Ramires បន្តកុងត្រាថ្មីរយៈពេល៤ឆ្នាំទៀតជាមួយ Chelsea
បាល់ទាត់៖ខ្សែបម្រើ Ramires បានយល់ព្រមបន្តកុងត្រាថ្មីរយៈពេល៤ឆ្នាំទៀតជាមួយ Chelsea ដែលធ្វើឲ្យកីឡាករវ័យ២៨ឆ្នាំរូបនេះ នឹងបន្តនៅភាគខាងលិចទីក្រុងឡុងដុងនេះរហូតដល់ឆ្នាំ ២០១៩។ នេះបើយោងតាមប្រភពពីគេហទំព័រក្លិប។
នៅដូវកាលនេះកីឡាករសញ្ជាតិប្រេស៊ីលរូបនេះ ត្រូវបានលោក Mourinho ឲ្យលេងភាគច្រើនជាកីឡាករបម្រុងប៉ុណ្ណោះ ។ តែយ៉ាងណាក៏ដោយ Ramires ត្រូវបានក្លិបឃើញថា ជាកីឡាករមានអត្តចរិតល្អ និងមានការប្រឹងប្រែង។
គួរបញ្ជាក់ថា Ramires បានចូលមកលេងឲ្យតោខៀវកាលពីឆ្នាំ២០១០ ក្រោយផ្លាស់ចេញពីក្លិបព័រទុយហ្គាល់ Benfica ក្នុងតម្លៃខ្លួន២២លានអឺរ៉ូ ក្នុងកុងត្រារយៈពេល៥ឆ្នាំនៅ Stamford Bridge ចូលលេងបាន១៥៤ប្រកួត និងស៊ុតបញ្ចូលទីបាន១៨គ្រាប់៕