ប្រធាន​ក្លិប Barcelona បដិសេធ​ព័ត៌មាន​ចាកចេញ​របស់ Messi
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 October, 2015 ក+ ក-

បាល់ទាត់​៖​បន្ទាប់ពី​មាន​សារព័ត៌មាន​ជាច្រើន​បាន​ចុះផ្សាយ​ថា Lionel Messi នឹង​ចាក​ចេញពី​អ្នកមាន​បុណ្យ Barcelona នោះ លោក Josep Maria Bartomeu ប្រធាន​ក្លិប Barcelona បាន​ឆ្លើយតប​ទាំង​កំហឹង​ថា វា​ជា​រឿង​ឡប់សតិ​គួរ​ឲ្យ​ខ្មាសអៀន​មួយ​។​
​លោក Josep Maria Bartomeu ប្រាប់​ដល់ 8TV ថា បច្ចុប្បន្ន Messi កំពុង​សម្រាក​ព្យាបាល​របួស​ជង្គង់​ដើម្បី​ឲ្យ​ជា​ទាន់​ប្រកួត Madrid-Barcelona​។ បុរស​វ័យ​៥២​ឆ្នាំ​រូបនេះ​បាន​បញ្ជាក់ថា Messi បាន​រងរបួស​ជង្គង់​ខាងឆ្វេង​ធ្ងន់ធ្ងរ កាល Barca ឈ្នះ Las Palmas ទាំង​ប្រផុតប្រផើយ ២-១ កាល​ចុងខែ​កញ្ញា ។លោកបន្តថា ទោះជា​យ៉ាងណា​កីឡាករ​ដ៏​សំខាន់​រូបនេះ នឹងមិន​ចាកចេញ​ទៅណា​ទេ​។
​គួរ​បញ្ជាក់ថា កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​មាន​សារព័ត៌មាន​ជាច្រើន​លើកឡើងថា តារា​ឆ្នើម​ម្ចាស់​ពានរង្វាន់ Ballon d’Or ៤​សម័យកាល Lionel Messi ចង់​ចាក​ចេញពី​កីឡដ្ឋាន Camp Nou ដែល​អាច​ផ្ទេរ​ទៅ Premier League លេង​ឲ្យ​ក្រុម Chelsea, Manchester City និង Manchester United ជាដើម​៕

maxresdefault