ប៉េកាំង៖មេបញ្ជាការកងទ័ពចិនលោក Wu Shengli បានប្រាប់សមភាគីអាមេរិកក្នុងសន្និសីទកាសែត តាមទូរស័ព្ទថា សង្គ្រាមអាចនឹងកើតឡើងនៅក្នុងសមុទ្រចិនខាងត្បូងមិនខាន បើសិនជាអាមេរិកនៅតែបន្តបង្កជម្លោះនៅសមុទ្រចិនខាងត្បូង ។ ទន្ទឹមនោះលោកប្រធានកងទ័ពជើងទឹកចិនរូបនេះ បានប្រកាសថ្កោលទោសចំពោះអាមេរិកដែលបង្កការគំរាមកំហែងដល់អធិបតេយ្យភាពរបស់ខ្លួន។
ដោយឡែកលោកJohn Richardson បាននិយាយថា នាវាចម្បាំងរបស់អាមេរិកនៅក្នុងសមុទ្រចិនខាងត្បូង គឺជាសិទ្ធិសេរីភាពក្នុងការធ្វើនាវាចរ ហើយគ្មានប៉ះពាល់ទៅដល់ភាគីណាមួយឡើយ ព្រោះសកម្មភាពរបស់អាមេរិក គឺស្របច្បាប់។
ទោះជាយ៉ាងណាកិច្ចចរចារតាមរយៈការធ្វើសិន្និសីទកាសែតតាមទូរស័ព្ទកាលពីថ្ងៃទី ២៩តុលា គឺមានភាពមិនចុះសម្រុងឡើយ តែភាគីទាំងពីរប្រកាសថា នឹងបើកកិច្ចចរចាតាមរយៈការធ្វើសិន្និសីទកាសែតជាវីដេអូម្ដងទៀតនៅចុងឆ្នាំ២០១៥នេះ៕

Wu Shengli, China’s commander-in-chief of the People’s Liberation Army Navy, speaks during an opening session of the Western Pacific Naval Symposium in Qingdao, Shandong province April 22, 2014. More than 20 countries with interests in the western Pacific signed a framework maritime communication deal on Tuesday in what could be a step towards ensuring that miscommunications between naval vessels would not develop into a conflict. REUTERS/China Daily (CHINA – Tags: POLITICS MILITARY) CHINA OUT. NO COMMERCIAL OR EDITORIAL SALES IN CHINA