Sunderland ចង់បាន Patrick Vieira មក​ដឹកនាំ​ក្លិប
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 September, 2015 ក+ ក-

​ក្លិប​ឆ្មា​ខ្មៅ Sunderland ត្រូវបាន​គេ​រាយការណ៍​ថា កំពុង​តែមាន​គោលបំណង​ចង់​នាំយក​លោក Patrick Vieira មក​ដឹកនាំ​ក្លិប​មួយ​នេះ ប្រសិនបើ​លោក Dick Advocaat ចុះ​ចេញពី​តំណែង​។ បច្ចុប្បន្ន ក្លិប​ឆ្មា​ខ្មៅ Sunderland កំពុង​ស្ថិតនៅ​លំដាប់​បាត​តារាង​ក្នុង​ក្របខ័ណ្ឌ English Premier League បន្ទាប់ពី​មិនទាន់​ស្គាល់​ពាក្យ​ថា​ឈ្នះ​មួយ​ប្រកួត​នៅឡើយ​ទេ​នៅ​៧​ប្រកួត​ដើមរដូវ​កាល​ថ្មី​នេះ​។​
​ ​យោងតាម​ការចុះផ្សាយរ​បស់​សរ​ព័ត៌មាន The Mirror បាន​ឲ្យ​ដឹងថា ក្លិប​ឆ្មា​ខ្មៅ Sunderland ចង់បាន​គ្រូបង្វឹក​យុវជន​របស់​ក្លិប​មេឃ​ខៀវ Manchester City លោក Patrick Vieira ចាប់តាំងពី​អតីត​គ្រូបង្វឹក​របស់​ក្លិប​ឆ្មា​ខ្មៅ Sunderland លោក Gus Poyet ចុះ​ចេញពី​តំណែង​កាលពី​ខែមីនា​មកម្ល៉េះ ហើយ​ក្លិប​មួយ​នេះ​នឹង​យក​លោក Patrick Vieira មក​ដឹកនាំ ប្រសិនបើ​លោក Dick Advocaat ដែល​កំពុងតែ​ដឹកនាំ​ត្រូវ​បណ្ដេញចេញ ឬក៏​ចុះ​ចេញពី​តំណែង​ដោយ​ខ្លួនឯង។​
​ ​គួរ​បញ្ជាក់ថា ក្លិប​ឆ្មារ​ខ្មៅ Sunderland បានធ្វើការ​ផ្លាសប្ដូរ​អ្នកដឹកនាំ​ក្លិប​ចំនួន​៨​នាក់​មកហើយ​ដែល​នេះ​ប្រវត្តិសាស្ត្រ​ក្លិប​នា​រយៈពេល​៩​ឆ្នាំ​ចុង​ក្រោយនេះ​៕

art13.1