UEFA ៖ PSG រំពឹងថា អាច​ទទួលបាន​៣​ពិន្ទុ​យប់​នេះ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 October, 2015 ក+ ក-

បាល់ទាត់​៖​ក្រុម​ជើងឯក​បារាំង Paris Saint-Germain នឹង​បើកទ្វារ​កីឡដ្ឋាន Parc des Princes ស្វាគមន៍​ក្រុម​យក្ស​អេ​ស្ប៉ា​ញ Real Madrid ក្នុងការ​ប្រកួត UEFA Champions League វគ្គ​សន្សំ​ពិន្ទុ​ពូ​ល A ខណៈដែល​អ្នកចាត់ការ Laurent Blanc របស់ PSG បាន​លើកឡើងថា ក្រុម​របស់លោក​បាន​ត្រៀ​ម​ខ្លួន​រួចជាស្រេច​ដើម្បី​បំបាក់​អធិរាជ​ស​។​
​អ្នកចាត់ការ​រូបនេះ​បាន​អះអាងថា ក្រុមរ​ប់ស​លោក​នឹង​យក​អាច​ឈ្នះ​ក្នុង​ប្រកួត​នេះ ព្រោះ ជា​ម្ចាស់ផ្ទះ និង​មាន​សមត្ថភាព​គ្រប់គ្រាន់ ព្រោះ​ធ្លាប់បាន​បំបាក់​ក្រុម​ខ្លាំង Barcelona ម្ដង​ហើយ​ដែរ​។
​សម្រាប់​ម្ចាស់ផ្ទះ PSG យប់​នេះ​នឹង​អវត្តមាន​កីឡាករ​សំខាន់​មួយចំនួន​ដូចជា David Luiz (​របួស​ជង្គង់​) និង Kimpembe (​របួស​កជើង​) ដូច្នេះ​១១​នាក់​ដំបូង​របស់​ក្រុម​ខ្លាំង​បារាំង​អាចជា​៖ Trapp; Aurier, Marquinhos, Thiago Silva, Maxwell; Verratti, Matuidi, Thiago Motta; Di María, Ibrahimović, Cavani​។
​ចំណែកឯ​ក្រុម​ភ្ញៀវ Real Madrid វិញ​យប់​នេះ​ផងដែរ​ក៏​នឹង​អវត្តមាន​កីឡាករ​សំខាន់ៗ​ច្រើន​ដូចជា Carvajal (​របួស​កជើង​), James Rodríguez (​ភ្លៅ​), Pepe (​បញ្ហា​សាច់ដុំ​), Benzema (​សរសៃពួរ​), Bale (​សរសៃពួរ​)​។ ដូច្នេះ​១១​នាក់​ដំបូង​របស់​ក្រុម​ស្ដេច​ស អាចជា​៖ Navas; Danilo, Varane, Ramos, Marcelo; Kroos, Casemiro, Modrić; Isco, Ronaldo, Kovačić៕
​គួរ​បញ្ជាក់ថា ឆ្លងតាម​ការប្រកួត​ក​ន្ល​ង​មក​ក្រុម​ទាំង​២​នេះ​ឈ្នះ​ទាំង​២​ប្រកួត​ដូចគ្នា ប៉ុន្តែ Real ឈរ​កំពូល​តារាង ដោយ​ខុសគ្នា​ត្រង់​គ្រាប់​ស៊ុត​១​គ្រាប់​ប៉ុណ្ណោះ​៕

015