មនុស្ស១១នាក់ស្លាប់១៦នាក់រងរបួសក្នុងគ្រោះអគ្គីភ័យនៅតំបន់ប៉ាតុង ខេត្តភូកេតប្រទេសថៃ
អគ្គិភ័យដ៏ធំមួយបានឆាបឆេះអគារពាណិជ្ជកម្មមួយជួរនៅតំបន់ប៉ាតុង (Patong) ខេត្តភូកេត ប្រទេសថៃ កាលពីព្រឹកព្រលឹមថ្ងៃចន្ទ (ទី១៦ ខែវិច្ឆិកា) ដោយបានសម្លាប់មនុស្សចំនួន ១១ នាក់ និងបណ្តាលឱ្យមនុស្ស ១៦ នាក់ផ្សេងទៀតរងរបួស។ ហេតុការណ៍នេះបានចាប់ផ្តើមកើតឡើងនៅចន្លោះម៉ោង ២ ដល់ម៉ោង ៣ ទៀបភ្លឺ នៅចំណុចហាងជួលម៉ូតូមួយកន្លែង ក្នុងអគារពាណិជ្ជកម្មកម្ពស់ ៤ ជាន់ ស្ថិតនៅលើផ្លូវ Phra Metta ក្បែរផ្លូវ Nanai Soi 8 មុននឹងរាលដាលយ៉ាងឆាប់រហ័សទៅកាន់អគារជិតខាងសរុបចំនួន ៨ ខ្នង។



