FIFA នឹង​បោះឆ្នោត​ជ្រើសរើស​ប្រធាន​ថ្មី​នៅ​ថ្ងៃទី​២៦​កុម្ភៈ​ឆ្នាំក្រោយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 October, 2015 ក+ ក-

ស្វី​ស​៖​សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក FIFA បាន​សម្រេចយក​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៦ ជា​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​ប្រធាន​ថ្មី​ជា​ផ្លូវការ ដែល​នឹង​ធ្វើឡើង​នៅ​ទីស្នាក់ការ​កណ្តាល ស្ថិតក្នុង​ទីក្រុង Zurich ប្រទេស​ស្វី​ស ដើម្បី ជំនួស​កៅអី​លោក Sepp Blatter ដែល​បាន​លាលែង​ពី​តំណែង កាលពីដើម​ខែឧសភា ឆ្នាំ​២០១៥​។ ការប្រជុំ​សម្រេចយក​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៦ នេះ​គឺ​អនុ លោម​ទៅតាម​កិច្ចប្រជុំ​ដែល​បានធ្វើ​ឡើង​នៅ​ថ្ងៃ​អង្គារ ទី​២០ ខែតុលា ឆ្នាំ​២០១៥ ដោយមាន​ការចូលរួម​គ្រប់ភាគី​ទាំងអស់ ដែលជា​សមាជិក​ទាំង​២០៩​រូប​របស់​FIFA តែម្តង​។​
​ចំពោះ​ការឈប់​ទទួល​ពាក្យសុំ​សិទ្ធិ​ឈរឈ្មោះ​បោះឆ្នោត​វិញ នឹង​បិទ​បញ្ចប់​នៅ​ថ្ងៃទី​២៦​ចុង​សប្តាហ៍​នេះ ហើយក៏ មាន​បេក្ខជន​៦​រូប​មកហើយ​ដែរ​ដែល​សុទ្ធសឹងតែ​កាន់តំណែង​ធំ​នៅ FIFA រាប់ទាំង​អនុប្រធាន និង​អគ្គលេខាធិការ​ដែរ បាន Summit ពាក្យ​រួចរាល់​ហើយ ក្នុងនោះ​មាន​បុគ្គល Michel Platini ប្រធាន​បាល់ទាត់​អឺរ៉ុប UEFA លោក Jerome Valcke អគ្គលេខាធិការ ដែល​ត្រូវបាន FIFA ព្យួរ​តំណែង​៩០​ថ្ងៃ និង​ព្រះអង្គម្ចាស់​ប្រទេស​ហ្ស៊​កដា​នី​លោក Ali-bin Hussein ជាដើម​។​
​គួរ​បញ្ជាក់ថា លោក Sepp Blatter បានប្រកាស​ចុះចេញ​ពី​តំណែង​ជា​ប្រធាន FIFA ភ្លាមៗ ក្រោយពេល​រូបលោក​បាន​ជាប់ឆ្នោត​ក្នុង​អាណត្តិ​ទី​៥​បាន​៣​ថ្ងៃ ក្រោយពេល​កាន់តំណែង​នេះ​អស់​រយៈ ពេល​ជិត​២០​ឆ្នាំ​ចាប់តាំងពី​ឆ្នាំ​១៩៩៨​មក បន្ទាប់ពី​លេចចេញ​នូវ​អំពើពុករលួយ​ជាខ្លាំង​ក្នុង​រជ្ជកាល​របស់លោក​ដឹកនាំ​៕

12108214_1513293478985018_3778819274629051633_n