Manchester United ហាម​មិន​ឲ្យ Victor Valdes ចូល​ហ្វឹកហាត់​ជាមួយ​ក្រុម
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 September, 2015 ក+ ក-

​អ្នកចាំទី​របស់​ក្លិប​បិសាច​ក្រហម Manchester United គឺ​កីឡាករ Victor Valdes ត្រូវបាន​គេ​រាយការណ៍​ថា ហាម​មិន​ឲ្យ​ចូល​ហ្វឹកហាត់​ជាមួយនឹង​ឈុត​ធំ​របស់​ក្លិប​មួយ​នេះ​។​
​ ​យោងតាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន The Mirror បាន​ឲ្យ​ដឹងថា គ្រូបង្វឹក​របស់​ក្លិប​បិសាច​ក្រហម Manchester United លោក Louis van Gaal បាន​ប្រាប់​ទៅដល់​អ្នកចាំទី​សញ្ជាតិ​អេ​ស្ប៉ា​ញ​វ័យ​៣៣​ឆ្នាំ​រូបនោះ​ថា គាត់​គឺ​មិន​ត្រូវបាន​ស្វាគមន៍​ឲ្យ​ចូល​ហ្វឹកហាត់​ជាមួយនឹង​ឈុត​ធំ​របស់ ក្លិប​បិសាច​ក្រហម Manchester United នេះឡើយ ដោយសារតែ​ការងារ​របស់ Victor Valdes គឺ​ត្រូវ​ហ្វឹកហាត់ ក៏ដូចជា​ធ្វើជា​អ្នកចាំទី​ឲ្យ​យុវជន​របស់​ក្លិប​បិសាច​ក្រហម Manchester United តែប៉ុណ្ណោះ​។​
​ ​គួរ​បញ្ជាក់ថា អ្នកចាំទី Victor Valdes ក៏​កំពុង​តែមាន​ទំនាក់ទំនង​ក្នុងការ​ផ្លាស់​ទៅកាន់​ក្លិប​តោ​ខៀវ Chelsea និង Liverpool ផងដែរ បន្ទាប់ពី​មិនសូវ​បាន​ជាប់​ជា​ជម្រើស​ដំបូង​របស់​ក្លិប​បិសាច​ក្រហម Manchester United ចាប់តាំងពី​ផ្ទេរ​មកពី​ក្លិប​អ្នកមាន​បុណ្យ Barcelona៕

victor-valdes