Barcelona ចង់បាន Theo Walcott របស់ Arsenal
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 September, 2015 ក+ ក-

ក្លិប​អ្នកមាន​បុណ្យ Barcelona ត្រូវបាន​គេ​រាយការណ៍​ថា កំពុងតែ​ត្រៀម​រៀបចំ​សំណើ​ដើម្បី​ដាក់​ទៅកាន់​ក្លិប​កាំភ្លើង​ធំ Arsenal លើ​ការនាំយក​ខ្សែប្រយុទ្ធ Theo Walcott នា​រដូវ​កាល​ដោះដូរ​កីឡាករ​បើក​ជាថ្មី​នៅ​ខែមករា​ខាងមុខនេះ​។​
​ យោងតាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន​អេ​ស្ប៉ា​ញ The Bild បាន​ឲ្យ​ដឹងថា ខ្សែប្រយុទ្ធ​របស់​ក្លិប Celta Vigo កីឡាករ Nolito ក៏មាន​ទំនាក់ទំនង​ក្នុងការ​ផ្លាស់​ទៅកាន់​ក្លិប​អ្នកមាន​បុណ្យ Barcelona ផងដែរ ប៉ុន្តែ​ត្រូវបាន​គេ​ជឿជាក់ថា​ខ្សែប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស​វ័យ​២៦​ឆ្នាំ កីឡាករ Theo Walcott អាច​នឹង​ត្រូវបាន​ក្លិប Barcelona នាំយកទៅ​ចូលរួម​ក្លិប​មួយ​នេះ​ដើម្បី​មក​ជំនួស​កន្លែង​របស់​កីឡាករ Pedro ដែល​បាន​ផ្លាស់​ទៅកាន់​ក្លិប​តោ​ខៀវ Chelsea ច្រើនជាង​កីឡាករ​ខ្សែប្រយុទ្ធ​របស់​ក្លិប Celta Vigo​។​
​ ​គួរ​បញ្ជាក់ថា ថ្មីៗ​នេះ​កីឡាករ Theo Walcott ក៏​ទើបតែនឹង​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ថ្មី​ឲ្យ​ក្លិប​កាំភ្លើង​ធំ Arsenal រយៈពេល ៤​ឆ្នាំ​ទៀតផង​ដែរ​៕

art27.1