​មកពី​មូលនិធិ​អាក​មៀរ (Achmea) នៃ​ប្រទេស​ហូ​ល្លង់​ដ៍​៕​ដកស្រង់​ដោយ ៖អ៊ួ​ង វរិ​ន្ទ​

bmnvb

mknz