ឡៅ ស៊ីណាត បាក់ឆ្អឹងស្មងជើងធ្វេងពេលប្រកួតជាមួយថៃម្សិលមិញ
ប្រដាល់៖កីឡាករប្រដាល់មកពីខេត្តកំពង់ស្ពឺ ឡៅ ស៊ីណាត បានរងរបួសបាក់ឆ្អឹងស្មងជើងធ្វេង គ្រាដែលជួបប្រកួតលក្ខណៈមិត្តភាពអន្តរជាតិជាមួយកីឡាករថៃ Yodsiam Sopasok នៅសង្វៀនទូរទស្សន៍បាយ័នបឹងស្នោ កាលពីថ្ងៃអាទិត្យ ទី១៧ ខែមករា ឆ្នាំ២០១៦ម្សិលមិញនេះ។
តាមប្រភពព័ត៌បានបញ្ជាក់ថា កីឡាករ ឡៅ ស៊ីណាត បានទាត់ខ្លាំងពេកស្របពេលដៃគូប្រកួតប្រើជង្គង់កាត់ចំឆ្អឹងស្មងខាងឆ្វេង ទើបបណ្តាលឲ្យបាក់ជើងឆ្វេងតែម្តង ។ របួសបាក់ឆ្អឹងស្មងជើងខាងឆ្វេងនេះ ធ្វើឲ្យខ្លាចាស់ចាស់រូបនេះត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត(រុស្ស៊ី)។ ប្រហែលជា ១សប្ដាហ៍រូបគេត្រូវចេញទៅសម្រាកព្យាបាលនៅផ្ទះបាន៕