ក្រុមដែលជាប់ដោយស្វ័យប្រវត្តិទៅលេងនៅEuro 2016 នៅប្រទេសបារាំងបានកើនឡើងដល់៦ក្រុម បន្ទាប់ពីការប្រកួតវគ្គជម្រុះសន្សំពិន្ទុតាមពូលកាលពីយប់មិញ ដែលមានដូចជា អង់គ្លេស,សាធារណរដ្ឋឆេក,អ៊ីស្លង់,អូទ្រីស,អៀរឡង់ខាងជើង និងព័រទុយហ្គាល់។
ក្រុមទាំង៦ខាងលើនេះ បូករួមទាំងម្ចាស់ផ្ទះបារាំងគឺ៧ក្រុមនឹងបង្ហាញខ្លួននៅ Euro 2016 ឆ្នាំក្រោយ ខណៈក្រុមមួយចំនួនទៀតក៏កាន់តែកៀកនឹងឡើងទៅដែរ ឯក្រុមមួយចំនួនបានអស់ឱកាសទៅហើយ។
គួរបញ្ជាក់ថា UEFA Euro 2016 គឺត្រូវការស្វែងរកក្រុមខ្លាំងចំនួន២៣ក្រុមនៅអឺរ៉ុប ដើម្បីបង្គ្រប់ជាមួយម្ចាស់ផ្ទះបារាំងគឺ២៤ក្រុម នឹងលេងវគ្គផ្ដាច់ព្រ័ត្រឆ្នាំក្រោយ។ ក្រុមលេខ១ និងលេខ២ ក្នុងពូលនីមួយៗ (៩ពូល) នឹងជាប់ទៅលេងដោយស្វ័យប្រវត្តិ ជាមួយក្រុមលេខ៣ល្អបំផុតមួយក្រុមទៀត។ ចំណែកក្រុមលេខ៣ដែលនៅសល់៨ក្រុមផ្សេងទៀត ត្រូវប្រកួត play-off យក៤កៅអីដែលនៅសល់៕
រកឃើញ៦ក្រុមជាប់ដោយស្វ័យប្រវត្តិឡើងវគ្គបន្ត Euro 2016