អ្នកភូមិអូរតាសេក នៅតែបន្តត្បាញដើមរំពាក់ធ្វើជារបស់ប្រើប្រាស់ ក្រៅពីការងារស្រែចំការ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 May, 2024 ក+ ក-


(ខេត្តកំពង់ឆ្នាំង)៖ បច្ចុប្បន្នបើទោះបីរបស់ប្រើប្រាស់មួយចំនួន សម្រាប់ការងារផ្ទះបាយ  ត្រូវបានផលិតឡើងអំពីជ័រ ជំនួសដោយវត្ថុធាតុដើម ធ្វើពីរុក្ខជាតិយ៉ាងណាក្តី ក៍ ប្រជាកសិករ នៅភូមិអូរតាសេក ឃុំគោកបន្ទាយ ស្រុករលាប្អៀរ  នៅបានប្រកាន់ខ្ជាប់ តម្បាញរបស់ប្រើប្រាស់ ធ្វើពីដើម រំពាក់បន្តទៀតដែរ ដើម្បីជាជំនួយសម្រាប់ជីវភាពគ្រួសារ ក្រៅពីការងារស្រែចំការ ។

យ៉ាងនេះក្តីពួកគាត់សំណូមពរប្រជាពលរដ្ឋសូមជួយគាំទ្រផលិត ផលតម្បាញ ពីដើមរំពាក់ ដើម្បីជួយរក្សាស្នាដៃវប្បធម៌ប្រពៃណីពីដូនតាខ្មែរ ក៍ដូចជាជួយជីវភាពរបស់ពួកគាត់ផងដែរ។

ខុសពីអ្នកភូមិប៉ាតឡាង ឃុំក្រាំងលាវ ស្រុករលាប្អៀរ ដែលបានបោះបង់ការត្បាញដើមរំពាក់នេះ ហើយនាំគ្នាចាប់យកមុខរបរលក់ដូរ ក្នុងវត្តតាសុត វិញ ព្រោះបានកាក់កបជាង។

ស្រី្តឈ្មោះ សុខ គឹមហេង អាយុ៣៧ឆ្នាំ ជាកសិករ រស់នៅភូមិអូរតាសេក ឃុំគោកបន្ទាយ បាននិយាយថា៖ សព្វថ្ងៃនេះក្រៅពីការងារស្រែចំការ រូបគាត់ក៍ដូចជាអ្នកភូមិជាមួយគ្នា នៅតែបន្តចាប់យកមុខរបរត្បាញដើមរំពាក់ ជាបន្តទៀត ព្រោះជាមុខរបរពីដូនតា ។ចំពោះការត្បាញដើមរំពាក់គាត់អាចធ្វើបានច្រើនយ៉ាង  ឱយតែម៉ូយយកគំរូ មកកុំម៉្មង់ គឺធ្វើបានទាំងអស់ ។

បច្ចុប្បន្នម៉ូយកុំម៉ង់អោយត្បាញមានដូចជា រង្វាលជើងឆ្នាំង  ថាសសម្រាប់ហាលត្រី  កញ្ឆេរតូច-ធំ  កញ្ច្រែង កន្ត្រកដាក់ផ្កា  និងកន្ត្រកសម្រាប់ដាក់ផ្លែឈើវេចខ្ចប់ជា កាដូរ ក្នុងពិធីផ្សេងៗជាដើម ។ក្រៅពីនោះក៍មានអនិកជនខ្លះកុំម៉្មង់ឱ្យត្បាញជារូបសត្វផ្សេងៗ ក៍អាចធ្វើបានដែរគ្រាន់តែចំណាយធ្វើឆ្អឹងដែក រូចត្បាញតាមហ្នឹងទៅជាការស្រេច។ រូបគាត់បានចេះត្បាញ ត ពីឪពុកម្តាយ ហើយពួកគាត់ក៍ចេះពីដូនតាគាត់ដែរ ។នៅក្នុងភូមិអូរតាសេក មានប្រមាណ៧០ គ្រួសារ នៅតែ ប្រកបមុខរបរនេះដូចៗគ្នា តែខ្លះទៀតក៏ចេះឆ្នៃប្រឌិតត្បាញរបស់ផ្សេងៗទៀត តាមគំរូដែលភ្ញៀវតាមតម្រូវការ ។ ផលិតផលសម្រេច ធ្វើពីដើមរំពាក់ ភាគច្រើនត្រូវបានគេទិញយកទៅលក់បន្តនៅតាមបណ្តាខេត្ត ក្រុងមួយចំនួន និងមួយចំនួនទៀត ម៉ូយយកទៅលក់ដល់ព្រុំដែនខ្មែរថៃ។ ចំពោះផលិ តផលដែលគាត់ត្បាញបាន មានតម្លៃតាមតូច ,ធំ គឺថ្លៃពី១៥០០រៀល ដល់ជាង១ម៉ឺនរៀល  ។

.
ដោយឡែកស្រី្តឈ្មោះ សួន ហៀម អាយុ៤៥ឆ្នាំ ជាអ្នកត្បាញ រង្វេលជើងឆ្នាំងបាននិយាយអោយដឹងថា៖ ក្នុង១ថ្ងៃៗបើខំប្រឹង គាត់អាចត្បាញរង្វេលជើងឆ្នាំង បានពី១៥ទៅ២០ ដែលអាចលក់បោះដុំក្នុងតម្លៃ១៤០០រៀល ក្នុងរង្វេលជើងឆ្នាំង១។របស់នេះ គាត់លក់ដាច់ណាស់ មិនដែលសល់ឡើយមានប៉ុន្មាន ម៉ូយយកទាំងអស់។ ចំពោះដើមរំពាក់គឺអ្នកភូមិនាំគ្នាជួលគោយន្ត ជិៈ ទៅបោចក្នុងព្រៃសហគមន៍ នៅក្នុងខេត្តកំពង់ធំ ដោយត្រូវចំណាយពេល ពី៧ទៅ១០ថ្ងៃក្នុង១ជើង នេះគឺលឿនជាងមុនហើយ ព្រោះ កាលមុនពួកគាត់ត្រូវត្រូវធ្វើដំណើរផ្លូវវាង ទៅដល់ស្ពានព្រែកក្តាម ទើបឡើងផ្លូវជាតិលេខ៦ទៅខេត្តកំពង់ធំ ។ប៉ុន្តែពេលនេះបានផ្លូវកាត់ទៅតាមស្រុកកំពងលែង ឡើងក្រុងស្ទឹងសែន ខេត្តកំពង់ធំតែម្តង ។

.  ប្រជាកសិករ ជាអ្នកត្បាញដើមរំពាក់ ធ្វើជារបស់ប្រើប្រាស់ផ្សេងៗ សូមអំពាវដល់ប្រជាពលរដ្ឋ សូមចូលរួមគាំទ្រ ផលិតផលតម្បាញធ្វើពីដើមរំពាក់ ដើម្បថែរក្សារប្រពៃណី ពីដូនតា និងក៍ដូចជាជួយទ្រទ្រង់ជីវភាព របស់អ្នកភូមិអូរតាសេកនេះផងដែរ៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/eg0CLdCTA9s